Privacy of AEON CARD MOBILE Application

ព័ត៌មានឯកជនរបស់កម្មវិធី អុីអនកាតម៉ូបាល

    

Introduction  សេចក្តីផ្តើម

This is terms and conditions of AEON CARD MOBILE service, please consider carefully before You access to and use it. When You are accessing to and using this Application by ticking “Agree”, mean You accepted and implement terms and conditions of AEON CARD MOBILE service. If You do not understand or not clear about this terms and conditions, please do not hesitate to contact to AEON Specialized Bank (Cambodia) Plc. to clarify the matter for You 023 988 555.

នេះជាខ្លឹមសារ និងលក្ខខណ្ឌរបស់កម្មវិធីអ៊ីអនកាតម៉ូបាល សូមធ្វើការពិចារណាដោយប្រុងប្រយ័ត្នមុននឹងអ្នកចាប់ផ្តើមប្រើប្រាស់វា។ នៅពេលដែលលោកអ្នកចូលទៅកាន់ និងប្រើប្រាស់កម្មវិធីនេះ ដោយចុចលើពាក្យ “យល់ព្រម” នោះមានន័យថា លោកអ្នកបានយល់ព្រម និងអនុវត្តតាមខ្លឹមសារ និងលក្ខខណ្ឌរបស់កម្មវិធីអ៊ីអនកាតម៉ូបាល។ ប្រសិនបើលោកអ្នកមិនយល់ ឬមិនច្បាស់លាស់អំពីខ្លឹមសារ និងលក្ខខណ្ឌនេះ សូមធ្វើការទាក់មកកាន់ ធនាគារឯកទេស អុីអន (ខេមបូឌា) ភីអិលស៊ី ដើម្បីសុំសេចក្តីបញ្ជាក់ និងព័ត៌មានបន្ថែម តាមរយៈទូរស័ព្ទលេខ ០២៣ ៩៨៨ ៥៥៥។

  

