សេចក្តីផ្តើម
នេះ ជាខ្លឹមសារ និងលក្ខខណ្ឌ កម្មវិធីអ៉ីអនកាតម៉ូបាល សូមធ្វើការពិចារណាដោយប្រុងប្រយ័ត្នមុននឹងលោកអ្នកចាប់ផ្តើមប្រើប្រាស់។ នៅពេលដែលលោកអ្នកចូលទៅកាន់ និងប្រើប្រាស់កម្មវិធីនេះ ដោយចុចលើពាក្យ “យល់ព្រម” នោះមានន័យថា លោកអ្នកបានយល់ព្រម និងអនុវត្តតាមខ្លឹមសារ និងលក្ខខណ្ឌរបស់ កម្មវិធីអ៉ីអនកាតម៉ូបាល ។ ប្រសិនបើលោកអ្នកមិនយល់ ឬ មិនច្បាស់លាស់អំពី
ខ្លឹមសារ និងលក្ខខណ្ឌនេះ សូមធ្វើការទំនាក់ទំនងមកកាន់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដើម្បីសុំសេចក្តីបញ្ជាក់ និងព័ត៌មានបន្ថែម តាមរយៈទូរស័ព្ទលេខ ០២៣ ៩៨៨ ៥៥៥។
ខ្លឹមសារ និងលក្ខខណ្ឌនេះ ជាការព្រមព្រៀងរវាងលោកអ្នក និង ធនាគារឯកទេស អ៉ីអន ហើយវានឹងអនុវត្តលើការប្រើប្រាស់របស់លោកអ្នកលើកម្មវិធីអ៉ីអនកាតម៉ូបាល និងផលិតផល និង សេវាកម្មនានា ដែលផ្តល់ដោយអាជីវករ ឬ ដៃគូរសហការរបស់ ធនាគារឯកទេស អ៉ីអន។ ប្រសិនបើលោកអ្នកមិនយល់ព្រមគោរពតាមលក្ខខណ្ឌ ដែលបានចែងនេះទេ សូមកុំប្រើ ឬបន្តដំណើរការលើផលិតផល និងសេវាកម្មទាំងនេះ។
លោកអ្នកត្រូវអាន យល់ព្រម និងទទួលយកនូវគ្រប់ខ្លឹមសារ និងលក្ខខណ្ឌ ដែលមាននៅទីនេះ និងព័ត៌មានឯកជន មុនពេលដែលលោកអ្នកប្រើប្រាស់កម្មវិធីអ៉ីអនកាតម៉ូបាល។ ធនាគារឯកទេស អ៉ីអន សូមផ្តល់យោបល់ថា ពេលដែលលោកអ្នកបានអានខ្លឹមសារ និងលក្ខខណ្ឌ លោកអ្នកត្រូវអាននូវព័ត៌មាន ដែលមានភ្ជាប់ក្នុងទំព័រផ្សេងៗ និងចូលកាន់គេហទំព័រ ដែលបានយោងនៅក្នុងឯកសារនេះ ព្រោះអាចមានខ្លឹមសារ និងលក្ខខណ្ឌត្រូវបានបន្ថែម ដែលនឹងត្រូវអនុវត្តលើលោកអ្នក ក្នុងនាមជាអ្នកប្រើអ៉ីអនកាតម៉ូបាល ។
ធនាគារឯកទេស អ៉ីអន រក្សាសិទ្ធិក្នុងការកែប្រែខ្លឹមសារ និងលក្ខខណ្ឌទាំងនេះគ្រប់ពេល ដោយបញ្ចូលខ្លឹមសារ និងលក្ខខណ្ឌនៅលើ គេហទំព័រ ធនាគារឯកទេស អ៉ីអន ដោយមិនចាំបាច់ជូនដំណឹងជាមុន។ លោកអ្នក បានយល់ព្រមថា នឹងពិនិត្យនូវរាល់ខ្លឹមសារ និងលក្ខខណ្ឌ ដែលមានចែងជាទៀងទាត់ ហើយលោកអ្នកព្រមទទួលយកការកែប្រែខ្លឹមសារ និងលក្ខខណ្ឌនានានៃកម្មវិធី ក្នុងកំឡុងពេលលោកអ្នកប្រើប្រាស់។
