Don’t know which product for is made for you?

អត្ថប្រយោជន៍អ៉ីអនកាត

តើអ្វីដែលជា ថ្ងៃថ្លែងអំណរគុណ”?

ថ្ងៃថ្លែងអំណរគុណ គឺជា​ការ​ថ្លែង​អំណរគុណ​ចំពោះ​ម្ចាស់​អ៉ីអនកាត​ទាំងអស់ ដែល​អាច​រីករាយ​ជាមួយ​ការ​បញ្ចុះ​តម្លៃ ៥% ភ្លាមៗ​នៅ​ផ្សារទំនើប​អ៉ីអន ខេមបូឌា ភ្នំពេញ (ខាងក្នុង​ផ្សារ​អ៉ីអន​ម៉ល ភ្នំពេញ) និង ផ្សារទំនើប​អ៉ីអន ខេមបូឌា សែនសុខ (ខាងក្នុង​ផ្សារអ៉ីអនម៉ល​សែនសុខ ស៊ីធី) និង​​​ AEON MaxValu Express  គ្រប់​សាខា នៅ​រៀងរាល់​ថ្ងៃទី ២០ និង​ថ្ងៃទី ៣០ នៃ​ខែ​នីមួយៗ សម្រាប់​ការ​ទូទាត់​វិក្កយបត្រ​តាម​រយៈ​អ៉ីអនកាត។

*លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត៖ លើកលែង​ចំពោះ​ទំនិញ​មួយ​ចំនួន​ដែល​បាន​កំណត់។

តើអ្វីដែលជា “កម្មវិធីសន្សំពិន្ទុ”?

កម្មវិធី​សន្សំពិន្ទុ​គឺជា​កម្មវិធី​សន្សំ​ពិន្ទុ​សម្រាប់​អ៉ីអនកាត។ ម្ចាស់​អ៉ីអនកាត​ទាំងអស់​អាច​ទទួល​បាន​ពិន្ទុ​បន្ទាប់​ពី​ការ​ទូទាត់​ប្រាក់​តាមរយៈ​អ៉ីអនកាត។

រាល់​ការ​ចំណាយ​អស់ ២ ដុល្លារ នឹង​ទទួល​បាន ១ ពិន្ទុ។

ជាមួយ​ពិន្ទុ​ដែល​ទទួល​បាន​ពី​អ៉ីអនកាត​ អតិថិជន​​អាច​ប្តូរបាន​ (១)​ ជា​គូប៉ុង​ទឹកប្រាក់ (២)​ ជា​ទឹកប្រាក់​ត្រឡប់​មកវិញ។

គូប៉ុង​ទឹកប្រាក់ អាច​ប្រើប្រាស់​បាន​នៅ​ផ្សារ​ទំនើប​អ៉ីអន ខេមបូឌា ភ្នំពេញ (នៅខាង​ក្នុង​ផ្សារអ៉ីអនម៉ល​ភ្នំពេញ) ផ្សារទំនើប​អ៉ីអន ខេមបូឌា សែនសុខ (នៅខាង​ក្នុង​ផ្សារអ៉ីអនម៉ល សែនសុខ​ស៊ីធី) និង​​​ AEON​ MaxValu Express គ្រប់​សាខា​ទាំងអស់។

លោកអ្នក​អាច​ពិនិត្យ​មើល​ពិន្ទុ​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​កម្មវិធី​អ៉ីអនកាត​ម៉ូបាល ឬ​តាមរយៈ​របាយការណ៍​វិក្កយបត្រ​ប្រចាំខែ។​

ពិន្ទុ​អាច​ប្តូរបាន​នៅ៖

សំគាល់៖ ៥០០ពិន្ទុ = ៥ ដុល្លារ (ពិន្ទុ​អប្បបរមា​ដែល​អាច​ប្តូរ​បាន​ក្នុង ១ដង​គឺ ៥០០ពិន្ទុ)

តើអ្វីដែលជា​ “អ៉ីអនឡោញ”?

អ៉ីអនឡោញ ជា​អត្ថប្រយោជន៍​ពិសេស​សម្រាប់​ម្ចាស់​អ៉ីអនកាត​ពណ៌មាស។ អ៉ីអនឡោញ គឺជា​កន្លែង​ដែល​មាន​ផាសុខភាព​សម្រាប់​ការ​សម្រាក ឬ ការ​ពិភាក្សា​អាជីវកម្ម ដោយ​ទទួល​បាន​អាហារ​សម្រន់ ភេសជ្ជៈ និង​ការប្រើប្រាស់​អ៉ីនធឺណិត​ដោយ​ឥតគិត​ថ្លៃ។

អ៉ីអនឡោញ មាន​ទីតាំង​ស្ថិតនៅ៖

  • ជាន់ទី២ នៃ​ផ្សារអ៉ីអនម៉ល ភ្នំពេញ (ម៉ោង​ដំណើរ​ការ៖ ៩:០០ព្រឹក ដល់ ៨:០០យប់)
  • ជាន់ទី២ នៃ​ផ្សារអ៉ីអនម៉លសែនសុខស៊ីធី (ម៉ោង​ដំណើរ​ការ៖ ៩:០០ព្រឹក ដល់ ៩:០០យប់)

 

​​​​​​​​​​ ​

ព័ត៌មានបន្ថែម

សាខា

ដែលជិតបំផុត

ទំនាក់ទំនង

ទំនាក់ទំនងមកឥឡូវនេះ

សំណួរចម្លើយ

ឆ្លើយសំណួររបស់លោកអ្នក