Privacy  ព័ត៌មានឯកជន

 1. Definition និយមន័យ
 • ASB: AEON Specialized Bank (Cambodia) Plc.
 • ធនាគារឯកទេស អុីអន៖ ធនាគារឯកទេស អុីអន (ខេមបូឌា) ភីអិលស៊ី។
 • AEON CARD: credit card product that issued by ASB.
 • អ៊ីអនកាត៖ ផលិតផលប័ណ្ណ​ឥណទាន ដែលចេញដោយ​ធនាគារឯកទេសអុីអន។
 • AEON CARD Holder: means the person who own the AEON CARD.
 • ម្ចាស់អ៊ីអនកាត៖ បុគ្គលដែលមានសិទ្ឋិប្រើប្រាស់អ៊ីអនកាតរបស់ខ្លួន។
 • Account: account of both AEON CARD MOBILE Application and AEON CARD under ASB.
 • គណនី៖ គណនីរបស់កម្មវិធីអុីអនកាតម៉ូបាល និងអុីអនកាត​ របស់ធនាគារឯកទេសអុីអន។
 • Application or App: AEON CARD MOBILE smartphone application.
 • កម្មវិធី៖ កម្មវិធីអុីអនកាតម៉ូបាល លើទូរស័ព្ទស្មាត់ហ្វូន។
 • Working Day: Monday to Friday, 09:00AM to 06:00PM and besides of weekend and public holiday.
 • ថ្ងៃធ្វើការ៖ ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៦ រសៀល និងដកចេញថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក់សាធារណៈ។
 • Customer Services: service team that shall handle and process your enquiries relating to usage of AEON CARD MOBILE service.
 • សេវាកម្មអតិថិជន៖ ជាក្រុមការងារផ្តល់សេវាកម្មដែលនឹងទទួលបន្ទុក និងធ្វើការដោះស្រាយបញ្ហានានារបស់លោកអ្នកទាក់ទង​នឹងការប្រើប្រាស់សេវាកម្ម​អ៊ីអនកាតម៉ូបាល។
 • Fee: any fees that may charge by ASB and which are stated in AEON CARD MOBILE App.
 • កម្រៃសេវា៖ ជាកម្រៃដែលអាចត្រូវបានកាត់យកដោយ ធនាគារឯកទេស អុីអន និងដែលមានបញ្ជាក់ក្នុងកម្មវិធីអ៊ីអនកាតម៉ូបាល។
 • Information: any account information that you provide to ASB, including personal information, financial information or other information related to you or your business but not limited to payment process, stores or other features of ASB service. You are solely responsible for your information, as ASB act as a passive conduit for your online distribution and publication of your information.
 • ព័ត៌មាន៖ រាល់ព័ត៌មានគណនីដែលលោកអ្នកបានផ្តល់ឲ្យ ធនាគារឯកទេស អុីអន ដោយរួមបញ្ចូលទាំងព័ត៌មានឯកជន ព័ត៌មានហិរញ្ញវត្ថុ ឬព័ត៌មានដទៃទៀតទាក់ទងនឹងលោកអ្នក ឬ អាជីវកម្មរបស់លោកអ្នក ប៉ុន្តែមិនដកចេញនូវព័ត៌មានដែលទាក់ទងនឹងដំណើរការទូទាត់ប្រាក់ ការដំកល់ទុក ឬលក្ខណៈពិសេសផ្សេងទៀតរបស់សេវាកម្មធនាគារឯកទេសអុីអន។ លោកអ្នក ត្រូវទទួលខុសត្រូវដោយខ្លួនផ្ទាល់សម្រាប់ព័ត៌មានរបស់លោកអ្នក នៅពេលដែលធនាគារឯកទេស អុីអន ដើរតួនាទីជាចលករអកម្មក្នុងការផ្តល់ និងការផ្សព្វផ្សាយព័ត៌មានរបស់លោកអ្នកតាមប្រព័ន្ធអនឡាញ។
 • Merchant: Person who is selling goods and/or services and using the AEON CARD MOBILE services to receive payments.
 • អជីវករ៖ បុគ្គលដែលផ្តល់សេវាកម្ម​ និង/ឬ លក់ទំនិញ ដោយទូទាត់ប្រាក់នានាសម្រាប់អាជីវកម្មរបស់ខ្លួនតាមរយៈសេវាកម្មអ៊ីអនកាតម៉ូបាល។
 • Product: any merchandise, goods or service that a buyer may purchase using a AEON CARD MOBILE service.
 • ផលិតផល៖ រាល់ផលិតផល ទំនិញ ឫ សេវាកម្មដែលអ្នកទិញធ្វើការជាវ /ទិញ ដោយប្រើប្រាស់សេវាកម្មអ៊ីអនកាតម៉ូបាល។
 • PIN: a 4 digits secret number you use to access and conduct operation to AEON CARD MOBILE App in Your smartphone.
 • PIN៖ លេខសំងាត់ទាំង៤ខ្ទង់ ដែលលោកអ្នកប្រើប្រាស់ដើម្បីចូលទៅកាន់ និងធ្វើប្រតិបត្តិការក្នុងកម្មវិធីអ៊ីអនកាតម៉ូបាល លើទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នក។
 • Password: the combination of character, number and symbol used to prove the right to access information and Account.
 • លេខសំងាត់៖ ការរួមបញ្ចូល​នៃតួអក្សរ លេខ និង​និមិត្តសញ្ញា​ប្រើដើម្បីបង្ហាញពីសិទ្ធិក្នុងការ​ចូលក្នុងព័ត៌មាន ​និងគណនី។
 • Billing Statement: the monthly report that ASB issue to AEON CARD holders showing their recent transactions, monthly minimum and full payment. Billing statements are issued monthly at the end of each billing cycle.
 • របាយការណ៏វិក័យបត្រ៖ របាយការណ៏ប្រចាំខែដែលធនាគារឯកទេសអុីអនបញ្ជូនទៅកាន់ម្ចាស់អ៊ីអនកាតដោយបង្ហាញនូវប្រតិបត្តិការថ្មីៗរបស់អ្នកប្រើប្រាស់ ការទូទាត់អប្បបរមាប្រចាំខែ និង​ ការទូទាត់ពេញលេញ។ របាយការណ៏វិក័យបត្រត្រូវបានបញ្ជូន​ជាប្រចាំខែនៅ​ចុងខែនៃវិក័យបត្រវិលជុំ។
 • QR Code: a quick respond code that contain merchant information and merchant ID and readable by smartphone to do payment at merchant, cash out at agent. 
 • QR កូដ៖ ជាលេខឆ្លើយតបរហ័ស ដែលមានព័ត៌មានរបស់អាជីវករ និងលេខអត្តសញ្ញាណកម្មរបស់អាជីវករ និងអាចអានបានដោយទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នក​ ដើម្បីធ្វើការទូទាត់ទៅឲ្យអាជីវករ ឬដកប្រាក់នៅតាមភ្នាក់ងារ។
 • Transaction: any crediting or debiting action made from a AEON CARD MOBILE user.
 • ប្រតិបត្តិការ៖ រាល់សកម្មភាពឥណទាន ឬឥណពន្ធដែលបានធ្វើឡើងដោយ អ្នកប្រើប្រាស់កម្មវិធីអ៊ីអនកាតម៉ូបាល។
 • You: Account holder or the person who register account in AEON CARD MOBILE App.
 • លោកអ្នក៖ ម្ចាស់គណនី ឬ បុគ្គលដែលបានចុះឈ្មោះគណនីក្នុងកម្មវិធីអ៊ីអនកាតម៉ូបាល។
 • Biometrict: means a verifying personal identity through  the measurement and analysis of unique physical or behavioral characteristics (such as fingerprint, face, voice, or eye).
 • ជីវមាត្រ៖ការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនផ្ទៀងផ្ទាត់តាមរយៈការវាស់វែងនិងការវិភាគលក្ខណៈរាងកាយឬអាកប្បកិរិយា​តែមួយគត់ (ដូចជា ស្នាមក្រយ៉ៅដៃ​ មុខ សំលេង ឬភ្នែក)។
 1. What is AEON CARD MOBILE service? តើអ្វីទៅជា សេវាកម្មអ៊ីអនកាតម៉ូបាល?

