Terms and Conditions of AEON CARD MOBILE Application

ខ្លឹមសារ និងលក្ខខណ្ឌកម្មវិធី អុីអនកាតម៉ូបាល

     

Introduction សេចក្តីផ្តើម

This is terms and conditions of AEON CARD MOBILE’s App, please consider carefully before you access to and use it. When you are accessing to and using this App by ticking “Agree”, mean you accepted and implement terms and conditions of AEON CARD MOBILE. If you do not understand or not clear about this terms and conditions, please do not hesitate to contact to AEON Specialized Bank (Cambodia) Plc. to clarify the matter for you 023 988 555.

នេះ ជាខ្លឹមសារ និងលក្ខខណ្ឌ កម្មវិធី អុីអនកាតម៉ូបាល សូមធ្វើការពិចារណាដោយប្រុងប្រយ័ត្នមុននឹងលោកអ្នកចាប់ផ្តើមប្រើប្រាស់ ។ នៅពេលដែលលោកអ្នកចូលទៅកាន់ និងប្រើប្រាស់កម្មវិធីនេះ ដោយចុចលើពាក្យ “យល់ព្រម” នោះមានន័យថា លោកអ្នកបានយល់ព្រម និងអនុវត្តតាមខ្លឹមសារ និងលក្ខខណ្ឌរបស់​ កម្មវិធីអុីអនកាតម៉ូបាល។ ប្រសិនបើលោកអ្នកមិនយល់ ឬ មិនច្បាស់លាស់អំពីខ្លឹមសារ និងលក្ខខណ្ឌនេះ សូមធ្វើការទំនាក់ទំនងមកកាន់ ធនាគារឯកទេស អុីអន (ខេមបូឌា) ភីអិលស៊ី ដើម្បីសុំសេចក្តីបញ្ជាក់ និងព័ត៌មានបន្ថែម តាមរយៈទូរស័ព្ទលេខ ០២៣ ៩៨៨ ៥៥៥ ។

This terms and conditions is an agreement between you and ASB and this applies to your use of the AEON CARD MOBILE and any related products and services available through Merchant or Partner of ASB. If you do not agree to follow the condition herein, please do not use or access to these products and services.

ខ្លឹមសារ និងលក្ខខណ្ឌនេះ ជាការព្រមព្រៀងរវាងលោកអ្នក និងធនាគារឯកទេស អុីអន ហើយវានឹងអនុវត្តលើការប្រើប្រាស់របស់លោកអ្នក លើកម្មវិធីអុីអនកាតម៉ូបាល និងផលិតផល និង សេវាកម្មនានាដែលផ្តល់ដោយ អាជីវករ ឬ ដៃគូរសហការ របស់ធនាគារឯកទេស អុីអន។ ប្រសិនបើលោកអ្នកមិនយល់ព្រម គោរពតាមលក្ខខណ្ឌដែលបានចែងនេះទេ សូមកុំប្រើ ឬបន្តដំណើរការលើផលិតផល និងសេវាកម្ម ទាំងនេះ។

You must read, agree and accept all of terms and conditions contained herein and the privacy, before you may become a user of AEON CARD MOBILE. ASB strongly recommend that, as you read this terms and conditions, you also access and read the information contained in the other pages and websites referred to in this document, as they may contain further terms and conditions that apply to you as an AEON CARD MOBILE user.

លោកអ្នកត្រូវតែអាន យល់ព្រម និងទទួលយកនូវគ្រប់ខ្លឹមសារ និងលក្ខខណ្ឌដែលមាននៅទីនេះ និងព័ត៌មានឯកជន មុនពេលដែលលោកអ្នកប្រើប្រាស់កម្មវិធីអុីអនកាតម៉ូបាល។ ធនាគារឯកទេស អុីអនផ្តល់អនុសាសន៍យ៉ាងមុតមាំថា ពេលដែលលោកអ្នកបានអានខ្លឹមសារ និងលក្ខខណ្ឌ លោកអ្នកត្រូវអាននូវព័ត៌មានដែលមានភ្ជាប់ក្នុងទំព័រផ្សេងៗ និងចូលកាន់គេហទំព័រដែលបានយោងនៅក្នុងឯកសារនេះ ព្រោះអាចមាន ខ្លឹមសារ និងលក្ខខណ្ឌត្រូវបានបន្ថែម ដែលនឹងអនុវត្តលើលោកអ្នក ជាអ្នកប្រើអុីអនកាតម៉ូបាល ។

ASB reserves the right to amend this terms and conditions at any time by posting the amended terms and conditions on ASB’s website without notice. You agreed to review any applicable terms and conditions regularly and that your use of any part of this App shall be subject to any such changes once they are made.

