Don’t know which product for is made for you?

បទ​ពិសោធន៍​នៃ​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​របស់​លោកអ្នក​ចាប់ផ្តើម​ទីនេះ

ក្រដាស​ប្រាក់​លែងជា​រូបបិយវត្ថុ​ចំបង​ទៀត​ហើយ ឥឡូវនេះ​លោកអ្នក​អាច​ទិញ​ទំនិញ ធ្វើការ​ទូទាត់ ផ្ញើប្រាក់ និង​សន្សំពិន្ទុ​ដោយផ្ទាល់​ពី​ទូរស័ព្ទដៃ​របស់​លោកអ្នក​ជាមួយ​អ៉ីអន​វ៉លឡេត។

 

ទាញ​យក​កម្មវិធី​អ៉ីអន​​វ៉លឡេត​ឥឡូវនេះ

អត្ថប្រយោជន៍

ការទូទាត់ដោយ QR code

គ្រាន់តែស្កេន QR កូដ នៅហាងដែលជាដៃគូសហការរបស់ អ៉ីអនវ៉លឡេត ដើម្បីធ្វើការទូទាត់

ប្រតិបត្តិការសាច់ប្រាក់

ដកប្រាក់/ដាក់ប្រាក់ និងផ្ញើប្រាក់

ការបញ្ចូលលុយទូរស័ព្ទ

កាន់តែងាយស្រួលក្នុងការបញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទ របស់លោកអ្នក

ការសន្សំពិន្ទុ

លោកអ្នកអាចទទួលបានពិន្ទុរាល់ការចំណាយ ពិន្ទុអាចប្តូរជា សាច់ប្រាក់អេឡិចត្រូនិចក្នុងគណនីរបស់លោកអ្នក

ជាមួយ​នឹង​កម្មវិធី​ទូរស័ទ្ទដៃ​សម្រាប់​ទូទាត់​ប្រាក់ អ៉ីអន​វ៉លឡេត (“កម្មវិធី”) របស់​ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ​(“ធនាគារ”) យើង​បាន​ពង្រឹង​នូវ​ការ​ការពារ ឯកជនភាព​របស់​អតិថិជន​ដោយ​ប្រើប្រាស់​នូវ​​គោលការណ៍​នៃ​ការប្រមូល ការប្រើប្រាស់ និង​​ការបង្ហាញ​ព័ត៌មាន​ទាំងអស់​ដែល​អតិថិជន​បាន​ផ្តល់អោយ។

ព័ត៌មាន​ដែល​អាច​កំណត់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ត្រូវបាន​រាប់​បញ្ចូល​នូវ​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ប្រើ​សម្រាប់​សម្គាល់​អ្នក​ប្រើប្រាស់​នីមួយៗ។

១. ការប្រមូលព័ត៌មាន

ដើម្បី​ចុះឈ្មោះ​ជា អ្នកប្រើប្រាស់​ថ្នាក់ដំបូង ក្នុង​ការប្រើប្រាស់​កម្មវិធី លោកអ្នក​ត្រូវ​ផ្តល់នូវ លេខ​ទូរស័ព្ទដៃ ឈ្មោះពេញ ភេទ និង​ថ្ងៃខែឆ្នាំ​កំណើត​តែប៉ុណ្ណោះ។ ប្រសិនបើ​លោកអ្នក​ធ្វើការ​ចុះឈ្មោះ​ជា អ្នកប្រើប្រាស់​ពេញលេញ លោកអ្នក​ត្រូវ​ផ្តល់នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន រួមមាន លេខទូរស័ព្ទដៃ នាមខ្លួន នាមត្រកូល ភេទ ថ្ងៃខែឆ្នាំ​កំណើត សញ្ជាតិ ខេត្ត/ក្រុង ស្រុក/ខណ្ឌ ប្រភេទ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ស្របច្បាប់ លេខ​អត្តសញ្ញាណ​បណ្ណ ឬ​​លេខ​លិខិត​ឆ្លងដែន ថ្ងៃផុត​សុពលភាព និង​អាសយ​ដ្ឋាន​​អ៉ី​ម៉េ​ល របស់លោកអ្នក។

កម្មវិធី​នេះ នឹង​ធ្វើការ​ប្រមូល រក្សាទុក និង​ដំណើរការ ទៅតាម​ប្រភេទ​នៃ​ព័ត៌មាន​សំខាន់​ផ្ទាល់ខ្លួន​របស់​លោកអ្នក​ដូចខាងក្រោម ដើម្បី​ផ្តល់ជូន​ផលិតផល និង​សេវាកម្ម​របស់​យើង​តាមរយៈ​ទូរស័ព្ទដៃ។

យើងខ្ញុំ​នឹង​រក្សាទុក​ផងដែរ នូវ​ព័ត៌មាន​ដែល​ទាក់ទង​នឹង ការប្រើប្រាស់​សេវាកម្ម​ជាមួយនឹង​កម្មវិធី​ទូរស័ព្ទ​របស់​យើងខ្ញុំ​ដូចខាងក្រោម​នេះ៖

ក. កាមេរ៉ា និង​រូបភាព​របស់​អ្នកប្រើប្រាស់

ព័ត៌មាននេះ នឹង​ត្រូវបាន​ប្រើ​សម្រាប់​ទទួលយក​រូបភាព​ពី​ការរក្សាទុក​ក្នុង​មូលដ្ឋាន​របស់​អ្នកប្រើប្រាស់ ដើម្បី​យកមក​ដាក់ជា​ Profile Picture នៅក្នុង​កម្មវិធី​ទូរស័ព្ទដៃ​នេះ។ គ្មាន​រូបភាព​ណាមួយ​នឹងត្រូវបាន​ផ្ញើ​តាមរយៈ​អ៉ីនធឺណេត ឬ​ប្រមូលយក​ដោយ​ប្រព័ន្ធ​ណាមួយ​ឡើយ។

ខ. បណ្តាញ និង​ការចូល​ប្រើប្រាស់​អ៉ីនធឺណេត

កម្មវិធី​នេះ​បានភ្ជាប់​ទៅនឹង API ដែល​បានបង្កើត​ឡើង​ក្នុង​ការប្រើប្រាស់​នូវ​រាល់​ប្រតិបត្តិការ​ទាំងអស់​ដែល​មាននៅក្នុង​កម្មវិធី​នេះ។ នេះជា​ការអនុញ្ញាត​អោយ​មាន​ការភ្ជាប់​ការប្រើប្រាស់​ទៅនឹង​ប្រព័ន្ធ​អ៉ីនធឺណេត ក៏ដូចជា​ដើម្បី​ភ្ជាប់ទៅ​ប្រព័ន្ធ​អ៉ីនធឺណេត​ប្រសិនបើ​មានការ​ដាច់តំណរភ្ជាប់។

ខ. ការទាញយកលេខទំនាក់ទំនង

កម្មវិធីនេះ នឹង​ទាញយក​នូវ​លេខទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​របស់​អ្នកប្រើប្រាស់ ដើម្បី​បង្ហាញ​លេខ​ទូរស័ព្ទ​ទាំងនោះ​នៅលើ​កម្មវិធី​ឲ្យអតិថិជន​ជ្រើសរើស ក្នុងការ​បញ្ចូលទឹកប្រាក់ ជំនួស​អោយ​​ការវាយបញ្ចូល​នូវ​លេខទូរស័ព្ទ​ទាំងអស់ និង​អាច​ធ្វើការ​ផ្ទេរប្រាក់​ទៅកាន់ សមាជិក និង​​អ្នក​ដែល​មិនមែនជា​សមាជិក​អ៉ីអន​វ៉លឡេត​ផ្សេងទៀត។

គ. សារ SMS របស់អ្នកប្រើប្រាស់

កម្មវិធីនេះ អាច​ធ្វើការផ្ញើ និង​ទទួល នូវ​​សារ SMS តាមរយៈ​ឧបករណ៍​អេឡិត្រូនិច​របស់​អ្នកប្រើប្រាស់ ដើម្បី​បញ្ជូន​បន្ត​នូវ​រាល់ការស្នើសុំ​ធ្វើប្រតិបត្តិការ និង​ការបញ្ជាក់​ស្ថានភាព​ប្រតិបត្តិការ នៅពេល​ដែលមិនមាន ប្រព័ន្ធ​អ៉ីនធឺណេត។ អ្នកប្រើប្រាស់ ជាអ្នក​បង់ថ្លៃសេវា​ក្នុងការ​ផ្ញើសារ SMS ដោយ​ផ្អែកលើ​តម្លៃសេវា​របស់​អ្នកផ្គត់ផ្គង់​បណ្តាញសេវា​នេះ ប៉ុន្តែ​អ្នកប្រើប្រាស់​នឹង​មិនត្រូវបាន​គិត​កម្រៃសេវា​លើការ​ទទួលបាន​​សារ SMS នោះទេ។

ឃ. ការអនុញ្ញាតក្នុងការកំណត់ទីតាំងច្បាស់លាស់

មុខងារ​ជាក់លាក់​មួយ​ចំនួន​ដូចជា​ទីតាំង​របស់​ភ្នាក់ងារ ​ ទាមទារ​ឲ្យមាន​ការអនុញ្ញាត​ប្រើប្រាស់​សេវាកម្ម​កំណត់​ទីតាំង​ច្បាស់លាស់​របស់​អ្នកប្រើប្រាស់ ដើម្បី​បង្ហាញ​ភ្នាក់ងារ​ដែល​នៅជិត នៅក្នុង​ផែនទី។ កម្មវិធីនេះ នឹង​ណែនាំ​អ្នកប្រើប្រាស់​នូវ​ភ្នាក់ងារ​ដែលនៅជិត​បំផុត។

២. ការប្រើប្រាស់ព័ត៌មាន

ព័ត៌មាន​ដែលបានប្រមូល​ពី​លោកអ្នក​នឹងត្រូវបាន​ប្រើប្រាស់​នៅក្នុង​គោលបំណង​ដូចជា៖

  • ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​លោកអ្នក
  • បញ្ចប់​ប្រតិបត្តិការ​អោយមាន​ប្រសិទ្ធភាព​តាមការ​ស្នើសុំ​របស់​លោកអ្នក
  • ធ្វើការទំនាក់ទំនង​អំពី​ការផ្លាស់ប្តូរ​សេវាកម្ម​នៃកម្មវិធីនេះ
  • ឆ្លើយតប​ទៅនឹង​សំណួរ​ដែលទាក់ទង​នឹង​សេវាកម្ម ឬ​ជំនួយ​ក្នុងការប្រើប្រាស់
  • ការពារ​ពីការប្រើប្រាស់​គណនី​ពី​អ្នកប្រើប្រាស់​ដែល​គ្មាន​ការអនុញ្ញាត
  • ផ្សព្វផ្សាយ នូវផលិតផល និង​សេវាកម្ម​របស់​យើងខ្ញុំ ដែល​លោកអ្នក​អាចនឹង​ចាប់អារម្មណ៍ និង​អាចផ្តល់​អត្ថប្រយោជន៍​ដល់លោកអ្នក
  • ការពារ​ពីការក្លែងបន្លំ ការសម្អាតប្រាក់ និង​ការប្រើប្រាស់​គណនី​មិនត្រឹមត្រូវ ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់