១). និយមន័យ
- ធនាគារឯកទេស អ៉ីអន៖ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី។
- អ៉ីអនកាត៖ ផលិតផលប័ណ្ណឥណទាន ដែលចេញដោយ ធនាគារឯកទេស អ៉ីអន។
- ម្ចាស់អ៉ីអនកាត៖ បុគ្គលដែលជាម្ចាស់អ៉ីអនកាត។
- គណនី៖ គណនីរបស់កម្មវិធី អ៉ីអនកាតម៉ូបាល និង អ៉ីអនកាត នៅក្រោមធនាគារឯកទេស អ៉ីអន។
- កម្មវិធី៖ កម្មវិធី អ៉ីអនកាតម៉ូបាល លើទូរស័ព្ទស្មាតហ្វូន។
- ថ្ងៃធ្វើការ៖ ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៦ រសៀល និងដកចេញថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកសាធារណៈ។
- សេវាកម្មបម្រើអតិថិជន៖ ជាក្រុមការងារផ្តល់សេវាកម្ម ដែលនឹងទទួលបន្ទុក និងធ្វើការដោះស្រាយបញ្ហានានារបស់លោកអ្នកទាក់ទងនឹងការប្រើប្រាស់សេវាកម្មអ៉ីអនកាតម៉ូបាល។
- កម្រៃសេវា៖ ជាកម្រៃ ដែលអាចត្រូវបានកាត់យកដោយ ធនាគារឯកទេស អ៉ីអន និងដែលមានបញ្ជាក់ក្នុងកម្មវិធីអ៉ីអនកាតម៉ូបាល។
- ព័ត៌មាន៖ រាល់ព័ត៌មានគណនី ដែលលោកអ្នកបានផ្តល់ឲ្យ ធនាគារឯកទេស អ៉ីអន ដោយរួមបញ្ចូលទាំងព័ត៌មានឯកជន ព័ត៌មានហិរញ្ញវត្ថុ ឬព័ត៌មានដទៃទៀត ទាក់ទងនឹងលោកអ្នក ឬ អាជីវកម្មរបស់លោកអ្នក រួមមានតែមិនកម្រិតត្រឹមព័ត៌មាន ដែលទាក់ទងនឹងដំណើរការទូទាត់ប្រាក់ ការតម្កល់ទុក ឬលក្ខណៈពិសេសផ្សេងទៀតរបស់សេវាកម្ម ធនាគារឯកទេស អ៉ីអន។ លោកអ្នក ត្រូវទទួលខុសត្រូវដោយខ្លួនផ្ទាល់សម្រាប់ព័ត៌មានរបស់លោកអ្នកនៅពេលដែល ធនាគារឯកទេស អ៉ីអន ដើរតួនាទីជាចលករអកម្មក្នុងការផ្តល់ និងការផ្សព្វផ្សាយព័ត៌មានរបស់លោកអ្នកតាមប្រព័ន្ធអនឡាញ។
- អាជីវករ៖ បុគ្គលដែលផ្តល់សេវាកម្ម និង/ឬ លក់ទំនិញ ដោយប្រើប្រាស់សេវា អ៉ីអនកាតម៉ូបាល់ ដើម្បីទទួលការទូទាត់។
- ផលិតផល៖ រាល់ផលិតផល ទំនិញ ឫ សេវាកម្ម ដែលអ្នកទិញធ្វើការជាវ/ទិញ ដោយប្រើប្រាស់សេវាកម្មអ៉ីអនកាតម៉ូបាល។
- លេខសម្ងាត់៖ លេខសម្ងាត់ទាំង៤ខ្ទង់ ដែលលោកអ្នកប្រើប្រាស់ដើម្បីចូលទៅកាន់ និងធ្វើប្រតិបត្តិការក្នុងកម្មវិធីអ៉ីអនកាតម៉ូបាល លើទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នក។