         AEON CARD MOBILE is the application for smart phone or feature phone that allow to download from a designed location to let AEON CARD holder used to manage their AEON CARD or making payment under AEON Card brand instead of the phisycal plastic card.

       អុីអនកាតម៉ូបាល​ ជាកម្មវិធីសម្រាប់ស្មាតហ្វូន ឬទូរស័ព្ទដទៃទៀត ដែលអនុញ្ញាតអោយទាញយកពីកន្លែងដែលរចនាឡើង ដើម្បីអោយអ្នកម្ចាស់អ៊ីអនកាតប្រើប្រាស់សម្រាប់គ្រប់គ្រងអ៊ីអនកាត ឬធ្វើការទូទាត់ក្រោមស្លាកសញ្ញាអ៊ីអនកាតជំនួសប័ណ្ណប្លាស្ទិក។

 1. Interest, Fee charge    ការប្រាក់, កម្រៃសេវាដែលត្រូវយក

         The AEON CARD MOBILE account is used under the credit card account. Hence, ASB does not charge interest or other fees to you. Every transaction processing will work under AEON Card.

          គណនីអ៊ីអនកាតម៉ូបាល គឺប្រើក្រោមគណនីប័ណ្ណឥណទាន។ ដូចនេះ ធនាគារឯកទេសអ៊ីអន មិនយកការប្រាក់​ ឬកម្រៃសេវាផ្សេងៗពីលោកអ្នកទេ។ រាល់ប្រតិបត្តិការដែលដំណើរការ នឹងប្រព្រឹត្តតាមរយៈអ៊ីអនកាត។​

 1. Disclosure of Personal Data ការចែករំលែកព័ត៌មានឯកជន

         Your Information processed by ASB will be kept confidential but ASB may provide such information to the following parties (whether within or outside your   country of residence) as below;