៣. ការបង្ហាញព័ត៌មាន

ព័ត៌មាន​របស់​លោកអ្នក​នឹងត្រូវ​រក្សាទុក​ជាការសម្ងាត់ ហើយ​នឹងមិនត្រូវ​បានបង្ហាញ​ដល់​ភាគី​ផ្សេងទៀត​ណាមួយ​ឡើយ លើកលែង​តែតម្រូវ​ដោយច្បាប់ និង/ឬ​មានការ​យល់ព្រមពី​លោកអ្នក។

យើងខ្ញុំ​នឹងរក្សាទុក​កំណត់ហេតុ​នៃ​សកម្មភាព​ទាំងឡាយ​ណា​ដែល​លោកអ្នក​បានធ្វើ​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​អ៉ីនធឺណេត​ផ្សេងៗ​ដូចជា web cookies, server log files ជាដើម ដើម្បី​វិភាគ​គោលបំណង និង​វិភាគ​ពី​ទំនាក់ទំនង​នៃមុខងារ​ផ្សេងៗ​នៅលើ​គេហទំព័រ​របស់​យើងខ្ញុំ។ ព័ត៌មាន​ទាំងនេះ​នឹងត្រូវ​បានប្រើប្រាស់​ដើម្បី​ផ្តល់ជូន​លោកអ្នក​នូវ​បទពិសោធន៍​កាន់តែ​ប្រសើរ​ឡើង​ជាមួយ​កម្មវិធី​របស់​យើងខ្ញុំ រួមជាមួយ​នឹង​ភស្តុតាង​នៃ​គោលបំណង​ទាំងអស់។

ក្នុងករណី​ដែល​លោកអ្នក​មិនផ្តល់​ព័ត៌មាន ឬ​មិនអនុញ្ញាតឲ្យ​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោកអ្នក ឬ​បានធ្វើការ​ដកយក​ការយល់ព្រម​វិញ​នៅពេលក្រោយ លើការប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោកអ្នក​ដែល​ប្រមូលបាន នោះ​កម្មវិធីនេះ សូមរក្សា​សិទ្ធិ​ក្នុងការ​មិនផ្តល់​សេវាកម្ម ឬ​ដកហូត​នូវរាល់​សេវាកម្ម​ទាំងឡាយណា ដែលបាន​ស្វែងរក​ព័ត៌មាន​ដែល​គ្មានការ​យល់ព្រម។

៤. បច្ចុប្បន្នភាព និងការកែប្រែគោលការណ៍ឯកជនភាព

គោលការណ៍​ឯកជនភាព​របស់​យើងខ្ញុំ អាច​នឹងត្រូវ​បានកែប្រែ​ពីពេលមួយ​ទៅពេលមួយ។ រាល់ការកែប្រែ​លើគោលការណ៍​ឯកជនភាព​នេះ ការកែសម្រួល និង​ធ្វើបច្ចុប្បន្នភាព​នេះ នឹង​ត្រូវបាន​ផុសនៅ​ខាងក្រោម​នៃទំព័រ​នេះ។ ទោះជា​យ៉ាងណា​ក៏ដោយ​ ប្រសិនបើ​មានការផ្លាស់ប្តូរ​សំខាន់​នៅក្នុង​គោលការណ៍​នេះ យើងខ្ញុំ​នឹងធ្វើការ​ជូនដំណឹង​ឲ្យបាន​ច្បាស់លាស់​តាមរយៈសារ SMS ការជូនដំណឹង​នៅលើ​កម្មវិធី​អ៉ីអន​វ៉លឡេត និង​តាមរយៈ​អ៉ីមែល​ជាដើម។ លោកអ្នក​ត្រូវទទួលស្គាល់ និង​យល់ព្រម​ទទួល​ខុសត្រូវ​ក្នុងការ​ត្រួតពិនិត្យ​គោលការណ៍​ឯកជនភាព​នេះជា​ប្រចាំ ហើយត្រូវ​យល់ដឹង​អំពី​ការកែប្រែ​ជាបន្តបន្ទាប់ នៃ​គោលការណ៍​នេះ។

“ការយល់ព្រម​ក្នុងការ​ប្រើប្រាស់​កម្មវិធី​អ៉ីអន​វ៉លឡេត​របស់​លោកអ្នក មានន័យថា​ លោកអ្នក​យល់ព្រម​គោរពតាម​គោលការណ៍​ឯកជនភាព​ដែលបាន​រៀបរាប់​ខាងលើ​នេះ”។

កំណត់​ចំណាំ អំពីសិទ្ធិឯកជន

ការប្រើប្រាស់ និងការកំណត់ឯកជនភាពនៃព័ត៌មាន ឬ ទិន្នន័យបុគ្គល

សេចក្តីជូនដំណឹង​ស្តីពី​ឯកជនភាព​នេះ (“សេចក្តីជូនដំណឹង”) កំណត់​មូលដ្ឋាន​ដែលធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី (“ពួកយើងខ្ញុំ”, “យើងខ្ញុំ” ឬ “របស់យើងខ្ញុំ”) អាចប្រមូល ប្រើប្រាស់ បង្ហាញ ឬដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អតិថិជន (“លោកអ្នក” ឬ “របស់លោកអ្នក”) ស្របតាម​គោលការណ៍​ការពារ​ទិន្នន័យ​ខាងក្នុងរបស់​យើងខ្ញុំ។ សេចក្តីជូនដំណឹង​នេះ អនុវត្ត​ចំពោះ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​យើងខ្ញុំប្រមូល​ពី​លោកអ្នក នៅពេល​លោកអ្នក​ប្រើប្រាស់​ទម្រង់​ពាក្យស្នើសុំ កម្មវិធី​ទូរស័ព្ទ គេហទំព័រ ឬផលិតផល​/​សេវាកម្ម​ផ្សេងទៀត​របស់​យើងខ្ញុំ។

១. ព័ត៌មានដែលយើងខ្ញុំអាចប្រមូល៖

  • យើងខ្ញុំ​អាច​ប្រមូល​ព័ត៌មាន​បាន​លុះត្រាតែ​លោកអ្នក​ផ្តល់​​ព័ត៌មាន​​ដល់​យើងខ្ញុំដោយ​ចុះឈ្មោះ​/​បំពេញ​ទម្រង់​ពាក្យស្នើសុំ ប្រើកម្មវិធីទូរស័ព្ទ ប្រើគេហទំព័រ ឬផលិតផល​/​សេវាកម្ម​ផ្សេងទៀត របស់យើងខ្ញុំ ។ ព័ត៌មាន​នោះ​អាចជាឈ្មោះ, ភេទ, ថ្ងៃខែឆ្នាំ​កំណើត, លេខសម្គាល់​អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, លិខិតឆ្លងដែន, អាសយដ្ឋាន, ស្ថានភាព​អាពាហ៍ពិពាហ៍, លេខទូរស័ព្ទ, អ៉ីម៉ែល, មុខរបរ ឬ​អាច​ជា​​ព័ត៌មាន​​ផ្សេងៗ​ទៀត។
  • លោកអ្នក​ទទួលស្គាល់ថា យើងខ្ញុំ​គឺជា​គ្រឹះស្ថានធនាគារ ដែលត្រូវប្រមូល​ព័ត៍មានរបស់​លោកអ្នក ដើម្បី​បញ្ចូល​ក្នុង​ប្រព័ន្ធ​របស់យើងខ្ញុំ ស្ថិតក្រោម​ការត្រួតពិនិត្យរបស់​ធនាគារជាតិ​នៃកម្ពុជា។ រាល់ព័ត៌មាន​ទាំងអស់​ដែលត្រូវ​បាន​ប្រមូល​អាចត្រូវបាន​ប្រើប្រាស់​សម្រាប់​ជាមូលដ្ឋាន​ទិន្នន័យ​ផ្ទៃក្នុង។

២. សិទ្ធិរបស់លោកអ្នក៖

សិទ្ធិ​ដែលលោកអ្នក​មានទាក់ទង​នឹង​ព័ត៌មាន​ដែលយើង​បានរក្សាទុក រួមមាន៖

  • សិទ្ធិក្នុង​ការស្នើសុំ​ឱ្យយើងខ្ញុំ ធ្វើបច្ចុប្បន្នភាព​ព័ត៌មាន​របស់​លោកអ្នក ប្រសិនបើ​វាមិនត្រឹមត្រូវ ឬ មិនពេញលេញ ពីកម្មវិធី​អ៉ីអនវ៉លឡេត​អតិថិជន។​ ផ្អែកលើ​ការវាយតម្លៃ​របស់​យើងខ្ញុំ ព័ត៌មាន​ដែលបាន​ធ្វើបច្ចុប្បន្នភាព​របស់​លោកអ្នក​នឹងត្រូវ​បង្ហាញ​នៅក្នុង​កម្មវិធី​
  • ក្នុងករណី​មិនពេញចិត្ត​នឹង ផលិតផល សេវាកម្ម ឬអាកប្បកិរិយា​បុគ្គលិក​របស់យើងខ្ញុំ លោកអ្នក​មានសិទ្ធិ​គ្រប់គ្រាន់​ក្នុងការផ្តល់​ព័ត៌មាន​ត្រឡប់ តាមរយៈទូរស័ព្ទលេខ ០២៣ ៩៨៨ ៥៥៥, ០៧០ ៩៨៨ ៥៥៥, ០៧៨ ៩៨៨ ៥៥៥ ឬប្រអប់ផ្តល់​យោលបល់ នៅគ្រប់​ការិយាល័យ​សាខា​របស់​យើងខ្ញុំ ឬមធ្យោបាយ ផ្សេងៗទៀត ដែលបាន​ផ្សព្វផ្សាយ​ដោយ​យើងខ្ញុំ ។

៣. យើងខ្ញុំអាចប្រមូល និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅឲ្យ ៖