- ពាក្យសម្ងាត់៖ ការរួមបញ្ចូលនៃតួអក្សរ លេខ និងនិមិត្តសញ្ញាប្រើដើម្បីបង្ហាញពីសិទ្ធិក្នុងការចូលពិនិត្យព័ត៌មាន និងគណនី។
- របាយការណ៍វិក្កយបត្រ៖ របាយការណ៍ប្រចាំខែ ដែលធនាគារឯកទេស អ៉ីអន ចេញទៅឲ្យម្ចាស់អ៉ីអនកាត ដោយបង្ហាញនូវប្រតិបត្តិការថ្មីៗរបស់អ្នកប្រើប្រាស់ការទូទាត់អប្បបរមាប្រចាំខែ និង ការទូទាត់គ្រប់ចំនួន។ របាយការណ៍ វិក្កយបត្រត្រូវបានចេញជាប្រចាំខែនៅរៀងរាល់ចុងខែនៃវិក្កយបត្រវិលជុំ។
- QR កូដ៖ ជាលេខឆ្លើយតបរហ័ស ដែលមានព័ត៌មានរបស់អាជីវករ និងលេខអត្តសញ្ញាណកម្មរបស់អាជីវករ និងអាចអានបានដោយទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នក ដើម្បីធ្វើការទូទាត់ទៅឲ្យអាជីវករ។
- ប្រតិបត្តិការ៖ រាល់សកម្មភាពដាក់ប្រាក់ ឬដកប្រាក់ ដែលបានធ្វើឡើងដោយអ្នកប្រើប្រាស់កម្មវិធីអ៉ីអនកាតម៉ូបាល។
- លោកអ្នក៖ ម្ចាស់គណនី ឬ បុគ្គល ដែលបានចុះឈ្មោះគណនីក្នុងកម្មវិធីអ៉ីអនកាតម៉ូបាល។
២). តើអ្វីទៅជាអ៉ីអនកាតម៉ូបាល ?
អ៉ីអនកាតម៉ូបាល ជាកម្មវិធីសម្រាប់ស្មាតហ្វូន ឬទូរស័ព្ទដទៃទៀត ដែលអនុញ្ញាតឲ្យទាញយក ដើម្បីឲ្យលោកអ្នកជា ម្ចាស់អ៉ីអនកាត អាចប្រើប្រាស់កម្មវិធីនេះ សម្រាប់គ្រប់គ្រងអ៉ីអនកាតរបស់ខ្លួន ឬធ្វើការទូទាត់ក្រោមស្លាកសញ្ញាអ៉ីអនកាតជំនួសប័ណ្ណប្លាស្ទិក។
៣). អ្នកមានសិទ្ធិប្រើប្រាស់
- ត្រូវមានអាយុតិចបំផុត ១៨ឆ្នាំ។
- ត្រូវមានទូរស័ព្ទ ដែលអាចដំណើរការបានលើប្រព័ន្ធប្រតិបត្តិការ iOS ឬ Android ឬ ឧបករណ៍ស្រដៀងគ្នាដទៃទៀត។
- ជាម្ចាស់អ៉ីអនកាតដើមដែលនៅមានសុពលភាព។
៤). ការហាមឃាត់ និងសេវាកម្មដែលមាន
ដើម្បីប្រើសេវាកម្ម លោកអ្នកត្រូវចុះឈ្មោះបង្កើតគណនី ។ លោកអ្នក អាចគ្រប់គ្រងគណនីបានតែមួយប៉ុណ្ណោះ។ សេវាកម្មនេះ សម្រាប់តែបុគ្គល ឬអាជីវករ ដែលអាចចុះកិច្ចសន្យាចងកាតព្វកិច្ចផ្លូវច្បាប់តែប៉ុណ្ណោះ។ ដោយមិនទាន់គិតដល់ការលើកឡើងខាងលើ សេវាកម្មនឹងមិនត្រូវបានអនុញ្ញាតឲ្យប្រើចំពោះបុគ្គលទាំងឡាយណា ដែលធនាគារឯកទេស អ៉ីអន បានផ្អាកមិនឲ្យប្រើប្រាស់សេវាកម្មណាមួយ ឬ បុគ្គលមានហានិភ័យឥណទាន ដែលមិនអាចឲ្យប្រើប្រាស់សេវានេះបាន ។
