តើអ្វីដែលជា “ដៃគូសហការអ៉ីអនកាតម៉ូបាល”?
ដៃគូសហការអ៉ីអនកាតម៉ូបាលសំដៅលើដៃគូពាណិជ្ជកម្មដែលសហការជាមួយធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដើម្បីផ្តល់សេវាទូទាត់ Visa QR payment តាមរយៈកម្មវិធីអ៉ីអនកាតម៉ូបាល។
ឥឡូវនេះម្ចាស់អ៉ីអនកាតទាំងអស់អាចធ្វើការទូទាត់បានរហ័សតាមរយៈសេវាទូទាត់ Visa QR payment។
ដៃគូសហការអ៉ីអនកាតម៉ូបាលអាចសំគាល់បានតាមរយៈផ្លាកសញ្ញាអ៉ីអនកាតម៉ូបាលដែលមានតាំងបង្ហាញនៅក្នុងហាងដែលជាដៃគូសហការ។
អត្ថប្រយោជន៍៖
- បង្កើនចំនួនអតិថិជនតាមរយៈការផ្សព្វផ្សាយរបស់អ៉ីអន
- ការគ្រប់គ្រងប្រតិបត្តិការសាច់ប្រាក់បានល្អជាងមុន
- ការទូទាត់សាច់ប្រាក់រហ័ស និងងាយស្រួល
- ការចុះឈ្មោះជាដៃគូសហការដោយឥតគិតថ្លៃ