          ព័ត៌មានរបស់លោកអ្នក ដែលដំណើរការដោយធនាគារឯកទេស អុីអន នឹងត្រូវបានទុកជាព័ត៌មានសំងាត់ ប៉ុន្តែ ធនាគារឯកទេស អុីអន អាចផ្តល់ព័ត៌មានទាំងនោះទៅឲ្យភាគី (ទោះក្នុង ឬ ក្រៅប្រទេសរបស់លោកអ្នក) ផ្សេងទៀតដូចខាងក្រោម៖

 1. ASB Group Companies;
  គ្រុបក្រុមហ៊ុន របស់ធនាគារឯកទេសអុីអន។
 2. Any agent, contractor or third parties service provider that ASB work within providing AEON CARD MOBILE service, including for fraud prevention, data entry, database management, promotions, marketing, customer service, technology services, products and services alerts;
  រាល់ភ្នាក់ងារ ភាគីនៃកិច្ចសន្យា ឬ អ្នកផ្តល់សេវាតតិយជនដែលធនាគារឯកទេស អុីអន ធ្វើការជាមួយ ក្នុងការផ្តល់សេវាកម្មអ៊ីអនកាតម៉ូបាល រួមបញ្ចូលទាំងសម្រាប់ការពារមិនឲ្យមានអំពើល្មើសកើតឡើង ការបញ្ចូលទិន្នន័យ ការគ្រប់គ្រងទិន្នន័យ កម្មវិធីពិសេស ការផ្សព្វផ្សាយពាណិជ្ជកម្ម សេវាកម្មអតិថិជន សេវាកម្មបច្ចេកវិទ្យា ការផ្តល់ព័ត៌មានជូនដំណឹងទាក់ទងនឹងផលិតផល និងសេវាកម្ម ។
 3. Entities with whom ASB maintain commercial arrangements, including merchant sites, third parties and entities belonging to the ASB Group;
  ក្រុមហ៊ុនដែលធនាគារឯកទេស អុីអន គ្រប់គ្រងការរៀបចំពាណិជ្ជកម្ម រួមបញ្ចូលទាំងអាជីវករ តតិយជន និងក្រុមហ៊ុនដែលជាកម្មសិទ្ធិក្រុមក្រុមហ៊ុនរបស់ធនាគារឯកទេសអុីអន ។
 4. Other financial institutions, banks partners, collection company and credit company;
  គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ធនាគារដៃគូ ក្រុមហ៊ុនប្រមូលបំណុល និងក្រុមហ៊ុនឥណទាន ។
 5. Professional advisers, law enforcement agencies, government and regulatory authorities or any other organizations to which ASB is under an obligation to make disclosure under the requirements of any applicable law, regulation or commercial arrangement, including arrangements with payment network; or
  អ្នកប្រឹក្សារយោបល់ជំនាញ ទីភ្នាក់ងារអនុវត្តច្បាប់ អាជ្ញាធររដ្ឋាភិបាល និងច្បាប់ ឬ អង្គការផ្សេងទៀតដែលធនាគារឯកទេសអុីអន មានកាតព្វកិច្ចចែករំលែកព័ត៌មានដោយមានការទាមទារពីច្បាប់អនុវត្ត បទបញ្ញាតិ ឬ ការរៀបចំខាងពាណិជ្ជកម្ម រួមទាំងការរៀបចំជាមួយបណ្តាញទូទាត់ ឬ
 6. Entities involved in any merger, acquisition or financing transaction with ASB.
  ក្រុមហ៊ុនពាក់ព័ន្ធនឹងការរួមក្រុមហ៊ុនបញ្ចូលគ្នា ការទិញយក ឬប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយធនាគារឯកទេសអុីអន ។
 1. Information ព័ត៌មាន

        ASB takes steps, including technical, administrative and physical safeguards to help protect your Information that ASB process from loss, misuse and unauthorized access, disclosure, alteration and destruction.