  • បុគ្គល​ទាំងឡាយ​ណា​ដែលផ្តល់​សេវាជូន ធនាគារ ដើម្បី​ប្រើប្រាស់​ជាជំនួយ និងប្រតិបត្តិ​នូវមុខងារ ឬសកម្មភាព​អាជីវកម្ម របស់ខ្លួន។
  • បុគ្គល​ទាំងឡាយណា​ដែលផ្តល់ សេវាធានា​ផ្សេងៗ ឬត្រូវបាន​ចាត់ទុកថា បានផ្តល់សេវាធានា ។
  • ឥណទាយករបស់ ធនាគារ ដើម្បី​ធ្វើ​ការវាយតម្លៃ​សមត្ថភាពសង របស់ធនាគារ ប្រសិនបើ​ត្រូវការ ។
  • និយោជក និង/ឬ ភាគី​ដែលពាក់ព័ន្ធ​ដទៃទៀត ដើម្បី​បញ្ជាក់​លម្អិតពី​ការងារ សកម្មភាព មុខរបរ និងប្រាក់ចំណូល ។
  • បុគ្គល​ទាំងឡាយណា​ដែល​ច្បាប់​តម្រូវឲ្យ​ធ្វើការបង្ហាញ និងរាយការណ៍ ។

ចម្ងល់ និងព័ត៌មានបន្ថែម

ប្រសិនបើ​លោកអ្នក​មានចម្ងល់ ឬត្រូវការ​ព័ត៌មាន​បន្ថែម អំពី​អ្វីដែល​យើងខ្ញុំបាន​លើកឡើង​នៅក្នុង​សេចក្តី​ជូនដំណឹង​ និងគោលការណ៍​ឯកជនភាព​នេះ  សូមទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន របស់យើងខ្ញុំ តាមរយៈអ៉ីម៉ែល info@aeon.com.kh ឬទូរស័ព្ទលេខ ០២៣ ៩៨៨ ៥៥៥០៧០ ៩៨៨ ៥៥៥០៧៨ ៩៨៨ ៥៥៥, ឬអញ្ជើញ​មក​ការិយាល័យ​សាខា​របស់ធនាគារ ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដែល​នៅជិត​លោកអ្នក​បំផុត។

យើងខ្ញុំ​​អាច​កែប្រែ​​សេចក្តីជូនដំណឹង​​នេះ ដោយ​គ្មាន​​ការជូនដំណឹង​​ទុក​ជា​មុន។

សេចក្តីផ្តើម

សូមមេត្តាអាន និង​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ទៅលើ​ខ្លឹមសារ និង​លក្ខខណ្ឌ របស់​កម្មវិធី អ៉ីអន​វ៉លឡេត​ខេមបូឌា មុននឹង​លោកអ្នក​ចាប់ផ្តើម​ប្រើប្រាស់។ ប្រសិនបើ​លោកអ្នក​មានចម្ងល់​អំពី​ខ្លឹមសារ និង​លក្ខខណ្ឌនេះ សូមធ្វើការ​ទំទាក់ទំទង​មកកាន់​ ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី (“ធនាគារ​ឯកទេស អ៉ីអន”) ដើម្បី​សុំសេចក្តី​បញ្ជាក់ និង​ព័ត៌មាន​បន្ថែម តាមរយៈ​ទូរស័ព្ទលេខ ០២៣/០៧៨/០៧០ ៩៨៨ ៥៥៥។

ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ ជាការព្រមព្រៀង​រវាង​លោកអ្នក និង​ធនាគារ​ឯកទេស អ៉ីអន  ដែលនឹងត្រូវ​យកទៅ​អនុវត្ត​លើការប្រើប្រាស់ កម្មវិធី​អ៉ីអន​វ៉លឡេត​ខេមបូឌា ផលិតផល និង សេវាកម្ម​នានា​ដែលផ្តល់ដោយ អាជីវករ ឬ ដៃគូសហការ​របស់​ ធនាគារ​ឯកទេស អ៉ីអន​។ ប្រសិនបើ​លោកអ្នក​មិនយល់ព្រម គោរពតាម​ខ្លឹមសារ និង​លក្ខខណ្ឌ​ដែល​មានចែង​នេះទេ សូមបញ្ឈប់​ការប្រើប្រាស់ កម្មវិធីនេះ។

លុះត្រាតែ​លោកអ្នក​ទទួលយក​នូវរាល់ ខ្លឹមសារ និង​លក្ខខណ្ឌ​ដែលមាន​ចែង​នៅទីនេះ​ ទើបលោកអ្នក​អាចក្លាយជា​អតិថិជន​របស់ អ៉ីអន​វ៉លឡេត​ខេមបូឌា ។ ធនាគារ​ឯកទេស អ៉ីអន​​  សូមណែនាំ លោកអ្នក​ឲ្យអាន​នូវ​ព័ត៌មាន​ដែលមាន​ភ្ជាប់ក្នុង​ទំព័រ​ផ្សេងៗ​នៅលើ​គេហទំព័រ បន្ថែម​ពីលើ​ការអាន​ខ្លឹមសារ និង​លក្ខខណ្ឌ ព្រោះថា ខ្លឹមសារ និង​លក្ខខណ្ឌ​ទាំងនោះ​នឹងត្រូវ​បានអនុវត្ត​បន្ថែម លើការប្រើប្រាស់ អ៉ីអន​វ៉លឡេត​ខេមបូឌា របស់​លោកអ្នក។

១)       និយមន័យ

  • ធនាគារឯកទេស អ៉ីអន​​​ ៖ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី។
  • គណនី ៖ គណនី​របស់​កម្មវិធី​អ៉ីអន​វ៉លឡេត​ខេមបូឌា​ របស់​ធនាគារ​ឯកទេស អ៉ីអន។
  • កម្មវិធី ៖ កម្មវិធីអ៉ីអនវ៉លឡេតខេមបូឌា លើទូរស័ព្ទស្មាតហ្វូន។
  • ថ្ងៃធ្វើការ ៖ ចាប់ពីថ្ងៃច័ន្ទ រហូតដល់​ថ្ងៃសុក្រ ពីម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ៦ ល្ងាច លើកលែង​ថ្ងៃចុងសប្តាហ៍ និង​ថ្ងៃឈប់សម្រាក​សាធារណៈ។
  • សេវាកម្មបម្រើអតិថិជន ៖ ជាក្រុម​ការងា​រផ្តល់សេវាកម្ម​ដែលនឹង​ទទួលបន្ទុក និង​ធ្វើការ​ដោះស្រាយ​បញ្ហានានា​របស់​លោកអ្នក​ទាក់ទង​​នឹង​ការប្រើប្រាស់​សេវាកម្ម​អ៉ីអន​វ៉លឡេត​ខេមបូឌា។
  • កម្រៃសេវា ៖ ជាកម្រៃសេវា ដែលអាច​ត្រូវបាន​យកដោយ ធនាគារ​ឯកទេស អ៉ីអន និង​ដែលបាន​បញ្ជាក់ក្នុង កម្មវិធី​អ៉ីអនវ៉លឡេត​ខេមបូឌា។
  • ព័ត៌មាន ៖ រាល់ព័ត៌មាន​គណនី​ដែល​លោកអ្នក​បានផ្តល់ឲ្យ ធនាគារ​ឯកទេស អ៉ីអន ដោយ​រួមបញ្ចូល​ទាំង​ព័ត៌មាន​ផ្ទាល់ខ្លួន ព័ត៌មាន​ហិរញ្ញវត្ថុ ឬ ព័ត៌មាន​ដទៃទៀត​ទាក់ទង​នឹង​លោកអ្នក​​ ឬ អាជីវករ​របស់​លោកអ្នក ប៉ុន្តែ​មិនដក​ចេញនូវ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ដំណើរការ​ទូទាត់ប្រាក់ ការរក្សាទុក ឬ មុខងារ​ផ្សេងទៀត​របស់​សេវាកម្ម ធនាគារឯកទេស អ៉ីអន។
  • អាជីវករ ៖ អ្នកប្រើប្រាស់ ដើម្បីលក់​ទំនិញ និង / ឬ ផ្តល់សេវាកម្ម ហើយ​ប្រើប្រាស់ អ៉ីអន​វ៉លឡេត​ខេមបូឌា នៅក្នុង​ការប្រមូល​ការទូទាត់ នានា។
  • ផលិតផល ៖ រាល់ទំនិញ ឫ សេវាកម្ម​ដែល​អ្នកទិញ​ធ្វើការជាវ / ទិញ ដោយប្រើប្រាស់​កម្មវិធី អ៉ីអន​វ៉លឡេត​ខេមបូឌា។
  • PIN ៖ លេខសម្ងាត់ ៤ខ្ទង់ ដែលលោកអ្នក​ប្រើប្រាស់​ដើម្បី​ចូលទៅកាន់ និង​ធ្វើប្រតិបត្តិការ ក្នុង​កម្មវិធី​អ៉ីអន​វ៉លឡេត​ខេមបូឌា លើទូរស័ព្ទ​ស្មាតហ្វូន​របស់​លោកអ្នក។
  • QR កូដ ៖ ជាកូដ​ឆ្លើយតប​រហ័ស ដែលមាន​ព័ត៌មាន​របស់​អាជីវករ និង​លេខ​សម្គាល់​របស់​អាជីវករ និង​អាចអាន​បាន​ដោយ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​លោកអ្នក​​ ដើម្បី​ធ្វើការ​ទូទាត់​ទៅឲ្យ​អាជីវករ។
  • ប្រតិបត្តិការ ៖ រាល់​សកម្មភាព​ឥណទាន ឬ​ឥណពន្ធ​ដែលបាន​ធ្វើឡើង​ដោយ អ្នកប្រើប្រាស់ កម្មវិធី​អ៉ីអនវ៉លឡេត​ខេមបូឌា​។
  • លោកអ្នក ៖ ម្ចាស់គណនី ឬ បុគ្គល​ដែលបាន​ចុះឈ្មោះ​គណនី​ក្នុង កម្មវិធី​អ៉ីអន​វ៉លឡេត​ខេមបូឌា។
  • ប្រតិបត្តិការដែលអាចទទួលយកបាន ៖ មានន័យថា ការទូទាត់​របស់​អាជីវករ​ ដែល​ត្រូវបាន​ធ្វើឡើង​ជាមួយ អ៉ីអន​វ៉លឡេត។
  • EDC ៖ សំដៅលើ​ម៉ាស៊ីនចាប់​ទិន្នន័យ​អេឡិចត្រូនិច (electronic data capture) ដែលជា​ប្រភេទ​ឧបករណ៍​អេឡិច​ត្រូនិច ត្រូវបាន​គេប្រើ​ដើម្បី​ដំណើរការ ការទូទាត់​អ៉ីអន​វ៉លឡេត។
  • គណនីអ៉ីអនវ៉លឡេត ៖ សំដៅលើ គណនី​វ៉លឡេត ដែល​អតិថិជន​បានបើក​ជាមួយ អ៉ីអន​វ៉លឡេត ដើម្បី​ធ្វើប្រតិបត្តិការ​សេវាកម្ម​របស់ ធនាគារ​ឯកទេស អ៉ីអន។

២)       តើអ្វីទៅជាអ៉ីអនវ៉លឡេតខេមបូឌា?