លោកអ្នក ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់មុខងារនៅក្នុងកម្មវិធីអ៉ីអនកាតម៉ូបាល ដូចខាងក្រោម៖
- ចុះឈ្មោះបង្កើតគណនី
- ធ្វើការភ្ជាប់អ៉ីអនកាត
- ពិនិត្យកម្រិតឥណទាន
- ពិនិត្យប្រតិបត្តិការមុនៗ
- បើកដំណើរការអ៉ីអនកាត
- ផ្អាកដំណើរការ ឬ បើកដំណើរការអ៉ីអនកាតឡើងវិញ
- មើលរបាយការណ៍វិក្កយបត្រ
- ពិនិត្យពិន្ទុសន្សំ
- ធ្វើការទូទាត់ ទិញទំនិញ និងសេវាកម្ម
- ធ្វើការស្នើសុំប្តូរអាសយដ្ឋានវិក្កយបត្រ
លោកអ្នក មិនត្រូវប្រើប្រាស់កម្មវិធី ក្នុងគោលបំណងដូចខាងក្រោម៖
ក). សកម្មភាពខុសច្បាប់ ឬមិនស្របច្បាប់ ឬការក្លែងបន្លំ ឬធ្វើឲ្យនរណាម្នាក់រងគ្រោះ ឬការលើកកម្ពស់សកម្មភាពឧក្រិដ្ឋណាមួយ។
ខ). សកម្មភាពជាការបង្ខូចកេរ្តិ៍ឈ្មោះ ការរំខានយាយី ឬការគំរាមកំហែង ឬការរំលោភបំពានសិទ្ធិដល់អ្នកដទៃ។ សកម្មភាពនេះ ក៏រួមបញ្ចូលព័ត៌មានទាំងឡាយណា ដែលលោកអ្នកអាចបន្ថែម ឬបញ្ចូលទៅក្នុងកម្មវិធី។
គ). ការជ្រៀតចូលរំខាន ដោយមធ្យោបាយណាមួយ ជាមួយបុគ្គលដទៃទៀត ដែលប្រើប្រាស់កម្មវិធី និង / ឬ
ឃ). បញ្ចូលមេរោគ ឬសារធាតុគ្រោះថ្នាក់ ឬអ្វីដែលធ្វើអោយខូចប្រយោជន៍ ឬប្រើវាដើម្បីភ្ជាប់ការទំនាក់ទំនងទាំងឡាយណាដោយគ្មានការយល់ព្រម។
លោកអ្នក មិនត្រូវប្រើកម្មវិធី ក្នុងមធ្យោបាយណាមួយ ដែលអាចធ្វើឱ្យខូចខាត ឬអន់ថយដល់កម្មវិធី សេវាកម្ម ឬប្រព័ន្ធ និងសុវត្ថិភាពរបស់ ធនាគារឯកទេស អ៉ីអន។
ដោយសារសុវត្ថិភាពនៃកម្មវិធីនេះគឺជាផ្នែកដែលមានសារៈសំខាន់ជាងគេ។ លោកអ្នក ត្រូវរក្សាទុកឧបករណ៍លោកអ្នកឲ្យមានសុវត្ថិភាព និងត្រូវបិទកម្មវិធីបន្ទាប់ពីប្រើប្រាស់រួចឲ្យបានទៀតទាត់។ លោកអ្នកត្រូវប្រាកដថា ព័ត៌មានសុវត្ថិភាព និងព័ត៌មានគណនី និងព័ត៌មានដទៃទៀត ដែលលោកអ្នកផ្តល់ជូន ធនាគារឯកទេស អ៉ីអន តាមរយៈកម្មវិធី ឬមធ្យោបាយផ្សេងៗ គឺគ្រប់គ្រាន់ ត្រឹមត្រូវ ហើយជាព័ត៌មានចុងក្រោយបង្អស់។
៥). ទំនាក់ទំនងផ្នែកច្បាប់រវាងលោកអ្នក និងធនាគារឯកទេស អ៉ីអន