ធនាគារឯកទេស អុីអន រក្សាសិទ្ធិក្នុងការកែប្រែខ្លឹមសារ និងលក្ខខណ្ឌទាំងនេះគ្រប់ពេល ដោយបញ្ចូលខ្លឹមសារ និងលក្ខខណ្ឌនៅលើគេហទំព័រ ធនាគារឯកទេស អុីអន ដោយមិនចាំបាច់ជូនដំណឹងជាមុន។ លោកអ្នក Definitionបានយល់ព្រមថា នឹងពិនិត្យនូវរាល់ខ្លឹមសារ និងលក្ខខណ្ឌដែលមានចែងជាទៀងទាត់ ហើយលោកអ្នកព្រម​ទទួលយកការកែប្រែខ្លឹមសារ និងលក្ខខណ្ឌនានានៃកម្មវិធី ក្នុងកំឡុងពេលលោកអ្នកប្រើប្រាស់។

  

1) Definition

១) និយមន័យ

  • ASB : AEON Specialized Bank (Cambodia) Plc.
  • ធនាគារឯកទេស អុីអន៖ ធនាគារឯកទេស អុីអន (ខេមបូឌា) ភីអិលស៊ី ។
  • AEON CARD: credit card product that issued by AEON ASB.
  • អុីអនកាត៖ ផលិតផលប័ណ្ណ​ឥណទាន ដែលបោះពុម្ភដោយ​ធនាគារឯកទេស អុីអន។
  • AEON CARD Holder: means the person who own the AEON CARD.
  • ម្ចាស់អុីអនកាត៖ បុគ្គលដែលជាម្ចាស់អុីអនកាត.
  • Account : account of AEON CARD MOBILE Application and AEON CARD Account under ASB.
  • គណនី ៖ គណនីរបស់កម្មវិធីអុីអនកាតម៉ូបាល និង អុីអនកាត​ របស់ធនាគារឯកទេស អុីអន ។
  • Application or App : AEON CARD MOBILE smartphone application.
  • កម្មវិធី ៖ កម្មវិធីអុីអនកាតម៉ូបាល លើទូរស័ព្ទស្មាតហ្វូន ។
  • Working Day : Monday to Friday, 09:00AM to 06:00PM and besides of weekend and public holiday.
  • ថ្ងៃធ្វើការ ៖ ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច និងដកចេញថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក់សាធារណៈ ។
  • Customer Services : service team that shall handle and process your enquiries relating to usage of AEON CARD MOBILE.
  • សេវាកម្មបំរើអតិថិជន ៖ ជាក្រុមការងារផ្តល់សេវាកម្មដែលនឹងទទួលបន្ទុក និងធ្វើការដោះស្រាយបញ្ហានានារបស់លោកអ្នកទាក់ទង​នឹងការប្រើប្រាស់សេវាកម្មអុីអនកាតម៉ូបាល។
  • Fee : any fees that may charge by ASB and which are stated in AEON CARD MOBILE App.
  • កំរៃសេវា ៖ ជាកំរៃសេវាដែលអាចត្រូវបានយកដោយ ធនាគារឯកទេស អុីអន និងដែលបានបញ្ជាក់ក្នុងកម្មវិធីអុីអនកាតម៉ូបាល។
  • Information : any account information that you provide to ASB, including personal information, financial information or other information related to you or merchant but not limited to payment process, stores or other features of ASB Service. You are solely responsible for your information, as ASB act as a passive conduit for your online distribution and publication of your information.
  • ព័ត៌មាន ៖ រាល់ព័ត៌មានគណនីដែលលោកអ្នកបានផ្តល់ឲ្យ ធនាគារឯកទេស អុីអន ដោយរួមបញ្ចូលទាំងព័ត៌មានឯកជន ព័ត៌មានហិរញ្ញវត្ថុ ឬ ព័ត៌មានដទៃទៀតទាក់ទងនឹងលោកអ្នក ឬ អាជីវករ ប៉ុន្តែមិនត្រូវបានកំណត់នូវព័ត៌មានដែលទាក់ទងនឹងដំណើរការទូទាត់ប្រាក់ ការរក្សាទុក ឬ លក្ខណៈពិសេសផ្សេងទៀតរបស់សេវាកម្មធនាគារឯកទេស អុីអន។ លោកអ្នក ត្រូវទទួលខុសត្រូវដោយខ្លួនផ្ទាល់សម្រាប់ព័ត៌មានរបស់លោកអ្នក នៅពេលដែលធនាគារឯកទេស អុីអន ដើរតួនាទីជាចលករអកម្ម ក្នុងការផ្តល់ និងការផ្សព្វផ្សាយព័ត៌មានរបស់លោកអ្នកការតាមប្រព័ន្ធអនឡាញ ។
  • Merchant : a user who is selling goods and/or services and using the AEON CARD MOBILEs to receive payments.
  • អាជីវករ ៖ អ្នកប្រើប្រាស់ ដើម្បីលក់ទំនិញ និង / ឬ ផ្តល់សេវាកម្ម ហើយប្រប្រាស់  អុីអនកាតម៉ូបាល ដើម្បីទទួលការទូទាត់នានា ។
  • Product : any merchandise, goods or service that a buyer may purchase using a AEON CARD MOBILE.
  • ផលិតផល ៖ រាល់ទំនិញ ឬ សេវាកម្មដែលអ្នកទិញធ្វើការជាវ /ទិញ ដោយប្រើប្រាស់កម្មវិធី អុីអនកាតម៉ូបាល។
  • PIN : a 4 digit secret number you use to access and conduct operation to AEON CARD MOBILE App in your smartphone.
  • PIN ៖ លេខសម្ងាត់ ៤ខ្ទង់ ដែលលោកអ្នកប្រើប្រាស់ដើម្បីចូលទៅកាន់ និងធ្វើប្រតិបត្តិការក្នុងកម្មវិធីអុីអនកាតម៉ូបាល លើទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នក ។
  • Password: the combination of character, number and symbol used to prove the right to access information account.
  • ពាក្យសំងាត់ ៖ ការបញ្ចូលគ្នា នៃអក្សរ លេខ និងនិមិត្តសញ្ញា ដែលត្រូវបានគេប្រើ​ ដើម្បីបញ្ជាក់សិទ្ធិអោយចូលប្រើ ព័ត៌មានគណនី។
  • Billing Statement: the monthly report that ASB issue to AEON CARD holders showing their recent transactions, monthly payment. Billing statements are issued monthly at the end of each billing cycle
  • របាយការណ៍វិក្កយបត្រ៖​ របាយការណ៍ប្រចាំខែដែលធនាគារឯកទេសអុីអន ផ្តល់ជូនម្ចាស់អុីអនកាត ដើម្បីបង្ហាញ​​ប្រតិបត្តិការថ្មីៗ និងការទូទាត់ប្រចាំខែ។ របាយការណ៍វិក្កយបត្រ ត្រូវបានចេញប្រចាំខែនៅចុងបញ្ចប់នៃវិក្កយបត្រនីមួយៗ។
  • QR-Code : a quick respond code that contain merchant information and merchant ID and readable by smartphone to do payment at merchant. 
  • QR កូដ ៖ ជាកូដឆ្លើយតបរហ័ស ដែលមានព័ត៌មានរបស់អាជីវករ និងលេខសំគាល់របស់អាជីវករ និងអាចអានបានដោយទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នក​ ដើម្បីធ្វើការទូទាត់ទៅឲ្យអាជីវករ ។
  • Transaction : any crediting or debiting action made from a AEON CARD MOBILE user.
  • ប្រតិបត្តិការ ៖ រាល់សកម្មភាពឥណទាន ឬឥណពន្ធដែលបានធ្វើឡើងដោយ អ្នកប្រើប្រាស់កម្មវិធីអុីអនកាតម៉ូបាល​ ។
  • You : Account holder or the person who register account in AEON CARD MOBILE App.
  • លោកអ្នក ៖ ម្ចាស់គណនី ឬ បុគ្គលដែលបានចុះឈ្មោះគណនីក្នុងកម្មវិធីអុីអនកាតម៉ូបាល ។

