• Udaya
  • Ringer Hut (AEON Mall)
  • R-Café
  • Hvala-Waffle-Bar
  • Banner-Get-5$-Voucher-cash-in-aeon-wallet-1858x668

អត្ថប្រយោជន៍

ទូទាត់ទៅអាជីវករ

មធ្យោបាយទូទាត់ងាយស្រួលបំផុត៖ ប្រើប្រាស់កម្មវិធីអ៊ីអន វ៉លឡេត ខេមបូឌា ក្នុងទូរស័ព្ទ គឺលឿនជាងការទូទាត់តាមរយៈប័ណ្ណ ឬសាច់ប្រាក់។

សន្សំពិន្ទុ

ទូទាត់កាន់តែច្រើន ទទួលពិន្ទុកាន់តែច្រើន

ផ្ញើប្រាក់

ផ្ញើប្រាក់បាន នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

អុីអន វ៉លឡេត

ផ្តល់ជូនដោយ ធនាគារឯកទេស អុីអន (ខេមបូឌា) ភីអិលស៊ី

ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី (ធនាគារឯកទេស អ៊ីអន) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ នៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនសម្ព័ន្ធរបស់ក្រុមហ៊ុន AEON Group អតីតក្រុមហ៊ុន JUSCO Co., Ltd របស់ប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ ១៩២៦។ AEON Group មួយនេះបានចាប់ផ្តើមបើកដំណើរការអាជីវកម្មរូបិយវត្ថុអេឡិចត្រូនិកហៅថា “WAON” នៅក្នុងឆ្នាំ២០០៧ ដែលជាប្រភេទ IC យ៉ាងសាមញ្ញរបស់រូបិយវត្ថុអេឡិចត្រូនិកហើយបានបន្តបង្កើនមុខងាររបស់ខ្លួនជាមួយនឹងសេវា អ៊ីអន វ៉លឡេត ខេមបូឌា តាមទូរស័ព្ទ និងបានការទទួលស្គាល់ទូទាំងប្រទេសចំនួន ៣៨៣,០០០ ទីតាំង ក្នុងការបង្កើនការពេញចិត្តរបស់អតិថិជនទៅនឹងសេវាកម្ម “រហ័ស សាមញ្ញ និង ងាយស្រួល” ដែលជាបាវចនារបស់ខ្លួន។

ធនាគារឯកទេស អ៊ីអន (អតីត អ៊ីអន ម៉ាយក្រូហ្វាយនែន (ខេមបូឌា) ប្រាយវេត ខមភេនី លីមីធីត) ត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាអ្នកត្រួសត្រាយផ្លូវមួយក្នុងការផ្តល់សេវាកម្មបង់រំលស់ដោយមិនមានការធានាដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ម៉ូតូ ទូរស័ព្ទ ប្រាក់កម្ចីផ្ទាល់ខ្លួន និងគ្រឿងចក្រកសិកម្ម។ ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស ធនាគារឯកទេស អ៊ីអន បានចាប់ផ្តើមផ្តល់ប័ណ្ណឥណទាននៅក្នុងឆ្នាំ ២០១៦ ។ ធនាគារឯកទេស អ៊ីអន មានបំណងផ្តល់ភាពងាយស្រួលជាមួយនឹងដំណោះស្រាយទូទាត់របស់អតិថិជន។

ជំហានបន្ទាប់របស់ ធនាគារឯកទេស អ៊ីអន នឹងបន្តដើរតាមបាវចនារបស់ក្រុមហ៊ុន “រហ័ស សាមញ្ញ និង ងាយស្រួល” ដែល ធនាគារឯកទេស អ៊ីអន នឹងធ្វើការណែនាំផលិតផលថ្មីគឺ “អ៊ីអន វ៉លឡេត ខេមបូឌា” ទៅកាន់ទីផ្សារកម្ពុជានៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ ដែលជាសេវាកម្មប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលបំផុត ក្នុងការនាំអតិថិជន និងអាជីវករខិតជិតទៅកាន់ពិភពឌីជីថល។