ក). ការផ្ទៀងផ្ទាត់អត្តសញ្ញាណ៖ ធនាគារឯកទេស អ៉ីអន ប្រើប្រាស់វិធីសាស្រ្តនានា ដើម្បីកំណត់អត្តសញ្ញាណអតិថិជនខ្លួន នៅពេលដែលគាត់ចុះឈ្មោះបង្កើតគណនីក្នុងកម្មវិធីអ៉ីអនកាតម៉ូបាល។ សូមយល់ថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណលោកអ្នក ដើម្បីធានាថា អត្តសញ្ញាណលោកអ្នកមានភាពត្រឹមត្រូវច្រើន។ លោកអ្នក អនុញ្ញាតឲ្យអ៉ីអនកាតម៉ូបាល ស្វែងរកព័ត៌មានបន្ថែមណាមួយដោយផ្ទាល់ ឬតាមរយៈភាគីទីបីដែល ធនាគារឯកទេស អ៉ីអន យល់ថាមានភាពចាំបាច់ក្នុងការផ្ទៀងផ្ទាត់ចំពោះការចុះឈ្មោះបង្កើតគណនី។ តែដោយហេតុថា ដំណើរការផ្ទៀងផ្ទាត់មានការពិបាក ធនាគារឯកទេស អ៉ីអន មិនអាចកំណត់អត្តសញ្ញាណ និងមិនធានាលើអត្តសញ្ញាណរបស់លោកអ្នកទេ។
ខ). ដែនកំណត់នៃការទទួលខុសត្រូវ៖ ទោះក្នុងករណីណាក៏ដោយ ធនាគារឯកទេស អ៉ីអន ក្រុមហ៊ុនមេរបស់ ធនាគារឯកទេស អ៉ីអន ក្រុមហ៊ុនបុត្រសម្ព័ន្ធ បុគ្គលិកក្រុមហ៊ុន ឬ ភាគីផ្គត់ផ្គង់សេវាកម្មឲ្យ ធនាគារឯកទេស អ៉ីអន នឹងមិនទទួលខុសត្រូវរាល់ការបាត់បង់ប្រាក់ចំណេញ ឬផលប៉ះពាល់ខូចខាតពិសេសណាមួយ ដោយចៃដន្យ ឬផលវិបាកនៃការខូចខាតឡើយ ។
គ). សំណងជំងឺចិត្ត៖ លោកអ្នក យល់ព្រមសងសំណងជំងឺចិត្ត និងមិនបង្កគ្រោះថ្នាក់ដល់ធនាគារឯកទេស អ៉ីអន ក្រុមហ៊ុនមេរបស់ ធនាគារឯកទេស អ៉ីអន ក្រុមហ៊ុនបុត្រសម្ព័ន្ធ នាយក អ្នកគ្រប់គ្រង និង បុគ្គលិកក្រុមហ៊ុន ពីការទាមទារ ឬតម្រូវការណាមួយ (រួមទាំងកម្រៃសេវាមេធាវី) ដែលធ្វើឡើងដោយខ្លួនឯង ឬដោយភាគីទីបី ដោយសារតែ ឬកើតចេញពីការបំពានលើខ្លឹមសារ និងលក្ខខណ្ឌនេះ ឬឯកសារ ដែលពាក់ព័ន្ធ យោងជាមួយខ្លឹមសារ និងលក្ខខណ្ឌ ឬការរំលោភបំពានច្បាប់ ឬរំលោភបំពានសិទ្ធិរបស់ភាគីទីបី ដែលជាប់ទាក់ទងនឹងការប្រើប្រាស់សេវាកម្ម ឬផលិតផល ។
ឃ). ការទទួលខុសត្រូវចំពោះការបំពាន៖ ធនាគារឯកទេស អ៉ីអន អាចពិន័យលោកអ្នក ប្រសិនបើលោកអ្នកប្រពឹ្រត្ត ដូចមានពន្យល់ខាងក្រោម៖