អ៉ីអនវ៉លឡេតខេមបូឌា គឺជា​ការទូទាត់ប្រាក់​ដែល​បង្កើតឡើង​ដោយ ធនាគារ​ឯកទេស អ៉ីអន។ វាមាន​មុខងារ​សម្រាប់​បង់ប្រាក់​ទៅឲ្យ​អាជីវករ ទូទាត់​វិក្កយបត្រ បញ្ចូលលុយ​ទូរស័ព្ទ និង​ផ្ទេរប្រាក់​ក្នុងបណ្តាញ ធនាគារ​ឯកទេស អ៉ីអន ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន ឬ ទូរស័ព្ទ​ដទៃទៀត។ នេះគឺជា​ប្រភេទ​គណនី​បង់ប្រាក់​មុន និង​ធ្វើប្រតិបត្តិការ​ដោយ​ប្រើប្រាស់​ប្រាក់រៀល​ខ្មែរ​ពិតប្រាកដ។

)      អ្នកមានសិទ្ធិប្រើប្រាស់

  • មានអាយុ​​តិចជាង ១៨ ឆ្នាំ គឺតម្រូវ​ឲ្យមាន​លិខិត​យល់ព្រម​ពីអាណាព្យាបាល
  • មានអាយុ​ស្មើ ឫ​ច្រើនជាង ១៨ ឆ្នាំ គឺតម្រូវ​ឲ្យមាន​អត្តសញ្ញាណប័ណ្ណ ឫលិខិតឆ្លងដែន

ត្រូវមាន​ទូរស័ព្ទ ដែលអាច​ដំណើរការ​បាន​លើប្រព័ន្ធ​ប្រតិបត្តិការ iOS ឬ Android ឬ ឧបករណ៍​ស្រដៀងគ្នា​ដទៃទៀត។

៤)       ការកំណត់ និងសេវាកម្មដែលមាន

ដើម្បី​ប្រើសេវាកម្ម លោកអ្នក​ត្រូវចុះឈ្មោះ​បង្កើត​គណនី ។ លោកអ្នក អាចបង្កើត​គណនី​បានតែមួយ​ប៉ុណ្ណោះ។ សេវាកម្មនេះ សម្រាប់​តែបុគ្គល ឬ​អាជីវករ ដែលអាច​ចុះកិច្ចសន្យា​ចង​កាតព្វកិច្ច​ផ្លូវច្បាប់​តែប៉ុណ្ណោះ។ ដោយ​មិនមាន​កំណត់​ដូចអ្វី​ដែលបាន​ចែង​ពីមុន សេវាកម្ម​នឹង​មិនផ្តល់​ចំពោះ បុគ្គល​ដែល ធនាគារ​ឯកទេស អ៉ីអន​ បានផ្អាក​មិនឲ្យ​ប្រើប្រាស់​សេវាកម្ម​ណាមួយ ឬ​បុគ្គល​មាន​ហានិភ័យ​ឥណទាន ដែល​មិនអាច​ឲ្យ​ប្រើប្រាស់​សេវានេះបាន។

លោកអ្នក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​មុខងារ​នៅក្នុង​កម្មវិធី អ៉ីអន​វ៉លឡេត​ខេមបូឌា ដូច​ខាងក្រោម៖

  • ចុះឈ្មោះបង្កើតគណនី
  • ដាក់ប្រាក់ និងដកប្រាក់
  • ផ្ទេរប្រាក់
  • ត្រួតពិនិត្យសមតុល្យទឹកប្រាក់
  • ពិនិត្យប្រតិបត្តិការមុនៗ
  • ទូទាត់វិក្កយបត្រ
  • បញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទ
  • ពិនិត្យពិន្ទុសន្សំ
  • ធ្វើការទូទាត់ ថ្លៃទំនិញ និងសេវាកម្ម

លោកអ្នក​មិនត្រូវ​ប្រើប្រាស់​កម្មវិធី ក្នុង​គោលបំណង​ដូច​ខាងក្រោម៖

ក) ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់ ឬ​មិនស្របច្បាប់ ឬ​ការក្លែងបន្លំ ឬ​ធ្វើឲ្យ​នរណាម្នាក់​រងគ្រោះ ឬ​ការលើក​កម្ពស់​សកម្មភាព​ឧក្រិដ្ឋ​ណាមួយ។

ខ) ប្រព្រឹត្ត​សកម្មភាព​ជាការបង្ខូច​កេរ្តិ៍ឈ្មោះ ការរំខាន​យាយី ឬ​ការគំរាម​កំហែង ឬ​ការរំលោភ​បំពាន​សិទ្ធិ​ដល់​អ្នកដទៃ។ សកម្មភាព​នេះ ក៏រួមបញ្ចូល​នូវ​ព័ត៌មាន​ទាំងឡាយណា ដែល​លោកអ្នក​អាចបន្ថែម ឬ​បញ្ចូល​ទៅក្នុង​កម្មវិធី​អ៉ីអន​វ៉លឡេត។

គ) ជ្រៀតចូល​រំខាន ដោយ​មធ្យោបាយ​ណាមួយ ជាមួយ​បុគ្គល​ដទៃទៀត ដែល​ប្រើប្រាស់​កម្មវិធី​អ៉ីអន​វ៉លឡេត និង / ឬ

ឃ) បញ្ចូល​មេរោគ ឬ​សារធាតុ​គ្រោះថ្នាក់ ឬ​អ្វីដែល​ធ្វើឲ្យ​ខូចប្រយោជន៍ ឬ​ប្រើវា​ដើម្បី​ភ្ជាប់​ការទំនាក់ទំនង​ទាំងឡាយណា​ដោយ​គ្មាន​ការយល់ព្រម។

លោកអ្នក​មិនត្រូវ​ប្រើ​កម្មវិធី​អ៉ីអន​វ៉លឡេត ក្នុង​មធ្យោបាយ​ណាមួយ ដែលអាច​ធ្វើឲ្យ​ខូចខាត ឬ​អន់ថយ​ដល់​កម្មវិធី សេវាកម្ម ឬប្រព័ន្ធ និង​សុវត្ថិភាព របស់​ធនាគារ​ឯកទេស អ៉ីអន។

ដោយសារ ផ្នែកសុវត្ថិភាព​នៃកម្មវិធីនេះ មាន​សារៈសំខាន់​ជាងគេ លោកអ្នក​ត្រូវរក្សាទុក​ឧបករណ៍​លោកអ្នក​ឲ្យ​មាន​សុវត្ថិភាព និង ត្រូវបិទ​កម្មវិធី​បន្ទាប់ពី​ប្រើប្រាស់​រួចឲ្យបាន​ត្រឹមត្រូវ។ លោកអ្នក​ត្រូវប្រាកដថា ព័ត៌មាន​សុវត្ថិភាព និង​ព័ត៌មាន​គណនី និងព័ត៌មាន​ដទៃទៀត​ដែល​លោកអ្នក​ផ្តល់ជូន ធនាគារ​ឯកទេស អ៉ីអន តាមរយៈ​កម្មវិធី ឬ​មធ្យោបាយ​ផ្សេងៗ គឺគ្រប់គ្រាន់ ត្រឹមត្រូវ ហើយជា​ព័ត៌មាន​ចុងក្រោយ​បង្អស់។

៥)       ខចែង និងលក្ខខណ្ឌដើម្បីទទួលរង្វាន់របស់អ៉ីអនវ៉លឡេត

ការផ្តល់​រង្វាន់​របស់​អ៉ីអនវ៉លឡេត

ការផ្តល់រង្វាន់​អ៉ីអន​វ៉លឡេត ជាទូទៅ​ត្រូវបាន​ផ្តល់ជូន​អតិថិជន​តាមការ​វិនិច្ឆ័យ​របស់​ ធនាគារ​ឯកទេស អ៉ីអន នៅពេល​ដែល​អតិថិជន​ធ្វើការ​ទូទាត់ប្រាក់តាមរយៈ​អ៉ីអន​វ៉លឡេត។ ការផ្តល់​រង្វាន់​អ៉ីអន​វ៉លឡេត គឺត្រូវ​ប្រគល់ជូន​ដោយ​ភាពស្មោះត្រង់ អាចជា​រង្វាន់ ឬ​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​អតិថិជន។

ការផ្តល់​រង្វាន់​អ៉ីអនវ៉លឡេត ត្រូវបាន​ផ្តល់ជូន​តាមរយៈ​កម្មវិធី អ៉ីអន​វ៉លឡេត នៅពេល​ដែល​អតិថិជន​ចុះឈ្មោះ​របស់ខ្លួន​នៅក្នុង​កម្មវិធី​អ៉ីអន​វ៉លឡេត និង / ឬចូលទៅកាន់​កម្មវិធី​ក្នុងទូរស័ព្ទ​របស់​អតិថិជន (ជារួម​ហៅថា “កម្មវិធីអ៉ីអនវ៉លឡេត”) ។

ចំនួន​រង្វាន់​សរុបរបស់ អ៉ីអនវ៉លឡេត នឹងត្រូវបាន​កំណត់​ដោយ ធនាគារ​ឯកទេស អ៉ីអន តាម​ឆន្ទានុសិទ្ធិ​របស់ខ្លួន។ ដើម្បី​កំណត់​អំពី​ចំនួន​រង្វាន់​សរុបនេះ ធនាគារ​ឯកទេស អ៉ីអន នឹង​ធ្វើការ​វិនិច្ឆ័យ​អំពី​លក្ខខណ្ឌ ផ្សេងៗ ព្រមទាំង​ប្រវត្តិ​ប្រតិបត្តិការ​អ៉ីអន​វ៉លឡេត​របស់​អតិថិជន។

ការប្រើប្រាស់ និងការប្តូររង្វាន់អ៉ីអនវ៉លឡេត

ការផ្តល់​រង្វាន់​របស់​កម្មវិធី​អ៉ីអន​វ៉លឡេត គឺមិនមាន​តម្លៃ​ជាសាច់ប្រាក់ និង​មិនអាច​ប្តូរជា​សាច់ប្រាក់​បានឡើយ។ ការផ្តល់​រង្វាន់នេះ មិនអាច​ត្រូវបាន​ធ្វើអនុប្បទាន (ផ្ទេរ) លក់បន្ត ឬ ប្តូរជា​សាច់ប្រាក់​បានទេ។