    ធនាគារឯកទេសអុីអន ធ្វើការរក្សារទាំងបច្ចេកទេស រដ្ឋបាល និងដោយរូបី ដើម្បីជួយការពារព័ត៌មានរបស់លោកអ្នក ដែលធនាគារឯកទេសអុីអន ដំណើរការពីការបាត់បង់ ការប្រើខុស និងដោយគ្មានការអនុញ្ញាត ចែករំលែក ការកែសម្រួល និងការបំផ្លាញ ។

        If you have any indication or suspicion of your Information, Account, PIN, Password, Biometrict or other security features being lost, stolen, misappropriated, used without authorisation or otherwise compromised, you are advised to change your Information. You must contact customer service without undue delay on becoming aware of any loss, theft, misappropriation or unauthorised use of your Information, Account, PIN or other security features.

       ប្រសិនបើលោកអ្នកមានការបង្ហាញ ឬ ការសង្ស័យអំពីព័ត៌មានរបស់លោកអ្នក គណនី លេខPIN លេខសំងាត់ ​ជីវមាត្រឬ លក្ខណៈសុវត្ថិភាពផ្សេងទៀត ត្រូវបានបាត់បង់ លួច មិនត្រឹមត្រូវ ប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬ មិនបានយល់ព្រម នោះលោកអ្នកត្រូវបានណែនាំឲ្យធ្វើការផ្លាស់ប្តូរព័ត៌មានរបស់លោកអ្នក និងលេខPIN។ លោកអ្នក ត្រូវទាក់ទងមកសេវាកម្មអតិថិជនរបស់យើងខ្ញុំ​ ដោយមិនពន្យាពេល ដែលអាចធ្វើឲ្យមានការបាត់បង់ លួច មិនត្រឹមត្រូវប្រើប្រាស់ដោយគ្មានការអនុញ្ញាតិនូវព័ត៌មានរបស់លោកអ្នក គណនី លេខPIN ឬ លក្ខណៈសុវត្ថិភាពផ្សេងទៀត ។

 

      ASB may suspend your Account or otherwise restrict its functionality on reasonable grounds relating to the security of the Account or any of its security features or if ASB reasonably suspect that an unauthorised or fraudulent use of your Account has occurred or that any of its security features have been compromised. ASB will notify you of any suspension or restriction and of the reasons for such suspension or restriction in advance or, where ASB are unable to do so, immediately after the suspension or restriction has been imposed, unless notifying you would be unlawful or compromise ASB reasonable security interests. ASB will lift the suspension and/or the restriction as soon as practicable after the reasons for the suspension and/or restriction have ceased to exist.

       ធនាគារឯកទេសអុីអន អាចផ្អាកដំណើរការគណនីរបស់លោកអ្នក ឬ រិតត្បិតតួនាទីរបស់វា ក្រោមហេតុផលសមរម្យទាក់ទងនឹងសុវត្ថិភាពរបស់គណនី ឬ លក្ខណៈសុវត្ថិភាពផ្សេងទៀត ឬ ប្រសិនបើធនាគារឯកទេសអុីអន ផ្អាក់ដោយហេតុផលថាមានការប្រើប្រាស់ដោយគ្មានការអនុញ្ញាតិ ឬ ដោយទុច្ចរិតលើគណនីរបស់លោកអ្នក ឬ ដោយហេតុថាមានការប៉ះពាល់ដល់លក្ខណៈសុវត្ថិភាពរបស់វា។ ធនាគារឯកទេសអុីអន នឹងជូនដំណឹងជាមុន ឫជាក្រោយ ទៅកាន់លោកអ្នក អំពីការផ្អាក់ដំណើរការ ឬ ការរិតត្បិតណាមួយដោយហេតុផលណាមួយ  លើកលែងតែការជូនដំណឹងទៅកាន់លោកអ្នកនេះ វាជាអំពើបំពានច្បាប់ ឬ ប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ ធនាគារឯកទេសអុីអន ។ ធនាគារឯកទេសអុីអន និងដកហូតការផ្អាក ឬ ការរិតត្បិតដំណើរការនេះវិញ នៅពេលដែលយើងមានហេតុផលសមរម្យ ដែលបញ្ចប់ការការផ្អាក ឬ ការរិតត្បិតដំណើរការនេះត្រូវបានបញ្ចប់ ។