 

2) What is AEON CARD MOBILE?

         AEON CARD MOBILE is the application for smartphone or feature phone that allow to download and let AEON CARD holder used to manage his or her AEON CARD or making payment under AEON CARD brand instead of the phisycal plastic card.

២) តើអ្វីទៅជាអុីអនកាតម៉ូបាល ?

   អុីអនកាតម៉ូបាល​ ជាកម្មវិធីសម្រាប់ស្មាតហ្វូន ឬទូរស័ព្ទដទៃទៀត ដែលអាចទាញយក ដើម្បីឲ្យលោកអ្នកជាម្ចាស់អុីអនកាតអាចប្រើប្រាស់កម្មវិធីនេះ សម្រាប់គ្រប់គ្រងអុីអនកាតរបស់ខ្លួន ឬធ្វើការទូទាត់ក្រោមស្លាកសញ្ញាអុីអនកាតជំនួសប័ណ្ណប្លាស្ទិក។

  

3) Eligibility

  • Be age 18 and older;
  • Have a compatibile phone that is operated by iOS or Android or others equivalent device;
  • Valid principal AEON CARD Holder.

៣) អ្នកមានសិទ្ធិប្រើប្រាស់

  • ត្រូវមានអាយុតិចបំផុត ១៨ឆ្នាំ។
  • ត្រូវមានទូរស័ព្ទ ដែលអាចដំណើរការបានលើប្រព័ន្ធប្រតិបត្តិការ iOS ឬ Android ឬ ឧបករណ៍ស្រដៀងគ្នាដទៃទៀត។
  • ជាម្ចាស់អុីអនកាតដើមដែលនៅមានសុពលភាព។

 

4) Service Availability and Restriction

         In order to use the service, you must register for an account. You may only hold one account. The service is only available to individuals or businesses that can form legally binding contracts under applicable laws. Without limiting the foregoing, service is not available to persons who are suspended from ASB services or to persons who present an unacceptable level of credit risk.

៤) ការកំណត់ និងសេវាកម្មដែលមាន

 ដើម្បីប្រើសេវាកម្ម លោកអ្នកត្រូវចុះឈ្មោះបង្កើតគណនី ។ លោកអ្នក អាចគ្រប់គ្រងគណនីបានតែមួយប៉ុណ្ណោះ។ សេវាកម្មនេះ សំរាប់តែបុគ្គល ឬអាជីវករដែលអាចចុះកិច្ចសន្យាចងកាតព្វកិច្ចផ្លូវច្បាប់តែប៉ុណ្ណោះ។ ដោយមិនមានកំណត់ដូចអ្វីដែលបានចែងពីមុន សេវាកម្មនឹងមិនត្រូវបានអនុញ្ញាតឲ្យប្រើចំពោះបុគ្គលដែលធនាគារឯកទេស អុីអនបានផ្អាកមិនឲ្យប្រើប្រាស់សេវាកម្មណាមួយ ឬ បុគ្គលមានហានិភ័យឥណទាន ដែលមិនអាចឲ្យប្រើប្រាស់សេវានេះបាន ។

You are authorized to use functions in AEON CARD MOBILE as below:

  • Register Account;
  • Link AEON CARD;
  • Credit Limit Inquiry;
  • Check Transaction History;
  • Activate AEON CARD;
  • Hold /Unhold AEON Card;
  • View Billing Statement;
  • Reward Point Inquiry;
  • To make payment to purchase goods and services;
  • To request to change billing address.