សូមជម្រាប​ជូនថា ទោះបីជា​រង្វាន់​របស់ អ៉ីអនវ៉លឡេត ត្រូវបាន​ចាត់ទុក​ថាមាន​តម្លៃ​ស្មើនឹង​រូបិយប័ណ្ណ​មួយចំនួន (ឧទាហរណ៍ ប្រាក់រៀល) ក៏ដោយ ក៏ប៉ុន្តែ​ការកំណត់​បែបនេះ​គឺ​ដើម្បី​ផ្តល់ភាព​ងាយស្រួល​ដល់​អតិថិជន​តែប៉ុណ្ណោះ។ ចំនួន​រូបិយប័ណ្ណ ដែលផ្តល់ជូន​នេះ គឺគ្រាន់តែ​ជាការផ្តល់នូវ “តម្លៃបង្ហាញ” អំពី​រង្វាន់​អ៉ីអនវ៉លឡេត​ដែលត្រូវ​ប្តូរ​តែប៉ុណ្ណោះ។​ តម្លៃ​នៃរង្វាន់ អ៉ីអនវ៉លឡេត នីមួយៗ​មិនត្រូវបាន​គិតជា​សាច់ប្រាក់​ជាក់ស្តែងទេ ហើយ “តម្លៃបង្ហាញ” នេះ​អាចត្រូវបាន​កែប្រែ​តាម​ឆន្ទានុសិទ្ធិ​របស់ ធនាគារឯកទេស អ៉ីអន។

ធនាគារឯកទេស អ៉ីអន មិនទទួល​ខុសត្រូវ​ចំពោះ​ភាពខុសគ្នា​ដោយសារ​ការទូទាត់​ជាមួយ​រង្វាន់​អ៉ីអនវ៉លឡេត​នេះទេ។ ធនាគារ​ឯកទេស អ៉ីអន​​ អាច​លុបចោល ឬ កែប្រែ​ចំនួន​រង្វាន់​អ៉ីអនវ៉លឡេត តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន ហើយ​អតិថិជន​មិនអាច​ធ្វើការ​តវ៉ាជាមួយ ធនាគារ​ឯកទេស អ៉ីអន​  ចំពោះ “តម្លៃបង្ហាញ” នេះ ឬទាមទារ​ជាសាច់ប្រាក់​ឡើយ។

ការផ្តល់​រង្វាន់​អ៉ីអនវ៉លឡេត អាច​ទទួលបាន​ចំពោះតែ​ប្រតិបត្តិការ ដែលបាន​គោរពតាម​លក្ខខណ្ឌ ដូចមាន​ចែង​នៅក្នុង​ខចែង និង​លក្ខខណ្ឌ​នេះ និង​អាចប្តូរបាន​តាមរយៈ​កម្មវិធី​អ៉ីអនវ៉លឡេត​តែប៉ុណ្ណោះ ហើយ​ដែលអាចកែប្រែ​ពីពេលមួយ​ទៅពេលមួយ។ ការរួមបញ្ចូលគ្នា​នូវ​រង្វាន់​ដែល​ទទួល​បានពី​អ៉ីអនវ៉លឡេត មិនបាន​ផ្តល់សិទ្ធិ​ដល់អតិថិជន​ចំពោះ​ការផ្តល់ជូន​ពិសេស ការផ្តល់ជូន​តាមរយៈ​យុទ្ធនាការ ឬ​កម្មវិធី​ណាមួយ​ផ្សេង ក្រៅពីការ​ផ្តល់ជូន​អតិថិជន​ក្នុងការប្តូរ​យក​រង្វាន់ ដោយ​អនុលោម​តាមខចែង និង​លក្ខខណ្ឌ​ទាំងនេះ។

ធនាគារ​ឯកទេស អ៉ីអន អាចកំណត់​អំពី​ការទូទាត់​សមតុល្យ​អប្បបរមា​សម្រាប់​ប្រតិបត្តិការ​នីមួយៗ រួមទាំង​ការប្តូរ​រង្វាន់​អ៉ីអនវ៉លឡេត។ នៅពេល​ប្តូរ​រង្វាន់​អ៉ីអន​វ៉លឡេត​នៅក្នុង​អំឡុងពេល​ប្រតិបត្តិការ​ទូទាត់ អតិថិជន ត្រូវ​ប្តូរ​រង្វាន់​អ៉ីអន​វ៉លឡេត​ ជាមួយ​នឹង​ការរួមបញ្ចូលគ្នា​នូវ​ទឹកប្រាក់​នៅក្នុង​វ៉លឡេត។ រង្វាន់​អ៉ីអនវ៉លឡេត​មិនអាច​ប្តូរ​បានទេ ប្រសិនបើ​មិនគ្រប់​ចំនួន។ រង្វាន់​អ៉ីអនវ៉លឡេត​ដែល​មិនទាន់​បានប្តូរ​ អតិថិជន​អាចពិនិត្យ និង​អាចចូលទៅ​មើលបាន​គ្រប់ពេល​នៅក្នុង​កម្មវិធី​អ៉ីអន​វ៉លឡេត។

ការទូទាត់​រង្វាន់​អ៉ីអន​វ៉លឡេត ដោយសារ​តែប្រតិបត្តិការ​មាន​បញ្ហា​អាចធ្វើ​ទៅបាន​ លុះត្រាតែ​មាន​ការយល់ព្រម​ជាមុនសិន​ពីដៃ​គូរសហការ។

សុពលភាព និងការផុតកំណត់នៃរង្វាន់អ៉ីអនវ៉លឡេត

​រង្វាន់​អ៉ីអនវ៉លឡេត មាន​សុពលភាព​រយៈពេល ២៤ ខែ គិតចាប់ពី​ថ្ងៃ​ដែលបាន​ផ្តល់ជូន លើកលែងតែ​កិច្ចសន្យា​ត្រូវបាន​បញ្ចប់​ដោយ ធនាគារ​ឯកទេស អ៉ីអន ស្របតាម​ខចែង និង​លក្ខខណ្ឌ​ដូច​ដែលបាន​កំណត់។

អតិថិជន​មិនអាច​ទទួលរង្វាន់​អ៉ីអនវ៉លឡេត នោះទេ ប្រសិនបើ​ហួស​កាលបរិច្ឆេទ​កំណត់​ដែលបាន​បញ្ជាក់ ឬ​នៅពេល​បញ្ចប់​រង្វាន់​អ៉ីអនវ៉លឡេត ដោយ​អនុលោម​តាម​ខចែង និង​លក្ខខណ្ឌ​ដែលបាន​កំណត់នេះ។

រង្វាន់​អ៉ីអនវ៉លឡេត ដែល​មិនទាន់​បានប្តូរ​នៅ​កាលបរិច្ឆេទ​ផុតកំណត់ ឬ​កាលបរិច្ឆេទ​បញ្ចប់​កិច្ចសន្យា​​នឹង​ត្រូវបាន​ចាត់ទុកជា មោឃៈ​ និង​មិនអាច​ប្តូរ ឬ​ប្រើប្រាស់​ដោយ​ម្ចាស់គណនី​អ៉ីអនវ៉លឡេត​ឡើយ។

រង្វាន់​អ៉ីអនវ៉លឡេត មិនអាច​ផ្ទេរទៅគណនី អ៉ីអនវ៉លឡេត ណាមួយ​ឡើយ ឬ គណនី​ថ្មីដែល​ទើបនឹង​បើក​ដោយ​អតិថិជន​ដដែលបានទេ។

ការកែប្រែ ការហាមឃាត់ និងការបញ្ចប់

រង្វាន់​អ៉ីអនវ៉លឡេត កម្មវិធី និង​អត្ថប្រយោជន៍​ផ្សេងៗ ត្រូវបាន​ផ្តល់ជូន​តាម​ឆន្ទានុសិទ្ធ​របស់ ធនាគារ​ឯកទេស អ៉ីអន ដែលមាន​សិទ្ធិ​បញ្ចប់​នូវកម្មវិធី ឬ ផ្លាស់ប្តូរ​លក្ខខណ្ឌ​នៃ​កម្មវិធី​ទាំងនោះ លក្ខខណ្ឌ​នៃការចូលរួម ឬ ផ្តល់រង្វាន់ អ៉ីអនវ៉លឡេត​ទាំងមូល ឬ ផ្នែក​ណាមួយ​ដោយមាន​ការជូនដំណឹង​យោងទៅលើ​ប្រការ ៩ ទោះបីជា​ការផ្លាស់ប្តូរ​នោះ​អាច​ប៉ះពាល់​ដល់​លទ្ធភាព​ក្នុងការ​ប្តូរយក​រង្វាន់​អ៉ីអនវ៉លឡេត ដែលបាន​ផ្តល់រួច​ហើយ​ក៏ដោយ។

ធនាគារ​ឯកទេស អ៉ីអន អាច​ធ្វើការ​ដកហូត​ កំណត់ កែប្រែ ឬ លុបចោល​នូវ​ការផ្តល់ជូន​ពិសេស​ណាមួយ បង្កើន ឬ បន្ថយ​ចំនួន​រង្វាន់​អ៉ីអនវ៉លឡេត ដែល​ទទួលបាន​ពី​ប្រតិបត្តិការ​ទូទាត់។ ការបង្កើន ឬ បន្ថយ​ចំនួន​រង្វាន់​អ៉ីអនវ៉លឡេត ដែល​តម្រូវឲ្យ​ប្តូរ ដែលបាន​កំណត់​ក្នុង វ៉លឡេត អាចកែប្រែ ពន្យារ ឬ កំណត់​អំពី​ការផ្ទេរប្រាក់​រង្វាន់​អ៉ីអនវ៉លឡេត  ឬ​អត្ថប្រយោជន៍​ផ្សេងៗ បន្ថែម​ចំនួន​ថ្ងៃ​ដែល​មិនអាច​ប្រើប្រាស់​បាន​ដោយ​មិនកំណត់​ចំនួន ឬ​កំណត់​ចំនួន​ដៃគូសហការ ឬ​ប្រតិបត្តិការ​ដែលអាច​ធ្វើបាន​ ឬ​ធ្វើការផ្លាស់ប្តូរ​កម្មវិធី​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន ឬ​តាមការតម្រូវ​ដោយ​ច្បាប់ ឬ​បទប្បញ្ញតិ ដោយមាន​ការជូនដំណឹង ដូចមាន​ចែង​នៅក្នុង​ប្រការ ៩។

ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នេះ​ត្រូវគោរព​តាមលក្ខខណ្ឌ​ដែលបាន​កំណត់​ដោយ ធនាគារ​ឯកទេស អ៉ីអន ​ និងអាច​ធ្វើវិសោធនកម្ម​នៅ​ពេល​ណាមួយ​តាម​ឆន្ទានុសិទ្ធិ​របស់ធនាគារ។ ធនាគារ​ឯកទេស អ៉ីអន (មានសិទ្ធិ​ក្នុងការ​បកស្រាយ និង​អនុវត្ត​កម្មវិធី​នេះ​ស្របតាម​លក្ខខណ្ឌ​ដែលបាន​កំណត់។ ប្រសិនបើ​មិនគោរព​តាម​លក្ខខណ្ឌ​ដែលបាន​កំណត់ទេ រាល់​ការរំលោភ​បំពាន​កម្មវិធី ការប្រព្រឹត្ត​ណាមួយ​ដែលបង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​ប្រយោជន៍​របស់ ធនាគារ​ឯកទេស អ៉ីអន  ឬ ការយល់ច្រឡំ​ព័ត៌មាន​ណាមួយ​ដែលផ្តល់ឲ្យ ធនាគារ​ឯកទេស អ៉ីអន ឬ ក្រុមហ៊ុន​បុត្រសម្ព័ន្ធ ដោយ​អ្នកចូលរួម​ ឬបុគ្គល​ផ្សេង​ក្នុងនាម​ជាអ្នក​ចូលរួម ធនាគារ​អាចបញ្ចប់​រង្វាន់​អ៉ីអនវ៉លឡេត របស់អ្នកប្រើប្រាស់ ឬ​អត្ថប្រយោជន៍​ផ្សេងៗ​ទាំងមូល ឬផ្នែកណាមួយ។

ការសងសំណង

អតិថិជន​ត្រូវ​ទូទាត់​សំណង និង​ធានា ធនាគារ​ឯកទេស អ៉ីអន និងក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ធនាគារ​ពីផលប៉ះពាល់ ដែល​កើតចេញ​ពីការប្តឹងទាមទារ ការទទួលខុសត្រូវ និង​រាល់ការ​ចំណាយ​ផ្សេងៗ ដែលបណ្តាល​មកពី​ការចូលរួម​របស់​អតិថិជន​នៅក្នុង​កម្មវិធី ឬពាក់ព័ន្ធ​នឹងការបំពាន​ខចែង និង​លក្ខខណ្ឌ​ណាមួយ​របស់​អតិថិជន ឬពីបុគ្គល​ដែលទទួលបាន​សិទ្ធិពី​អតិថិជន។​

)       ទំនាក់ទំនងផ្នែកច្បាប់រវាងលោកអ្នក និងធនាគារឯកទេស អ៉ីអន

ក) ការផ្ទៀងផ្ទាត់អត្តសញ្ញាណ៖ ធនាគារ​ឯកទេស អ៉ីអន ប្រើប្រាស់​វិធីសាស្រ្ត​នានា​ ដើម្បី​កំណត់​អត្តសញ្ញាណ​អតិថិជន​ខ្លួន នៅពេល​ដែលគាត់​ចុះឈ្មោះ​បង្កើត​គណនី​ក្នុង​កម្មវិធី​អ៉ីអនវ៉លឡេត​ខេមបូឌា។ សូមមេត្តា​ជ្រាបថា ការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​លោកអ្នក គឺត្រូវបាន​ធ្វើឡើង ដើម្បី​ធានាថា អត្តសញ្ញាណ​លោកអ្នក​មានភាព​ត្រឹមត្រូវ​ច្រើន​ ហើយលោកអ្នក​ត្រូវមាន​ ស៊ីមកាត​ដែលបានចុះឈ្មោះ​ជាមួយនឹង​កម្មវិធី ព្រោះវាជា​ផ្នែកមួយ​នៃការផ្ទៀងផ្ទាត់ បើមិនដូច្នោះ​ទេ ធនាគារ​ឯកទេស អ៉ីអន នឹង​មិនអាច​ធ្វើប្រតិបត្តិការ​ដកសាច់ប្រាក់​ជូនលោកអ្នក​បានឡើយ។  លោកអ្នក អនុញ្ញាតឲ្យ​អ៉ីអនវ៉លឡេត​ខេមបូឌា ស្វែងរក​ព័ត៌មាន​បន្ថែម​ណាមួយ​ដោយផ្ទាល់ ឬតាមរយៈ​ភាគី​ទីបី ដែល​ធនាគារ​ឯកទេស អ៉ីអន​ យល់ថា​មានភាព​ចាំបាច់​ក្នុងការ​ផ្ទៀងផ្ទាត់​ចំពោះ​ការចុះឈ្មោះ​បង្កើត​គណនី ។ ដោយហេតុថា ដំណើរការ​ផ្ទៀងផ្ទាត់​មាន​ការពិបាក​ ធនាគារ​ឯកទេស អ៉ីអន មិនអាច​កំណត់​អត្តសញ្ញាណ និង មិនធានា​លើ​អត្តសញ្ញាណ​របស់​លោកអ្នកទេ។

ខ) ដែនកំណត់នៃការទទួលខុសត្រូវ៖ ក្នុងករណី​ណាក៏ដោយ ធនាគារ​ឯកទេស អ៉ីអន ក្រុមហ៊ុន​ជា​អាណាព្យាបាល ក្រុមហ៊ុន​បុត្រសម្ព័ន្ធ នាយក អ្នកគ្រប់គ្រង បុគ្គលិក​ក្រុមហ៊ុន ឬ ភាគី​ផ្គត់ផ្គង់​សេវាកម្ម​ឲ្យ ធនាគារ​ឯកទេស អ៉ីអន មិនទទួល​ខុសត្រូវ​រាល់​ការបាត់បង់​ប្រាក់ចំណេញ ឬ​ផលប៉ះពាល់​ខូចខាត​ពិសេស​ណាមួយ ដោយ​ចៃដន្យ​ ឬ​ផលវិបាក​នៃ​ការខូចខាត (ទោះ​កើតឡើង​ដោយ​ការធ្វេសប្រហែស​ក៏ដោយ)។

គ) សំណងជំងឺចិត្ត៖ លោកអ្នក យល់ព្រម​សងសំណង​ជំងឺចិត្ត និង មិន​បង្កគ្រោះថ្នាក់​ដល់ ធនាគារ​ឯកទេស អ៉ីអន ក្រុមហ៊ុន​អាណាព្យាបាល ក្រុមហ៊ុន​បុត្រសម្ព័ន្ធ នាយក អ្នកគ្រប់គ្រង បុគ្គលិក​ធនាគារ ពីការទាមទារ ឬតម្រូវការ​ណាមួយ (រួមទាំង​កម្រៃ​សេវា​មេធាវី) ដែលធ្វើឡើង​ដោយ​ខ្លួនឯង ឬដោយ​តតីយជន តាមរយៈ​ការបំពាន​លើខ្លឹមសារ និងលក្ខខណ្ឌ​នេះ ឬឯកសារ​ដែលពាក់ព័ន្ធ​យោង​ជាមួយ​ខ្លឹមសារ និង​លក្ខខណ្ឌ ឬការរំលោភ​បំពាន​ច្បាប់ ឬ រំលោភ​បំពាន​សិទ្ធិ​របស់​តតីយជន ដែលជា​ប់​ទាក់ទង​នឹង​ការប្រើប្រាស់​សេវាកម្ម ឬផលិតផល។

ឃ) ការទទួលខុសត្រូវលើ សេចក្តីបំពាន៖ ធនាគារ​​ឯកទេស អ៉ីអន អាច​ពិន័យ​លោកអ្នក ប្រសិនបើ​លោកអ្នក​ប្រព្រឹត្ត ដូចមាន​ពន្យល់​ខាងក្រោម៖

  • ប្រើប្រាស់ អ៉ីអនវ៉លឡេត​ខេមបូឌា​ដើម្បី​ទូទាត់​សេវាកម្ម​ផ្លូវភេទ ឬ​លើ​សម្ភារៈ​អាសអាភាស ឬ​សេវាកម្ម​ដែលបំពាន​ច្បាប់​ដែលមាន​ចែង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។
  • ប្រើប្រាស់ អ៉ីអនវ៉លឡេត​ខេមបូឌា​ដើម្បី​ទូទាត់​គ្រឿងញៀន ឬ​សារធាតុ​ញៀន ឬសារធាតុ​ក្រោមការ​ត្រួតពិនិត្យ​ផ្សេងទៀត ឬ​សារធាតុ​អ័រម៉ូន​ជំនួយ ឬថ្នាំ​ដែល​ត្រូវបាន​ហាមឃាត់​ដោយ​វេជ្ជបញ្ជា ដែលមានចែង​ក្នុងច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
  • ប្រើប្រាស់ អ៉ីអនវ៉លឡេត​ខេមបូឌា​ទូទាត់​លើការ​ភ្នាល់ ល្បែង​ស៊ីសង ដោយមិន​គិតពី​​ទីតាំង ឬប្រភេទ​នៃសកម្មភាព​ល្បែង​ស៊ីសង​ទាំងនោះ។

ង) ទំនួលខុសត្រូវលើលេខ PIN លោកអ្នក៖ លោកអ្នក​មិនត្រូវ​ដាក់លេខ PIN ជាលេខ​ទូរស័ព្ទ ឬ ថ្ងៃខែឆ្នាំ​កំណើត​របស់​លោកអ្នក​ឡើយ លោកអ្នក​មិនត្រូវចែក​រំលែក​លេខ PIN និង​ទូរស័ព្ទ​ស្មាតហ្វូន​របស់​លោកអ្នក​ទៅឲ្យ​អ្នកដទៃ លោកអ្នក​ត្រូវធ្វើការ​ផ្លាស់ប្តូរ​លេខ PIN ជាញឹកញាប់ និង​លោកអ្នក​មិនត្រូវ​សរសេរ ឬ កត់ត្រា​លេខ PIN នៅកន្លែង​ផ្សេងៗ ដូចជា​លើទូរស័ព្ទ​ស្មាតហ្វូន ក្រដាស ឬប័ណ្ណ​ជាដើម ។ ធនាគារ​ឯកទេស អ៉ីអន មិន​ទទួល​ខុសត្រូវ​ចំពោះការ​បាត់បង់ និង​ការខូចខាត​ដែលកើតឡើង​ដោយសារ​កំហុស​របស់​លោកអ្នក​ដូចដែល​រៀបរាប់​ខាងលើ។