- ប្រើប្រាស់ អ៉ីអនកាតម៉ូបាល ដើម្បីទូទាត់សេវាកម្មផ្លូវភេទ ឬលើសម្ភារៈអាសអាភាស ឬសេវាកម្ម ដែលបំពានច្បាប់ដែលមានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ប្រើប្រាស់ អ៉ីអនកាតម៉ូបាល ដើម្បីទូទាត់គ្រឿងញៀន ឬសារធាតុញៀន ឬសារធាតុក្រោមការត្រួតពិនិត្យផ្សេងទៀត ឬសារធាតុអរម៉ូនជំនួយ ឬថ្នាំដែលត្រូវបានហាមឃាត់ដោយវេជ្ជបញ្ជា ដែលមានចែងក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- ប្រើប្រាស់ អ៉ីអនកាតម៉ូបាល ទូទាត់លើការភ្នាល់ល្បែងស៊ីសង ដោយមិនគិតពីទីតាំង ឬប្រភេទនៃសកម្មភាពល្បែងស៊ីសងទាំងនោះ។
លោកអ្នក និង ធនាគារឯកទេស អ៉ីអន យល់ព្រមថា រាល់ការខូចខាតដែល ធនាគារឯកទេស អ៉ីអន បានទទួលរង ដោយសារការប្រព្រឹត្តិរបស់លោកអ្នកដូចបានរៀបរាប់ខាងលើ នឹងមានទំហំធំ ទំហំនោះអាចរាប់បញ្ចូលរាល់ការពិន័យ (ដោយមិនកំណត់) និងការចំណាយដទៃទៀត ពីប្រតិបត្តិករទូទាត់ និងភាគីផ្គត់ផ្គង់សេវាកម្ម។ ធនាគារឯកទេស អ៉ីអន នឹងពិន័យជាសាច់ប្រាក់ក្នុងចំនួនណាមួយ ក្នុងករណីដែលលោកអ្នកពាក់ព័ន្ធនឹងសកម្មភាពប្រព្រឹត្តបែបនេះ ។
ប្រសិនបើលោកអ្នកប្រើ អ៉ីអនកាតម៉ូបាល ដោយរំលោភបំពានលើខ្លឹមសារ និងលក្ខខណ្ឌ រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះចំណុចទាំងបី ដែលបានរៀបរាប់ខាងលើ គណនីលោកអ្នកនឹងត្រូវបានដាក់កំហិត ឬបញ្ឈប់ភ្លាមៗ។
ដោយមិនកំណត់ត្រឹមអ្វីដែលបានចែងខាងលើ លោកអ្នកយល់ព្រមសងសំណងដល់ ធនាគារឯកទេស អ៉ីអន លើថ្លៃសេវា ការចំណាយ រួមទាំងការពិន័យណាមួយ ឬទាំងអស់ ដែលដាក់ពិន័យដោយប្រតិបត្តិករទូទាត់ និង / ឬ ភាគីផ្គត់ផ្គង់សេវាកម្ម ដែលបង្កឡើងដោយសកម្មភាពលោកអ្នក។ លោកអ្នក យល់ព្រមថា ប្រសិនបើលោកអ្នក ឬ ធនាគារឯកទេស អ៉ីអន ចាប់ផ្តើមបណ្តឹងទៅតុលាការ ឬចាប់ផ្តើមបណ្តឹងទៅអាជ្ញាកណ្តាល ដូចមានចែងក្នុងកថាខណ្ឌនេះ ភាគីដែលឈ្នះមានសិទ្ធិទទួលយកកម្រៃសេវាមេធាវី និងការចំណាយដទៃទៀត ដែលបានចំណាយក្នុងដំណើរការនីតិវិធីនេះ បន្ថែមពីលើបន្ទុកផ្សេងទៀត ដែលភាគីឈ្នះ ត្រូវមានសិទ្ធិទទួលបាន។
៦). ជម្លោះលើការទូទាត់
