តើអ្វីដែលជា “ដៃគូសហការអ៉ីអនវ៉លឡេត”?
ដៃគូសហការអ៉ីអនវ៉លឡេតសំដៅលើដៃគូពាណិជ្ជកម្ម ដែលសហការជាមួយធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដើម្បីផ្តល់សេវាទូទាត់ជាប្រាក់រៀលតាមរយៈកម្មវិធីអ៉ីអនវ៉លឡេត។
ឥឡូវនេះអតិថិជនអាចធ្វើការទូទាត់ដោយមិនចាំបាច់ប្រើក្រដាសប្រាក់តាមរយៈកម្មវិធីអ៉ីអនវ៉លឡេតនៅលើទូរស័ព្ទដៃ។
ដៃគូសហការអ៉ីអនវ៉លឡេតអាចសំគាល់បានតាមរយៈ ផ្លាកសញ្ញាអ៉ីអនវ៉លឡេតដែលមានតាំងបង្ហាញនៅក្នុងហាងរបស់ដៃគូសហការ។
អត្ថប្រយោជន៍៖
- បង្កើនចំនួនអតិថិជនតាមរយៈការផ្សព្វផ្សាយរបស់អ៉ីអន
- ការគ្រប់គ្រងប្រតិបត្តិការសាច់ប្រាក់បានល្អជាងមុន
- ការទូទាត់សាច់ប្រាក់រហ័ស និងងាយស្រួល
- ការចុះឈ្មោះជាដៃគូសហការដោយឥតគិតថ្លៃ