 

លោកអ្នក ត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់មុខងារនៅក្នុងកម្មវិធី អុីអនកាតម៉ូបាលដូចខាងក្រោម៖

  • ចុះឈ្មោះបង្កើតគណនី
  • ធ្វើការភ្ជាប់អុីអនកាត
  • ពិនិត្យកំរិតឥណទាន
  • ពិនិត្យប្រតិបត្តិការមុនៗ
  • បើកដំណើរការអុីអនកាត
  • ផ្អាកដំណើរការ ឬ បើកដំណើរការអុីអនកាតឡើងវិញ
  • មើល របាយការណ៍វិក្កយបត្រ
  • ពិនិត្យពិន្ទុសន្សំ
  • ធ្វើការទូទាត់ ទិញទំនិញ និងសេវាកម្ម
  • ធ្វើការស្នើសុំប្តូរអាស័យដ្ឋានវិក្កយបត្រ

You must not use the App for any of the following purposes:

  1. Anything unlawful or illegal or which is fraudulent or malicious or which promotes any criminal activity;
  2. Anything which is defamatory, harassing or threatening or which otherwise infringes or violates the rights of others. This includes any information that you may add or upload to the App;
  3. Interfering in any way with any other user of the App; and/or
  4. Knowingly introducing viruses or other malicious or harmful material or using it in connection with unsolicited communications.

 

លោកអ្នក មិនត្រូវប្រើប្រាស់កម្មវិធី ក្នុងគោលបំណងដូចខាងក្រោម៖

     ក) សកម្មភាពខុសច្បាប់ ឬមិនស្របច្បាប់ ឬការក្លែងបន្លំ ឬធ្វើឲ្យនរណាម្នាក់រងគ្រោះ ឬការលើកកំពស់សកម្មភាពឧក្រិដ្ឋណាមួយ។

 ខ)សកម្មភាពជាការបង្ខូចកេរ្តិ៍ឈ្មោះ ការរំខានយាយី ឬការគំរាមកំហែង ឬការរំលោភបំពានសិទ្ធិដល់អ្នកដទៃ។ សកម្មភាពនេះ    ក៏រួមបញ្ចូលព័ត៌មានទាំងឡាយណា ដែលលោកអ្នកអាចបន្ថែម ឬបញ្ចូលទៅក្នុងកម្មវិធី។

     គ) ការជ្រៀតចូលរំខាន ដោយមធ្យោបាយណាមួយ ជាមួយបុគ្គលដទៃទៀត ដែលប្រើប្រាស់កម្មវិធី និង / ឬ

    ឃ) បញ្ចូលមេរោគ ឬសារធាតុគ្រោះថ្នាក់ ឬអ្វីដែលធ្វើអោយខូចប្រយោជន៍ ឬប្រើវាដើម្បីភ្ជាប់ការទំនាក់ទំនងទាំងឡាយណាដោយគ្មានការយល់ព្រម។

You must not use the App in a way that may damage or impair the App, the Service or ASB underlying systems and security.

លោកអ្នក មិនត្រូវប្រើកម្មវិធី ក្នុងមធ្យោបាយណាមួយ ដែលអាចធ្វើឱ្យខូចខាត ឬអន់ថយដល់កម្មវិធី សេវាកម្ម ឬប្រព័ន្ធ និងសុវត្ថិភាព របស់ធនាគារឯកទេស អុីអន។

As the App facilitates security is most importance. You must keep your device secure and properly close the App after each use. You must ensure that any security details, and account information and all other information that you provide to ASB via the App or any other channels is complete, accurate and up to date.

ដោយសារសុវត្ថិភាពនៃកម្មវិធីនេះគឺជាផ្នែកដែលមានសារៈសំខាន់ជាងគេ ។ លោកអ្នក ត្រូវរក្សាទុកឧបករណ៍លោកអ្នកឲ្យ​មានសុវត្ថិភាព និង ត្រូវបិទកម្មវិធីបន្ទាប់ពីប្រើប្រាស់រួចឲ្យបានទៀតទាត់។ លោកអ្នកត្រូវប្រាកដថា ព័ត៌មានសុវត្ថិភាព និងព័ត៌មានគណនី និងព័ត៌មានដទៃទៀតដែលលោកអ្នកផ្តល់ជូនធនាគារឯកទេស អុីអន តាមរយៈកម្មវិធី ឬមធ្យោបាយផ្សេងៗ គឺគ្រប់គ្រាន់ ត្រឹមត្រូវ ហើយជាព័ត៌មានចុងក្រោយបង្អស់។

 

5) The Legal Relationship between you and ASB

៥) ទំនាក់ទំនងផ្នែកច្បាប់រវាងលោកអ្នក និងធនាគារឯកទេស អុីអន

 

a. Identity Authentication: ASB use many techniques to identify its own customers when he or she register on AEON CARD MOBILE App. Please understand that verification of you is only an indication of increased likelihood that a yours identity is correct. You authorize AEON CARD MOBILE, directly or through third parties to make any inquiries ASB consider necessary to validate your registration. However, because the verification process is difficult, ASB cannot and does not guarantee any yours identity.