ក). ការតវ៉ាណាមួយដែលមិនជាប់ទាក់ទងនឹងសេវាកម្មទូទាត់ ឬមិនជាប់ទាក់ទងទៅលើប្រតិបត្តិការជាក់លាក់ណាមួយ (ឧទាហរណ៍ អំពីគុណភាពនៃទំនិញ ឬសេវាកម្មដែលទទួលបានពីអាជីវករ) ត្រូវដោះស្រាយដោយផ្ទាល់ជាមួយភាគីទីបីដែលពាក់ព័ន្ធ (អាជីវករ) ។
ខ). ធនាគារឯកទេស អ៉ីអន ទទួលយកការតវ៉ាដោយហ្មត់ចត់ និងផ្តល់តម្លៃ ដែលលោកអ្នកផ្តល់ឲ្យ ក្នុងការជួយពិនិត្យឡើងវិញ នូវវិធីសាស្រ្តដែល ធនាគារឯកទេស អ៉ីអន ដំណើរការអាជីវកម្មរបស់ខ្លួន និងដើម្បីជួយបំពេញសេចក្តីត្រូវការរបស់អតិថិជន។ គោលបំណងចម្បងរបស់ ធនាគារឯកទេស អ៉ីអន គឺដោះស្រាយរាល់ការតវ៉ាដែលលោកអ្នកមានឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាពខ្ពស់តាមដែលអាចធ្វើបាន និងចុងក្រោយធ្វើការចងក្រងជាឯកសារក្នុងគោលនយោបាយដោះស្រាយបណ្តឹង ។
៧). ការប្រឆាំងការសម្អាតប្រាក់ / ហិរញ្ញប្បទានភេរវកម្ម
បណ្តាច្បាប់នានា ដែលជាគោលការណ៍ចេញដោយ ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងរារាំង និងកំណត់ការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ដើម្បីសម្អាតប្រាក់ ឬដើម្បីផ្តល់ហិរញ្ញប្បទានភេរវកម្ម។ អ្នកកំណត់ច្បាប់ស្ដង់ដារជាសកលសម្រាប់ AML/CFT គឺស្ថិតនៅក្នុងស្ថាប័ន Financial Action Task Force (FATF) ។
ក្នុងករណីណាមួយ ដែលធនាគារឯកទេស អ៉ីអន សង្ស័យថាប្រតិបត្តិការលោកអ្នកណាមួយ រំលោភលើច្បាប់ជាតិ និងអន្តរជាតិ លោកអ្នកបានយល់ព្រមឲ្យ ធនាគារឯកទេស អ៉ីអន ពន្យារពេល បញ្ឈប់ ឬបដិសេធមិនដំណើរការប្រតិបត្តិការ ហើយរាយការណ៍ទៅភាគីពាក់ព័ន្ធ។ នៅពេលធនាគារឯកទេស អ៉ីអន ស្នើសុំ លោកអ្នកបានយល់ព្រមផ្តល់ព័ត៌មានទាំងអស់ ជូនធនាគារឯកទេស អ៉ីអន ឲ្យបានទាន់ពេលវេលាក្នុងហេតុផលសមរម្យ ដើម្បីគោរពតាមច្បាប់ និងបទបញ្ញត្តិទាំងអស់ ដែលមានជាប់ទាក់ទងនឹងការសម្អាតប្រាក់។
៨). ការបញ្ចប់ ឬលុបចោល អ៉ីអនកាតម៉ូបាល
ប្រសិនបើលោកអ្នកសម្រេចចិត្តបញ្ចប់ការប្រើប្រាស់សេវាកម្មអ៉ីអនកាតម៉ូបាល៖
- លោកអ្នកត្រូវទំនាក់ទំនង ទៅផ្នែកសេវាកម្មបម្រើអតិថិជន ដើម្បីដាក់សំណើបិទគណនី ហើយធ្វើតាមសេចក្តីណែនាំ ដើម្បីបិទគណនី។