 

        In addition to the provisions above, and specifically in relation to AEON CARD MOBILE You must take all reasonable steps to keep the AEON CARD MOBILE safe and prevent their fraudulent use, and in particular:

       បន្ថែមលើវិធាននានា ខាងលើ ជាពិសេសទាក់ទងនឹងកម្មវិធីអ៊ីអនកាតម៉ូបាល លោកអ្នកត្រូវចាត់វិធានការគ្រប់បែបយ៉ាងដើម្បីឲ្យកម្មវិធីអ៊ីអនកាតម៉ូបាល មានសុវត្ថិភាព និងអាចការពារបានពីការប្រើប្រាស់ដោយទុច្ចរិត និងជាក់ស្តែងគឺ៖

 1. You shall not set PIN, password as your smartphone number or date of birth;
  លោកអ្នកមិនត្រូវដាក់លេខPIN លេខសំងាត់ជាលេខទូរស័ព្ទរបស់លោកអ្នកឡើយ ។
 2. You shall not share Your PIN, password and your smartphone to any one;
  លោកអ្នកមិនត្រូវចែករំលែកលេខPIN លេខសំងាត់ និងទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នក ទៅឲ្យអ្នកដទៃ ។
 3. You shall not write down or record PIN, password in any place example on smartphone, paper or card…etc;
  លោកអ្នកមិនត្រូវសរសេរ ឬ កត់ត្រាលេខPIN លេខសំងាត់នៅកន្លែងផ្សេងៗ ដូចជាលើទូរស័ព្ទស្មាតហ្វូន ក្រដាស់ ឬប័ណ្ណជាដើម ។
 4. You shall not let any one to use Your AEON CARD MOBILE Account;
  លោកអ្នកមិនត្រូវ ឲ្យអ្នកដទៃប្រើប្រាស់គណនីអ៊ីអនកាតម៉ូបាល របស់លោកអ្នក ។
 5. You shall keep your smartphone safe; or
  លោកអ្នកត្រូវទុកដាក់ទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នកឲ្យមានសុវត្ថិភាព ឬ
 6. You shall change PIN, password frequently.
  លោកអ្នកត្រូវធ្វើការផ្លាស់ប្តូរលេខPIN លេខសំងាត់ជាញឹកញាប់ ។
 1. Notices and Change ការជូនដំណឹង និង ការផ្លាស់ប្តូរ

         The Information, material and content provided in the App or any website may be changed at any time without notice. ASB may change the terms and conditions at any time by updating this App. You agreed to review any applicable terms and conditions regularly and that your use of any part of this App will be subject to any such changes once they are made.

          ព័ត៌មាន សារវន្ត និងខ្លឹមសារ ដែលមានក្នុងកម្មវិធីអ៊ីអនកាតម៉ូបាល ឬ គេហទំព័រ អាចត្រូវបានកែប្រែ នៅគ្រប់ពេលវេលា ដោយមិនមានការជូនដំណឹងជាមុននោះទេ ។ ធនាគារឯកទេសអុីអន អាចធ្វើការកែប្រែខ្លឹមសារ និងលក្ខខណ្ឌនៅគ្រប់ពេលវេលា ដោយធ្វើបច្ចុប្បន្នភាពកម្មវិធីអ៊ីអនកាតម៉ូបាល។ លោកអ្នកយល់ព្រមត្រួតពិនិត្យនូវរាល់ ខ្លឹមសារ និងលក្ខខណ្ឌអនុវត្តជាប្រចាំ និងយល់ព្រមថា ការប្រើប្រាស់ផ្នែកមួយនៃកម្មវិធីនេះ អាចនឹងត្រូវបានកែប្រែ នៅពេលណាមួយ ។

 

 1. Collecting Information ការប្រមូលព័ត៌មាន

         When You register for Account and while you are AEON CARD Holder, you agree that ASB may collect Information from you and about you such as:

     នៅពេលដែលលោកអ្នកចុះឈ្មោះប្រើប្រាស់គណនី និងខណៈពេលដែលលោកអ្នកជាអតិថិជនរបស់ ធនាគារឯកទេសអុីអន លោកអ្នកយល់ព្រមថា ធនាគារឯកទេសអុីអន អាចធ្វើការប្រមូលព័ត៌មាន ពីលោកអ្នក នឹង៖

 • All Information that you provided to ASB when you register new account or after registered your updated data;
 • រាល់ព័ត៌មានដែលលោកអ្នកបានផ្តល់ឲ្យធនាគារឯកទេសអុីអន នៅពេលដែលលោកអ្នកចុះឈ្មោះប្រើប្រាស់គណនីអុីអនកាតម៉ូបាល ឬ បន្ទាប់ពីចុះឈ្មោះទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពរួច ។
 • Kind of product or service that you often purchase;
 • រាល់ផលិតផល ឬ សេវាកម្មដែលលោកអ្នកបានទិញ ។
 • Transaction history; or
 • ប្រតិបត្តិការមុនៗ ឬ
 • Record every Information or problem that you contact ASB.
 • កំណត់ត្រានូវរាល់ព័ត៌មាន​ ឬ បញ្ហានានាដែលលោកអ្នកបានធ្វើការទាក់ទងមកកាន់ ធនាគារឯកទេសអុីអន

        ASB shall be the sole owner of the Information collected on this AEON CARD MOBILE service. Furthermore, ASB shall not sell, share or rent this Information to others in any way other than as mentioned in point 4.

        ធនាគារឯកទេសអុីអន ជាកម្មសិទ្ធិករតែម្នាក់គត់នៃព័ត៌មានដែលប្រមូលបានលើសេវាកម្មអ៊ីអនកាតម៉ូបាល។ លើសពីនេះទៅទៀត ធនាគារឯកទេសអុីអន នឹងមិនលក់ ចែករំលែក ឬ ជួលព័ត៌មានទាំងនោះទៅឲ្យបុគ្គលដទៃ តាមគ្រប់រូបភាព ក្រៅតែខ្លឹមសារដែលមានចែងក្នុងប្រការ ៤ ខាងលើឡើយ ។