 

ក)ការផ្ទៀងផ្ទាត់អត្តសញ្ញាណ៖ ធនាគារឯកទេស អុីអន ប្រើប្រាស់វិធីសាស្រ្ត នានា ដើម្បីកំណត់អត្តសញ្ញាណអតិថិជនខ្លួន នៅពេលដែលគាត់ចុះឈ្មោះបង្កើតគណនីក្នុងកម្មវិធីអុីអនកាតម៉ូបាល។ សូមយល់ថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណលោកអ្នក ដើម្បី ធានាថា អត្តសញ្ញាណលោកអ្នកមានភាពត្រឹមត្រូវច្រើន។  លោកអ្នក អនុញ្ញាតិឲ្យអុីអនកាតម៉ូបាល ស្វែងរកព័ត៌មានបន្ថែមណាមួយដោយផ្ទាល់ ឬតាមរយៈភាគីទីបី ដែលធនាគារឯកទេស អុីអនយល់ថាមានភាពចាំបាច់ក្នុងការផ្ទៀងផ្ទាត់ចំពោះការចុះឈ្មោះបង្កើតគណនី ។ តែដោយហេតុថា ដំណើរការផ្ទៀងផ្ទាត់មានការពិបាក ធនាគារឯកទេស អុីអនមិនអាចកំណត់អត្តសញ្ញាណ និង មិនធានាលើអត្តសញ្ញាណរបស់លោកអ្នកទេ។

 

b. Limitation of Liability: In no event shall ASB, ASB parent, subsidiaries, employees or ASB suppliers be liable for lost profits or any special, incidental or consequential damages.

 

ខ)ដែនកំណត់នៃការទទួលខុសត្រូវ៖ ក្នុងករណីណាក៏ដោយ ធនាគារឯកទេស អុីអន ក្រុមហ៊ុនជាអាណាព្យាបាល ក្រុមហ៊ុនបុត្រសម្ព័ន្ធ នាយក អ្នកគ្រប់គ្រង បុគ្គលិកក្រុមហ៊ុន ឬ ភាគីផ្គត់ផ្គង់សេវាកម្មអោយធនាគារឯកទេស អុីអន មិនទទួលខុសត្រូវរាល់ការបាត់បង់ប្រាក់ចំណេញ ឬផលប៉ះពាល់ខូចខាតពិសេសណាមួយ ដោយចៃដន្យ ឬផលវិបាកនៃការខូចខាត ។

 

c. Indemnification: You agree to indemnify and hold ASB, its parent, subsidiaries, affiliates, officers, directors and employees harmless from any claim or demand (including attorneys’ fees) made by you or incurred by any third party due to or arising out of your breach of this Terms and Conditions or the documents it incorporates by reference, or your violation of any laws or the rights of a third party relating to your use of the service or products.

គ) សំណងជំងឺចិត្ត៖ លោកអ្នក យល់ព្រមសងសំណងជំងឺចិត្ត និង មិនបង្កគ្រោះថ្នាក់ដល់ធនាគារឯកទេស អុីអន ក្រុមហ៊ុនអាណាព្យាបាល ក្រុមហ៊ុនបុត្រសម្ព័ន្ធ នាយក អ្នកគ្រប់គ្រង បុគ្គលិកក្រុមហ៊ុន ពីការទាមទារ ឬតម្រូវការណាមួយ (រួមទាំងកំរៃសេវាមេធាវី) ដែលធ្វើឡើងដោយខ្លួនឯង ឬដោយភាគីទីបី តាមរយៈការបំពានលើខ្លឹមសារ និងលក្ខខណ្ឌនេះ ឬឯកសារដែលពាក់ព័ន្ធយោងជាមួយខ្លឹមសារ និងលក្ខខណ្ឌ ឬការរំលោភបំពានច្បាប់ ឬ រំលោភបំពានសិទ្ធិរបស់ភាគីទីបី ដែលជា​ប់ទាក់ទងនឹងការប្រើប្រាស់សេវាកម្ម ឬផលិតផល ។

 

d. Liability for Violations: If you engage in the following behavior, ASB may fine you, as explained below:

  • Using the AEON CARD MOBILE to make payments for any sexually oriented or obscene materials or services in violation of applicable laws in Cambodia.
  • Using the AEON CARD MOBILE to make payments for any narcotics, other controlled substances, steroids or prescription drugs in violation of applicable laws in Cambodia.
  • Using the AEON CARD MOBILE to make payments for wagers, gambling, regardless of the location or type of gambling activity.