លោកអ្នក និង​ធនាគារ​ឯកទេស អ៉ីអន យល់ព្រមថា រាល់ការ​ខូចខាត​ដែល​ធនាគារ​ឯកទេស អ៉ីអន បានទទួលរង ដោយសារ​ការប្រព្រឹត្ត​របស់​លោកអ្នក​ដូចបាន​រៀបរាប់​ខាងលើ​នឹងមាន​ទំហំធំ ទំហំនោះ​អាចរាប់​បញ្ចូល​រាល់​ការពិន័យ (ដោយ​មិនកំណត់) និង​ការចំណាយ​ដទៃទៀត ពីប្រតិបត្តិករ​ទូទាត់ និងភាគី​ផ្គត់ផ្គង់​សេវាកម្ម។ ធនាគារ​ឯកទេស អ៉ីអន នឹង​ពិន័យ​ជាសាច់ប្រាក់​ក្នុង​ចំនួន​ណាមួយ ក្នុងករណី​ដែល​លោកអ្នក​ពាក់ព័ន្ធ​នឹង​សកម្មភាព​ប្រព្រឹត្ត​បែបនេះ។

ប្រសិនបើ​លោកអ្នកប្រើ អ៉ីអនវ៉លឡេត​ខេមបូឌា​ ដោយ​រំលោភ​បំពាន​លើខ្លឹមសារ និង​លក្ខខណ្ឌ​រួមបញ្ចូល ប៉ុន្តែ​មិនកំណត់​ចំពោះ​ចំណុច​ទាំងបី ដែលបាន​រាបរាប់​ខាងលើ ​គណនី​លោកអ្នក​នឹង​ត្រូវបានដាក់​កម្រិត ឬបញ្ឈប់​ភ្លាមៗ។

ដោយមិន​កំណត់​ត្រឹម​អ្វីដែលបាន​ចែង​ខាងលើ លោកអ្នក​យល់ព្រម​សងសំណង​ដល់ ​ធនាគារ​ឯកទេស អ៉ីអន លើថ្លៃសេវា ការចំណាយ រួមទាំង​ការពិន័យ​ណាមួយ ឬទាំងអស់ ដែលដាក់​ពិន័យ​ដោយ ប្រតិបត្តិករ​ទូទាត់ និង / ឬ ភាគី​ផ្គត់ផ្គង់​សេវាកម្ម ដែល​បង្កឡើង​ដោយ​សកម្មភាព​លោកអ្នក។ លោកអ្នក យល់ព្រមថា ប្រសិនបើ​លោកអ្នក ឬធនាគារ​ឯកទេស អ៉ីអន ចាប់ផ្តើម​បណ្តឹង​ទៅតុលាការ ឬចាប់ផ្តើម​បណ្តឹងទៅ​អាជ្ញាកណ្តាល ដូចមាន​ចែង​ក្នុង​កឋាខណ្ឌ​នេះ ភាគី​ដែលឈ្នះ​មានសិទ្ធិ​ទទួលយក​កម្រៃ​ឈ្នួល​មេធាវី​សមរម្យ និង​ការចំណាយ​ដទៃទៀត​ដែលបាន​ចំណាយ​ក្នុង​ដំណើរការ​នីតិវិធី​នេះ ​បន្ថែម​ពីលើ​បន្ទុក​ផ្សេងទៀត ដែលភាគី​ឈ្នះ ត្រូវមាន​សិទ្ធិ​ទទួលបាន។

៧)       ជម្លោះលើការទូទាត់

ក) ការតវ៉ា​ណាមួយ​ដែល​មិនជាប់​ទាក់ទង​នឹង​សេវាកម្ម​ទូទាត់ ឬមិនជាប់​ទាក់ទង​ទៅលើ​ប្រតិបត្តិការ​ជាក់លាក់​ណាមួយ (ឧទាហរណ៍ អំពីគុណភាព​នៃទំនិញ ឬសេវាកម្មដែល​ទទួលបាន​ពីអាជីវករ) គួរតែត្រូវ​ការដោះស្រាយ​ដោយផ្ទាល់​ជាមួយ​ភាគី​ដែលពាក់ព័ន្ធ (អាជីវករ)។

ខ) ធនាគារ​ឯកទេស អ៉ីអន ទទួល​យក​ការតវ៉ា​ដោយ​ហ្មត់ចត់ និង​ផ្តល់តម្លៃ ដែល​លោកអ្នក​ផ្តល់ឲ្យ ក្នុងការ​ជួយពិនិត្យ​ឡើងវិញ នូវ​វិធីសាស្រ្ត​ដែល ធនាគារ​ឯកទេស អ៉ីអន ដំណើរការ​អាជីវកម្ម​របស់ខ្លួន និង​ដើម្បី​ជួយ​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន។ គោលបំណង​ចម្បង​របស់ ធនាគារ​ឯកទេស អ៉ីអន គឺដោះស្រាយ​រាល់ការ​តវ៉ា​ដែល​លោកអ្នក​មាន ឲ្យបាន​ឆាប់រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​តាមដែលអាច​ធ្វើបាន និង​ចុងក្រោយ​ធ្វើការចងក្រង​ជាឯកសារ​ក្នុង​គោលនយោបាយ​​ដោះស្រាយ​បណ្តឹង ។

)       ការជូនដំណឹង និងការផ្លាស់ប្តូរថ្លៃសេវា និងការផ្លាស់ប្តូរខចែង និងលក្ខខណ្ឌ

ធនាគារ​ឯកទេស អ៉ីអន  អាចនឹង​ធ្វើការ​ផ្លាស់ប្តូរ​ខចែង និង​លក្ខខណ្ឌ ថ្លៃសេវា និង ​លក្ខខណ្ឌ​សម្រាប់​កម្មវិធី​ក្នុងការ​ផ្តល់ពិន្ទុ​ក្នុងពេល​ណាមួយ។ ធនាគារ​ឯកទេស អ៉ីអន នឹង​ធ្វើការ​ជូនដំណឹង​ដល់​អតិថិជន យ៉ាងហោច​ណាស់ ៣០ (សាមសិប) ថ្ងៃ​នៃប្រតិទិន​ អំពី​ការផ្លាស់ប្ដូរ​នេះ​មុនពេល​ចូលជា​ធរមាន៖

  • សេចក្តី​ជូនដំណឹង​នឹង​បង្ហាញ​នៅលើ​គេហទំព័រ​របស់ ធនាគារ​ឯកទេស អ៉ីអន https://www.aeon.com.kh/ ឬ​តាមរយៈ​ការផ្សព្វផ្សាយ​សំខាន់ៗ​ប្រចាំថ្ងៃ ឬផ្សព្វផ្សាយ​នៅក្នុង​កាសែត​ក្នុងស្រុក ឬ
  • អាច​ទំនាក់​ទំនង​អតិថិជន​តាមរយៈ​ការផ្ញើសារ SMS ទៅទូរស័ព្ទដៃ​របស់​អតិថិជន ឬ​ការជូនដំណឹង​តាមរយៈ​សារអេឡិចត្រូនិច ដែល​បង្កើត​ក្នុង​ប្រព័ន្ធ​របស់​អ៉ីអនវ៉លឡេត។

ធនាគារ​ឯកទេស អ៉ីអន អាចប្រើ​វិធីសាស្រ្ត​ដូចដែល​បានបញ្ជាក់​ខាងលើនេះ ដើម្បី​ធ្វើជា​មធ្យោបាយ​មួយ​នៃការ​ជូនដំណឹង ឬ ការឆ្លើយតប​ផ្សេងៗ ឬ ទំនាក់ទំនង​ទៅ​អតិថិជន​តាមរយៈ​លិខិត​ជាលាយលក្ខណ៍​អក្សរ​ផ្ញើទៅកាន់​អាសយដ្ឋាន​របស់​អតិថិជន​ ដែលបាន​កត់ត្រាទុក​នៅក្នុង ធនាគារ​ឯកទេស អ៉ីអន

៩)       ការបញ្ចប់ ឬលុបចោល អ៉ីអនវ៉លឡេតខេមបូឌា

ក) ប្រសិនបើ​លោកអ្នក​សម្រេចចិត្ត​បញ្ចប់​ការប្រើប្រាស់​សេវាកម្ម​អ៉ីអនវ៉លឡេត​ខេមបូឌា៖

  • លោកអ្នក ត្រូវធ្វើ​ដំណើរ​ទៅកាន់​សាខា​ណាមួយ​របស់​ធនាគារ​ឯកទេស អ៉ីអន ដែលមាន​បម្រើ​សេវាកម្ម​អ៉ីអនវ៉លឡេត ដើម្បី​ដាក់សំណើ​បិទគណនី ហើយធ្វើតាម​សេចក្តី​ណែនាំ ដើម្បី​បិទគណនី។
  • លោកអ្នក​ត្រូវយល់ថា​ការលុប​កម្មវិធី​អ៉ីអនវ៉លឡេត​ខេមបូឌា តែមួយមុខ​មិនអាច​បញ្ចប់​នៃការប្រើប្រាស់ ឬបិទ​ដំណើរការ​សេវាកម្ម​អ៉ីអនវ៉លឡេត​ខេមបូឌា​បានទេ។ ប្រសិនបើ​អ្នកលុប​កម្មវិធី​អ៉ីអនវ៉លឡេត​ខេមបូឌា​ចោល​ដោយគ្មាន​ផ្តល់ដំណឹងជូន ធនាគារ​ឯកទេស អ៉ីអន ដូចបាន​រៀបរាប់​ខាងលើ​គណនី​របស់​លោកអ្នក​នៅតែ​បន្ត​ដំណើរការ​ជាមួយ ធនាគារ​ឯកទេស អ៉ីអន។ បន្ទាប់ពី​អស់សុពលភាព​ក្នុង​កំឡុងពេល​មួយ ប្រសិនបើ​គណនី អ៉ីអនវ៉លឡេត​ខេមបូឌា​ លោកអ្នក​នៅតែ​មិន​ដំណើរការ នោះគណនី អ៉ីអនវ៉លឡេត​ខេមបូឌា អាចនឹង​ត្រូវបិទជា​បណ្តោះអាសន្ន ឬបិទ​គណនី ទៅតាម​គោលការណ៍​របស់ ធនាគារ​ឯកទេស អ៉ីអន។

លោកអ្នក​នឹង​មិនមាន​សិទ្ធិ ទទួល​ការទូទាត់ សំណង ឬការខូចខាត​ណាមួយ ពីធនាគារ​ឯកទេស អ៉ីអន ទាក់ទង​នឹង​ការបញ្ចប់​ការចូល​ប្រើប្រាស់ និង​ការប្រើប្រាស់​កម្មវិធី​អ៉ីអនវ៉លឡេត​ខេមបូឌា និង/ឬ សេវាកម្ម​អ៉ីអនវ៉លឡេត​ខេមបូឌា។