ធនាគារឯកទេស អ៊ីអន កំពុងតែលើកទឹកចិត្តឱ្យប្រើប្រាស់រូបិយវត្ថុកម្ពុជាដូច្នេះ អ៊ីអន វ៉លឡេត ខេមបូឌា ជាមូលដ្ឋានគ្រឹះសម្រាប់ប្រាក់រៀល។ បច្ចុប្បន្ននៃការប្រើរូបិយប័ណ្ណខ្មែរនឹងត្រូវបានគាំទ្រដោយអ៊ីអន វ៉លឡេត ខេមបូឌា របស់យើង។

របៀបប្រើ

Home Screen

Dashboard Menu

Menu

Merchant Payment

រហ័ស សាមញ្ញ ងាយស្រួល

1. ការចុះឈ្មោះមានភាពរហ័ស

អ្វីដែលសំខាន់ដែលលោកអ្នកត្រូវធ្វើគឺទាញយកកម្មវិធី រួចបញ្ចូលព័ត៌មានមូលដ្ឋានរបស់លោកអ្នក និងផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់លោកអ្នកហើយបង្កើតលេខកូដសម្ងាត់។ បន្ទាប់ពីបញ្ចូលទឹកប្រាក់ទៅគណនីរបស់លោកអ្នក នៅឯ បញ្ជរអ៊ីអន វ៉លឡេត ខេមបូឌា រួចហើយ លោកអ្នកអាចធ្វើការទូទាត់ជាលើកដំបូងបានហើយ គឺវាមានភាពសាមញ្ញបែបនឹង!

2. សាមញ្ញក្នុងការទូទាត់

បញ្ចូលទឹកប្រាក់ក្នុងគណនី អ៊ីអន វ៉លឡេត ខេមបូឌា របស់លោកអ្នកនៅ បញ្ជរ អ៊ីអន វ៉លឡេត ខេមបូឌា ទីណាក៏បាន ហើយសូមទទួលយកនៅអត្ថប្រយោជន៍ដែលមាននៅក្នុងហាងដែលទទួលប្រើប្រាស់សេវាកម្ម អ៊ីអន វ៉លឡេត ខេមបូឌា ជាទំរង់ក្នុងការទូទាត់ប្រាក់របស់ពួកគេ។ លោកអ្នកក៏អាចស្កេន QRកូដ របស់អាជីវករដែលត្រូវបានជ្រើសរើស រួចហើយធ្វើការវាយបញ្ចូលនៅចំនួនទឹកប្រាក់ដែលត្រូវបង់ឬ * បញ្ចូលលេខទូរស័ព្ទ និងលេខសំងាត់ ទៅក្នុងម៉ាស៊ីនEDC ជាការស្រេច។ ដោយសារប្រតិបត្តិការទាំងអស់មានលក្ខណៈសាមញ្ញហើយអាចធ្វើបានក្នុងរយៈពេលមួយយ៉ាងខ្លី។ នាពេលឥឡូវនេះលោកអ្នកអាចបង់ប្រាក់សម្រាប់របស់របរនិងសេវាកម្មរបស់លោកអ្នកដោយមិនចាំបាច់មានសាច់ប្រាក់! លោកអ្នកអាចពិនិត្យមើលគណនីរបស់លោកអ្នកនិងសមតុល្យដែលមាននៅ អ៊ីអន វ៉លឡេត ខេមបូឌា របស់លោកអ្នកបានគ្រប់ពេលវេលាទាំងអស់។

3. ងាយស្រួល ប្តូរយកពិន្ទុ

នៅពេលលោកអ្នកធ្វើការទិញទំនិញកាន់តែច្រើន ចំនួនពិន្ទុកាន់តែច្រើនដែលលោកអ្នកនឹងទទួលបានមករក្សាទុក ក្នុងគណនីរបស់ អ៊ីអន វ៉លឡេត ខេមបូឌា! * ប្តូរពិន្ទុរបស់លោកអ្នកដោយ * ពិនិត្យមើលចំនួនពិន្ទុរបស់លោកអ្នកនៅក្នុង “ពិន្ទុរបស់ខ្ញុំ”ក្នុងកម្មវិធី អ៊ីអន វ៉លឡេត ខេមបូឌា ដើម្បីបញ្ចូលទឹកប្រាក់ដែលនៅសល់ទៅក្នុងគណនីរបស់លោកអ្នកដោយស្វ័យប្រវត្តិ។