 

ឃ) ការទទួលខុសត្រូវលើ សេចក្តីបំពាន៖ ធនាគារ​ឯកទេស អុីអនអាចពិន័យលោកអ្នក ប្រសិនបើលោកអ្នកប្រពឹត្ត ដូចមានពន្យល់ខាងក្រោម៖

  • ប្រើប្រាស់ អុីអនកាតម៉ូបាលដើម្បីទូទាត់សេវាកម្មផ្លូវភេទ ឬលើសម្ភារៈអាសអាភាស ឬសេវាកម្មដែលបំពានច្បាប់ដែលមានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ប្រើប្រាស់ អុីអនកាតម៉ូបាលដើម្បីទូទាត់គ្រឿងញៀន ឬសារធាតុញៀន ឬសារធាតុក្រោមការត្រួតពិនិត្យផ្សេងទៀត ឬសារធាតុអរម៉ូនជំនួយ ឬថ្នាំដែលត្រូវបានហាមឃាត់ដោយវេជ្ជបញ្ជា ដែលមានចែងក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
  • ប្រើប្រាស់ អុីអនកាតម៉ូបាលទូទាត់លើការភ្នាល់ ល្បែងស៊ីសង ដោយមិនគិតពីទីតាំង ឬប្រភេទនៃសកម្មភាពល្បែងស៊ីសងទាំងនោះ។

 

You and ASB agree that the damages that ASB shall sustain as a result of the behavior outlined above shall be substantial, including (without limitation) fines and other related expenses from its payment processors and service providers. In the event that you engage in such activities, then ASB may fine you as cash with any amount.

លោកអ្នក និងធនាគារឯកទេស អុីអនយល់ព្រមថា រាល់ការខូចខាតដែលធនាគារឯកទេស អុីអន បានទទួលរង ដោយសារការប្រព្រឹត្តរបស់លោកអ្នកដូចបានរៀបរាប់ខាងលើ នឹងមានទំហំធំ ទំហំនោះអាចរាប់បញ្ចូលរាល់ការពិន័យ (ដោយមិនកំណត់) និងការចំណាយដទៃទៀត ពីប្រតិបត្តិករទូទាត់ និងភាគីផ្គត់ផ្គង់សេវាកម្ម។ ធនាគារឯកទេស អុីអន នឹងពិន័យជាសាច់ប្រាក់ក្នុងចំនួនណាមួយ ក្នុងករណីដែលលោកអ្នកពាក់ព័ន្ធនឹងសកម្មភាពប្រព្រឹត្តបែបនេះ ។

If you use the AEON CARD MOBILE in a manner that violates the terms and onditions including but not limited to the three categories described above, your account shall be subject to limitation or immediate block.

ប្រសិនបើលោកអ្នកប្រើ អុីអនកាតម៉ូបាល​ ដោយរំលោភបំពានលើខ្លឹមសារ និងលក្ខខណ្ឌ រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះចំណុចទាំងបី ដែលបានរាប់រាប់ខាងលើ គណនីលោកអ្នកនឹងត្រូវបានដាក់កំហិត ឬបញ្ឈប់ភ្លាមៗ។

Without limiting the foregoing, you agree to reimburse ASB for any or all costs, expenses, and fines levied on ASB by its payment processors and/or service providers as a result of your activities. You agree that, if either you or ASB commences litigation or arbitration in connection with this paragraph, the prevailing party is entitled to recover reasonable attorneys’ fees and any other costs incurred in such proceeding in addition to any other relief to which the prevailing party may be entitled.

ដោយមិនកំណត់ត្រឹមអ្វីដែលបានចែងខាងលើ លោកអ្នកយល់ព្រមសងសំណងដល់ធនាគារឯកទេស អុីអន លើថ្លៃសេវា ការចំណាយ រួមទាំងការពិន័យណាមួយ ឬទាំងអស់ ដែលដាក់ពិន័យដោយ ប្រតិបត្តិករទូទាត់ និង / ឬ ភាគីផ្គត់ផ្គង់សេវាកម្ម ដែលបង្កឡើងដោយសកម្មភាពលោកអ្នក។ លោកអ្នក យល់ព្រមថា ប្រសិនបើលោកអ្នក ឬធនាគារឯកទេស អុីអន ចាប់ផ្តើមបណ្តឹងទៅតុលាការ ឬចាប់ផ្តើមបណ្តឹងទៅអាជ្ញាកណ្តាល ដូចមានចែងក្នុងកឋាខណ្ឌនេះ ភាគីដែលឈ្នះមានសិទ្ធិទទួលយកកំរៃឈ្នួលមេធាវីសមរម្យ និងការចំណាយដទៃទៀតដែលបានចំណាយក្នុងដំណើរការនីតិវិធីនេះ បន្ថែមពីលើបន្ទុកផ្សេងទៀត ដែលភាគីឈ្នះ ត្រូវមានសិទ្ធិទទួលបាន។

  

6) Payment Disputes

៦) ជំលោះលើការទូទាត់

Any complaint which is not relating to payment services or not specific transaction (for example about the quality of any goods or service received from a merchant), should be resolved directly with the relevant third party (merchant).