 1. How ASB Use the Information ASB Collect របៀបដែលធនាគារឯកទេសអុីអនប្រើប្រាស់ព័ត៌មានដែលប្រមូលបាន

ASB may collect Information from you in the purpose as below,

ធនាគារឯកទេសអុីអន អាចធ្វើការប្រមូលព័ត៌មានពីលោកអ្នក ក្នុងគោលបំណងដូចខាងក្រោម៖

 • To register account;
 • ដើម្បីចុះឈ្មោះបង្កើតគណនី ។
 • To process transactions and send notices about your transactions or your network activity;
 • ដើម្បីដំណើរការប្រតិបត្តិការ និងផ្ញើរការជូនដំណឹង អំពើប្រតិបត្តិការរបស់លោកអ្នក ឬ សកម្មភាពក្នុងប្រព័ន្ធរបស់លោក អ្នក ។
 • To provide you with ongoing service;
 • ដើម្បីផ្តល់ជូនលោកអ្នកនូវសេវាកម្មបន្តបន្ទាប់ ។
 • To provide you with various options for applying for and accessing services;
 • ដើម្បីផ្តល់ជូនលោកអ្នកនូវជម្រើសផ្សេងៗ សម្រាប់ស្នើសុំ និងប្រើប្រាស់សេវាកម្មនានា ។
 • To understand your needs;
 • ដើម្បីយល់អំពីតម្រូវការរបស់លោកអ្នក ។
 • To set up, manage and offer services that meet your needs;
 • ដើម្បីបង្កើត គ្រប់គ្រង និងផ្តល់ជូនសេវាកម្មនានាដែលឆ្លើយតបនឹងតម្រូវការរបស់លោកអ្នក ។
 • To help ASB to identify you and any accounts you hold with ASB;
 • ដើម្បីជួយធនាគារឯកទេសអុីអន ធ្វើការកំណត់អត្តសញ្ញាណរបស់លោកអ្នក និងគណនីនានាដែលលោកអ្នកបានកាន់កាប់ក្នុង ធនាគារឯកទេសអុីអន ។
 • To updating and enhancing ASB records about you and understanding your financial needs;
 • ដើម្បីធ្វើបច្ចុប្បន្នភាព និងអនុញ្ញាតឲ្យធនាគារឯកទេសអុីអន អាចកត់ត្រា អំពីលោកអ្នក និងយល់អំពីតម្រូវការហិរញ្ញវត្ថុរបស់លោកអ្នក ។
 • To prevent or detect fraud or criminal activity or to manage and settle any actual or potential loss in connection with fraud or criminal activity;
 • ដើម្បីការពារ និងស្វែងរកអំពើល្មើស ឬ សកម្មភាពឧក្រិដ្ឋនានា ឬ ដើ​ម្បីគ្រប់គ្រង និងដោះស្រាយរាល់ការបាត់បង់      ជាក់ស្តែង និងសក្តានុពលនានាទាក់ទងនឹងអំពើល្មើស ឬ  សកម្មភាពឧក្រិដ្ឋនានា ។
 • To satisfy legal and regulatory requirements that ASB believe are applicable to ASB, including the requirements of any self-regulatory organizations to which ASB belong;
 • ដើម្បីបំពេញតម្រូវការច្បាប់ និងបទបញ្ជានានា ដែលធនាគារឯកទេសអុីអន ជឿជាក់ថាអនុវត្តចំពោះ ធនាគារឯកទេសអុីអន រួមបញ្ចូលទាំងលក្ខខណ្ឌតម្រូវ របស់ស្ថាប័ន ដែលធនាគារឯកទេសអុីអន ស្ថិតនៅក្រោម ។
 • To improving and optimizing the AEON CARD MOBILE for all users;
 • ដើម្បីធ្វើឲ្យប្រសើរ និងធ្វើឲ្យ សេវាកម្មអ៊ីអនកាតម៉ូបាល បំពេញតម្រូវការគ្រប់អ្នកប្រើប្រាស់ ។
 • To handle on consumer complaint ; and/or
 • ដើម្បីដោះស្រាយរាល់បណ្តឹងរបស់អតិថិជន និង / ឬ
 • To promote commercial activities.
 • ដើម្បីផ្សព្វផ្សាយសកម្មភាពពាណិជ្ជកម្មនានា ។
 1. Governing Law ច្បាប់គ្រប់គ្រង​  

    This terms and condition shall be governed by and construed in accordance with the laws of Cambodia.

    ខ្លឹមសារ និងលក្ខខណ្ឌនេះត្រូវគ្រប់គ្រងដោយ និងបង្កើតឡើងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

  

 1. Feedback and Concern មតិត្រឡប់ និងចម្ងល់ផ្សេងៗ

      ASB are committed to safeguard your Information collected and handled by ASB and look forward to your continuos support for the same. In case of any feedback or concern regarding protection of your Information, You can contact us by (+855) 23 988 555.

  ធនាគារឯកទេសអុីអន ធ្វើការប្តេជ្ញាចិត្តដើម្បីថែរក្សា និងការពាររាល់ព័ត៌មានដែលប្រមូលបាន និងដោះស្រាយដោយ ធនាគារឯកទេសអុីអន និងរងចាំទទួលយកការគាំទ្ររបស់លោកអ្នកជាបន្តបន្ទាប់ ។ ក្នុងករណីដែលមានមតិត្រឡប់ ឬ ចម្ងល់ផ្សេងៗរបស់លោកអ្នក ទាក់ទងនឹងការការពាររាល់ព័ត៌មានរបស់លោកអ្នក សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ តាមរយៈទូរស័ព្ទលេខ៖ (+៨៥៥) ២៣ ៩៨៨​ ៥៥៥ ។