- លោកអ្នកត្រូវយល់ថាការលុបកម្មវិធី អ៉ីអនកាតម៉ូបាល តែមួយមុខមិនអាចបញ្ចប់នៃការប្រើប្រាស់ ឬបិទដំណើរការសេវាកម្ម អ៉ីអនកាតម៉ូបាល បានទេ។ ប្រសិនបើអ្នកលុបកម្មវិធីអ៉ីអនកាតម៉ូបាល ចោលដោយគ្មានផ្តល់ដំណឹងជូន ធនាគារឯកទេស អ៉ីអន ដូចបានរៀបរាប់ខាងលើ គណនីរបស់លោកអ្នកនៅតែបន្តដំណើរការជាមួយ ធនាគារឯកទេស អ៉ីអន។ បន្ទាប់ពីអស់សុពលភាពក្នុងកំឡុងពេលមួយ ប្រសិនបើគណនីអ៉ីអនកាតម៉ូបាលលោកអ្នកនៅតែមិនដំណើរការនោះគណនីអ៉ីអនកាតម៉ូបាលអាចនឹងត្រូវបិទជាបណ្តោះអាសន្នទៅតាមគោលការណ៍របស់ ធនាគារឯកទេស អ៉ីអន។
- លោកអ្នក នឹងមិនមានសិទ្ធិទទួលការទូទាត់សំណង ឬការខូចខាតណាមួយពី ធនាគារឯកទេស អ៉ីអន ទាក់ទងនឹងការបញ្ចប់ ការចូលប្រើប្រាស់ និងការប្រើប្រាស់ កម្មវិធីអ៉ីអនកាតម៉ូបាល និង/ឬ សេវាកម្មអ៉ីអនកាតម៉ូបាល។
៩). ដំណើរការប្រើប្រាស់ អ៉ីអនកាតម៉ូបាល
របៀបប្រើប្រាស់ គឺចងកាតព្វកិច្ចរវាងលោកអ្នក ជាមួយនឹង ធនាគារឯកទេស អ៉ីអន។ សម្រាប់របៀបប្រើប្រាស់អ៉ីអនកាតម៉ូបាល លម្អិត សូមពិនិត្យមើល របៀបប្រើប្រាស់ អ៉ីអនកាតម៉ូបាល។
១០). ការប្រាក់ និង កម្រៃសេវា
គណនីអ៉ីអនកាតម៉ូបាល គឺប្រើក្រោមរូបភាពគណនីអ៉ីអនកាត។ ដូចនេះ ធនាគារឯកទេស អ៉ីអន មិនយកការប្រាក់ ឬកម្រៃសេវាផ្សេងៗពីលោកអ្នកទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកប្រើអ៉ីអនកាតក្នុងគោលបំណងណាមួយ កម្រៃសេវានឹងត្រូវគិត ដូចមានរៀបរាប់នៅក្នុងកិច្ចព្រមព្រៀងរវាង ធនាគារឯកទេស អ៉ីអន និងម្ចាស់អ៉ីអនកាត។
១១). ច្បាប់គ្រប់គ្រង
ខ្លឹមសារ និងលក្ខខណ្ឌនេះត្រូវគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
១២). ការផ្តល់យោបល់ និងចម្ងល់ផ្សេងៗ
ធនាគារឯកទេស អ៉ីអន ធ្វើការប្តេជ្ញាចិត្តដើម្បីថែរក្សា និងការពាររាល់ព័ត៌មានដែលប្រមូលបាន និងគ្រប់គ្រងដោយ ធនាគារឯកទេស អ៉ីអន និងរង់ចាំទទួលយកការគាំទ្ររបស់លោកអ្នកជាបន្តបន្ទាប់។ ក្នុងករណីដែលមានការផ្ដល់យោបល់ ឬ ចម្ងល់ផ្សេងៗទាក់ទងនឹងការការពាររាល់ព័ត៌មានរបស់លោកអ្នក សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈទូរស័ព្ទលេខ៖ (+៨៥៥) ២៣ ៩៨៨ ៥៥៥។