ក) ការតវ៉ាណាមួយដែលមិនជាប់ទាក់ទងនឹងសេវាកម្មទូទាត់ ឬមិនជាប់ទាក់ទងទៅលើប្រតិបត្តិការជាក់លាក់ណាមួយ (ឧទាហរណ៍ អំពីគុណភាពនៃទំនិញ ឬសេវាកម្មដែលទទួលបានពីអាជីវករ) គួរតែត្រូវការដោះស្រាយដោយផ្ទាល់ជាមួយភាគីទីបីដែលពាក់ព័ន្ធ (អាជីវករ) ។

ASB take complaints very seriously and value the opportunity you provide to assist with reviewing the way ASB do business and helping to meet customers’ expectations. ASB primary aim is to resolve any complaints that you may have as quickly and effectively as it can and consequently have documented in the ASB Complaint Handling Policy.

ខ) ធនាគារឯកទេស អុីអនទទួលយកការតវ៉ាដោយហ្មត់ចត់ និងផ្តល់តំលៃ ដែលលោកអ្នកផ្តល់ឲ្យ ក្នុងការជួយពិនិត្យឡើងវិញ នូវវិធីសាស្រ្តដែល ធនាគារឯកទេស អុីអនដំណើរការអាជីវកម្មរបស់ខ្លួន និងដើម្បីជួយបំពេញសេចក្តីត្រូវការរបស់អតិថិជន។ គោលបំណងចំបងរបស់ ធនាគារឯកទេស អុីអន គឺដោះស្រាយរាល់ការតវ៉ាដែលលោកអ្នកមាន ឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាពខ្ពស់តាមដែលអាចធ្វើបាន និងចុងក្រោយធ្វើការចងក្រងជាឯកសារក្នុងគោលនយោបាយ​ដោះស្រាយ

បណ្តឹង ។

  

7) Anti-money laundering/Combating the financing of terrorism (AML/CFT)

៧) ប្រឆាំងនឹងការលាងលុយកខ្វក់ / ប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម

A set of rules, typically issued by the National Bank of Cambodia, that attempt to prevent and detect the use of financial services for money laundering or to finance terrorism. The global standard-setter for AML/CFT rules is in the Financial Action Task Force (FATF).

បណ្តាច្បាប់នានា ដែលជាគោលការណ៍ចេញដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងរារាំង និងកំណត់ការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដើម្បីលាងលុយកខ្វក់ ឬដើម្បីផ្តល់ហិរញ្ញប្បទានភេរវកម្ម។ អ្នកកំណត់ច្បាប់ស្ដង់ដារជាសកលសម្រាប់ AML / CFT គឺស្ថិតនៅក្នុងស្ថាប័ន Financial Action Task Force (FATF) ។

In any case ASB suspects of any transaction that is breached both of international and local law, you agreed that ASB may delay, block or refuse to process any transaction and report to relevant stakeholders. You agreed to promptly provide ASB with all information that ASB reasonably request in order to comply with all applicable laws and regulations relating to anti-money laundering.

ក្នុងករណីណាមួយ ដែលធនាគារឯកទេស អុីអន សង្ស័យ ថាប្រតិបត្តិការលោកអ្នកណាមួយ រំលោភលើច្បាប់ជាតិ និងអន្តរជាតិ លោកអ្នកបានយល់ព្រមឲ្យ ធនាគារឯកទេស អុីអន ពន្យារពេល បញ្ឈប់ ឬបដិសេធមិនដំណើរការប្រតិបត្តិការ ហើយរាយការណ៍ទៅភាគីពាក់ព័ន្ធ។ នៅពេលធនាគារឯកទេស អុីអន ស្នើសុំ លោកអ្នកបានយល់ព្រមផ្តល់ព័ត៌មានទាំងអស់ ជូនធនាគារឯកទេស អុីអន ឲ្យបានទាន់ពេលវេលាក្នុងហេតុផលសមរម្យ ដើម្បីគោរពតាមច្បាប់ និងបទបញ្ញត្តិទាំងអស់ ដែលមានជាប់ទាក់ទងនឹងការលាងលុយកខ្វក់។

  

8) Termination or Cancellation of AEON CARD MOBILE

៨) ការបញ្ចប់ ឬលុបចោល អុីអនកាតម៉ូបាល

Shall you decide to terminate your use of the AEON CARD MOBILE Service:

  • You shall contact  to customer services for closure request and follow the instructions for closure.
  • You understand that deletion of the AEON CARD MOBILE App alone does not terminate the use of or close the AEON CARD MOBILE Service. If you delete the AEON CARD MOBILE App without providing the necessary instructions to ASB as mentioned above, your account shall continue to be active in ASB. Upon expiry of such period if the AEON CARD MOBILE Account remains non-operational, the AEON CARD MOBILE account may suspend as per the policy of the ASB.
  • You shall not be entitled to any payment, compensation or damages from ASB in relation to the termination of your access to and use of the AEON CARD MOBILE App and/or the AEON CARD MOBILE Service.