ខ) តាមរយៈធនាគារឯកទេស អ៉ីអន

ប្រសិនបើ​មិនមាន​សមតុល្យ និង/ឬ ពិន្ទុ​ដែល​នៅក្នុង​គណនី​អ៉ីអនវ៉លឡេត​របស់​លោកអ្នក និង​មាន​ការជូនដំណឹង​តាមរយៈ​ការផ្ញើសារ SMS ហើយ​បើ​ក្នុងករណី​ដែល​លោកអ្នក មិនបាន​ធ្វើប្រតិបត្តិការ​ទូទាត់ប្រាក់​តាមប្រព័ន្ធ​អ៉ីអនវ៉លឡេត​ចំនួន​ ៣៦៥ថ្ងៃ [១២ (ដប់ពីរ) ខែជាប់ៗគ្នា] នោះ ធនាគារ​ឯកទេស អ៉ីអន អាចផ្អាក ឬ បញ្ចប់​ការចូល​ប្រើប្រាស់​សេវាទូទាត់​អ៉ីអនវ៉លឡេត​របស់​លោកអ្នក និង បិទគណនី ​អ៉ីអនវ៉លឡេត របស់អ្នក តាមឆន្ទានុសិទ្ធិ​របស់ខ្លួន។

ប្រសិនបើ​មានសមតុល្យ និង/ឬ ពិន្ទុ នៅក្នុង​គណនី​អ៉ីអនវ៉លឡេត​របស់​លោកអ្នក​ និងមាន​ការជូនដំណឹង​តាមរយៈ​ការផ្ញើសារ SMS ហើយបើ​ក្នុងករណី​ដែល​លោកអ្នក​ មិនបាន​ប្រើសមតុល្យ ឬពិន្ទុ តាមប្រព័ន្ធ​អ៉ីអនវ៉លឡេត​ចំនួន ៣៦៥ថ្ងៃ [១២ (ដប់ពីរ) ខែជាប់ៗគ្នា] នោះ ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី អាចផ្អាក ឬ បញ្ចប់​ការចូលដំណើរការ​ប្រើប្រាស់​សេវា​ទូទាត់​អ៉ីអនវ៉លឡេត​របស់​លោកអ្នក និង បិទគណនី ​អ៉ីអនវ៉លឡេត របស់អ្នក តាម​ឆន្ទានុសិទ្ធិ​របស់ខ្លួន។

តាម​ឆន្ទានុសិទ្ធិ​របស់ខ្លួន ធនាគារ​ឯកទេស អ៉ីអន អាច​អនុវត្ត​សិទ្ធិ​នៅក្នុង​ការផ្អាក ឬ បញ្ចប់​ដំណើរការ​សេវា​ទូទាត់​របស់​លោកអ្នក​នៅក្នុង អ៉ីអនវ៉លឡេត និង បិទគណនី​អ៉ីអនវ៉លឡេត របស់​លោកអ្នក ដោយ​ហេតុផល​ផ្សេងៗ និង​ជូនដំណឹង​ទៅកាន់​លោកអ្នក​តាមរយៈ រួមមាន​តែមិនកំណត់​អំពី​កំហុស​ដែលបាន​ប្រព្រឹត្ត ឬតាមការ​តម្រូវ​ដោយ​ច្បាប់ ឬ ដោយ​ហេតុផល​ផ្សេងទៀត​ដែល ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ចាត់ទុកថា​ត្រឹមត្រូវ ។

នៅក្នុង​ករណី​ដែល ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី អនុវត្ត​សិទ្ធិ​របស់ខ្លួន​តាមប្រការ​ដែល​បានចែង ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី នឹងធ្វើការ​ជូនដំណឹង​ភ្លាមៗ ហើយ ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី នឹង​មិនទទួល​ខុសត្រូវ​ចំពោះ​រាល់ការ​បាត់បង់​ណាមួយ​ឡើយ ។

ទោះបីជា​មានប្រការ ៨(ខ) ខាងលើ​ក៏ដោយ ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមរក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់ខ្លួន​នៅ​ពេល​ណាមួយ ដើម្បី​បញ្ឈប់​ជា​បន្ទាន់/បញ្ចប់​នូវ​ការប្រើប្រាស់​គណនី អ៉ីអនវ៉លឡេត របស់​អតិថិជន​ដោយ​ហេតុផល​ណាមួយ​រួមមាន​តែមិនកម្រិត​ត្រឹម​លខ្ខខណ្ឌ​ដូចតទៅៈ

  • តាមការយល់ឃើញ​របស់ ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី អតិថិជន មិនស្មោះត្រង់ ក្លែងបន្លំ ប្រព្រឹត្ត​ខុសច្បាប់ និង/ឬ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ឬអះអាងខុស។
  • អតិថិជន​បានបំពាន​លើបទប្បញ្ញត្តិ​ណាមួយ​នៃខចែង និង​លក្ខខណ្ឌ​ដែលបាន​កំណត់នេះ ឬ បានចូលរួម​ក្នុងការ​ប្រព្រឹត្ត​ណាមួយ​ដែលមាន​ផលប៉ះពាល់​ចំពោះ ​ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី
  • អតិថិជន​បានបំពាន​លើសកម្មភាព​ណាមួយ​មាន​ចែង​ក្នុងច្បាប់ លក្ខន្តិកៈ​ និង/ឬ បទប្បញ្ញត្តិ​ណាមួយ ដែល​កំណត់​ដោយ​ភាគី ស្ថាប័ន​ត្រួតពិនិត្យ ឬ ភ្នាកងារ​រដ្ឋាភិបាល
  • អតិថិជន​បាន​ដាក់​ឯកសារ​ក្លែងក្លាយ ឬ ក្លែងបន្លំ​ព័ត៌មាន ក្នុង​អំឡុងពេល​ស្នើសុំ សេវាកម្ម​ទូទាត់ អ៉ីអនវ៉លឡេត
  • អតិថិជន​បានប្រព្រឹត្ត​កំហុស ឬ មាន​បំណង​អាក្រក់ និង / ឬ
  • ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី យល់ឃើញ​ថា សកម្មភាព​របស់​អតិថិជន​ធ្វើឲ្យ​ប៉ះពាល់​ដល់ប្រយោជន៍​របស់​អ៉ីអនវ៉លឡេត

គ) តើនឹងមានអ្វីកើតឡើង ប្រសិនបើ​មានការ​បញ្ចប់​ទំនាក់ទំនង​កើតឡើងប្រសិនបើ​ដំណើរការ​ទូទាត់​សេវាកម្ម អ៉ីអនវ៉លឡេត របស់​អតិថិជន​ត្រូវបាន​បញ្ចប់​ (រាប់ទាំង​លទ្ធផល​នៃការបិទ​គណនី អ៉ីអនវ៉លឡេត របស់​លោកអ្នក) ធនាគារ​ឯកទេស អ៉ីអន នឹង​រៀបចំ​ការទូទាត់​សមតុល្យ​នៃទឹកប្រាក់ ដែលមាន​នៅក្នុង​គណនី អ៉ីអនវ៉លឡេត របស់​លោកអ្នក នៅ​កាលបរិច្ឆេទ​បិទគណនី​របស់​លោកអ្នក នៅ​អាសយដ្ឋាន​ដែលមាន​បង្ហាញ​នៅក្នុង​កំណត់ត្រា​របស់​ធនាគារ ជាមួយនឹង​ស៊ីមកាត ឬកម្មវិធី​ដែលបាន​ចុះឈ្មោះ និង​អនុវត្ត​ការយកចិត្ត​ទុកដាក់​ស្គាល់​អតិថិជន។ នៅក្នុង​ករណី​ដែល ធនាគារ​ឯកទេស អ៉ីអន មិនអាច​ទាក់ទង​លោកអ្នក​បាន តាមរយៈ​អាសយដ្ឋាន ដែលបាន​បង្ហាញ​នៅក្នុង​កំណត់ត្រា​របស់​ធនាគារ ដើម្បី​រៀបចំ​ការទូទាត់​ ធនាគារ​ឯកទេស អ៉ីអន នឹង​អនុវត្ត​តាមសារាចរ​ណែនាំ​ស្តីពី​ការរៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​តម្លាភាព​នៅតាម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០០៥ និង​មាត្រា ៧១ នៃច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។

១០)       ការប្រាក់ និង កម្រៃសេវាដែលត្រូវយក

គណនី​សេវាកម្ម​អ៉ីអនវ៉លឡេត​ខេមបូឌា គឺជា​គណនី​បង់ប្រាក់​ជាមុន មិនមែន​ជាការ​ដាក់ប្រាក់​សន្សំ​នោះទេ ។ ដូច្នេះ ធនាគារ​ឯកទេស អ៉ីអន មិនផ្តល់ជូន​នូវការប្រាក់ ​សម្រាប់​ការដាក់ប្រាក់​បញ្ចូល​ក្នុងគណនី​របស់​លោកអ្នក​ឡើយ។ លោកអ្នក​យល់ព្រម​បង់ថ្លៃ​សេវា​ឲ្យទៅ ធនាគារ​ឯកទេស អ៉ីអន ដើម្បី​ធ្វើប្រតិបត្តិការ ដូចជា​ផ្ទេរប្រាក់ និងដកប្រាក់ ។

១១)       ច្បាប់គ្រប់គ្រង

ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ ត្រូវគ្រប់គ្រង និង​បង្កើតឡើង​ដោយស្រប​តាមច្បាប់ នៃ ព្រះរាជាណាចក្រ​កម្ពុជា។

១២)       ការផ្តល់មតិយោបល់ និងចម្ងល់ផ្សេងៗ

ធនាគារ​ឯកទេស អ៉ីអន ធ្វើការប្តេជ្ញាចិត្ត​ដើម្បី​ថែរក្សា និង​ការពារ​រាល់​ព័ត៌មាន​ដែលប្រមូលបាន និង​រក្សាទុក​ដោយ ធនាគារ​ឯកទេស អ៉ីអន ហើយ​ធនាគារ​ឯកទេស អ៉ីអន រង់ចាំ​ទទួលយក​ការគាំទ្រ​របស់​លោកអ្នក​ជាបន្តបន្ទាប់។ ក្នុងករណី​ដែលមានមតិ​យោបល់ ឬ ចម្ងល់​ផ្សេងៗ ទាក់ទង​នឹងការ​ការពារ​ព័ត៌មាន​របស់​លោកអ្នក​ សូមធ្វើការ​ទាក់ទង​មកកាន់​យើងខ្ញុំ តាមរយៈ​ទូរស័ព្ទលេខ៖ (+៨៥៥) ២៣ /៧៨/៧០ ៩៨៨​ ៥៥៥។

ព័ត៌មានបន្ថែម

សាខា

ដែលជិតបំផុត

ទំនាក់ទំនង

ទំនាក់ទំនងមកឥឡូវនេះ

សំណួរចម្លើយ

ឆ្លើយសំណួររបស់លោកអ្នក