 

ប្រសិនបើលោកអ្នកសម្រេចចិត្តបញ្ចប់ការប្រើប្រាស់សេវាកម្មអុីអនកាតម៉ូបាល៖

  • លោកអ្នកត្រូវទំនាក់ទំនង ទៅផ្នែកសេវាកម្មបំរើអតិថិជន ដើម្បីដាក់សំណើបិទគណនី ហើយធ្វើតាមសេចក្តីណែនាំ ដើម្បីបិទគណនី។
  • លោកអ្នកត្រូវយល់ថាការលុបកម្មវិធីអុីអនកាតម៉ូបាល តែមួយមុខមិនអាចបញ្ចប់នៃការប្រើប្រាស់ ឬបិទដំណើរការសេវាកម្មអុីអនកាតម៉ូបាលបានទេ។ ប្រសិនបើអ្នកលុប កម្មវិធីអុីអនកាតម៉ូបាលចោលដោយគ្មានផ្តល់ដំណឹងជូន ធនាគារឯកទេស អុីអនដូចបានរៀបរាប់ខាងលើ គណនីរបស់លោកអ្នកនៅតែបន្តដំណើរការជាមួយធនាគារឯកទេស អុីអន។ បន្ទាប់ពីអស់សុពលភាពក្នុងកំឡុងពេលមួយ ប្រសិនបើគណនី អុីអនកាតម៉ូបាលលោកអ្នក នៅតែមិនដំណើរការ នោះគណនី អុីអនកាតម៉ូបាលអាចនឹងត្រូវបិទជាបណ្តោះអាសន្ន ទៅតាមគោលការណ៍របស់ធនាគារឯកទេស អុីអន។
  • លោកអ្នក នឹងមិនមានសិទ្ធិ ទទួលការទូទាត់ សំណង ឬការខូចខាតណាមួយ ពីធនាគារឯកទេស អុីអន ទាក់ទងនឹងការបញ្ចប់ការចូលប្រើប្រាស់ និងការប្រើប្រាស់ កម្មវិធីអុីអនកាតម៉ូបាល និង / ឬ សេវាកម្មអុីអនកាតម៉ូបាល។

 

9) Process Flow for Usage of AEON CARD MOBILE.

Usage Manual, is binding ASB and you. For more detail usage of AEON CARD MOBILE, please refer to AEON CARD MOBILE Usage Manual.

៩​) ដំណើរការប្រើប្រាស់ អុីអនកាតម៉ូបាល

របៀបប្រើប្រាស់ គឺភ្ជាប់កាតព្វកិច្ចរវាងលោកអ្នក ជាមួយនឹង ធនាគារឯកទេស អុីអន។ សំរាប់របៀបប្រើប្រាស់អុីអនកាតម៉ូបាល លំអិត សូមពិនិត្យមើល របៀបប្រើប្រាស់ អុីអនកាតម៉ូបាល

  

10) Interest and Fee charge

The AEON CARD MOBILE account is used under AEON Card account. Hence, ASB does not charge you interest or fee for AEON CARD MOBILE. However, if you using AEON Card for any specific purpose, any fee or charge shall be separately charged as mentioned in the Agreement between ASB and AEON Card holder.

១០) ការប្រាក់ និង កម្រៃសេវាដែលត្រូវយក

គណនីអុីអនកាតម៉ូបាល គឺប្រើក្រោមរូបភាពគណនីអុីអនកាត។ ដូចនេះ ធនាគារឯកទេសអុីអន មិនយកការប្រាក់​ ឬកម្រៃសេវាផ្សេងៗពីលោកអ្នកទេ។​ ទោះយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកប្រើអុីអនកាតក្នុងគោលបំណងណាមួយ កំរៃសេវានឹងត្រូវគិតចែកដាច់ដោយឡែកដូចបាន រៀបរាប់នៅក្នុងកិច្ចព្រមព្រៀងរវាងធនាគារឯកទេស អុីអន និងម្ចាស់អុីអនកាត។ ​

  

11) Governing Law

This Terms & Condition shall be governed by and construed in accordance with the laws of Cambodia.

១១) ច្បាប់គ្រប់គ្រង

ខ្លឹមសារ និងលក្ខខណ្ឌនេះត្រូវគ្រប់គ្រងដោយ និងបង្កើតឡើងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

  

12) Feedback and Concern

ASB are committed to safeguard your Information collected and handled by ASB and look forward to your continuos support for the same. In case of any feedback or concern regarding protection of your Information, You can contact us by (+855) 23 988 555.

១២) ព័ត៌មានត្រឡប់ និងចម្ងល់ផ្សេងៗ

ធនាគារឯកទេស អុីអន ធ្វើការប្តេជ្ញាចិត្តដើម្បីថែរក្សារ និងការពាររាល់ព័ត៌មានដែលប្រមូលបាន និងដោះស្រាយដោយ ធនាគារឯកទេស អុីអន និងរងចាំទទួលយកការគាំទ្ររបស់លោកអ្នកជាបន្តបន្ទាប់ ។ ក្នុងករណីដែលមានព័ត៌មានត្រឡប់ ឬ ចម្ងល់ផ្សេងៗរបស់លោកអ្នក ទាក់ទងនឹងការការពាររាល់ព័ត៌មានរបស់លោកអ្នក, សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំ តាមរយៈទូរស័ព្ទលេខ៖  

(+៨៥៥) ២៣ ៩៨៨​ ៥៥៥ ។

******