Don’t know which product for is made for you?

កម្មវិធីប្រូម៉ូសិន

អបអរសាទរ គម្រប់ខួប ៩ឆ្នាំ ចាយ ឈ្នះ ជាមួយ អ៉ីអនកាត

កាលបរិច្ឆេទ: 9 ខែ​វិច្ឆិកា 2020 - 31 ខែ​មករា 2021

រយៈពេលកម្មវិធី៖ចាប់ពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១
កម្មវិធីផ្តល់ជូន៖ឈ្នះ ការស្នាក់នៅសណ្ឋាគារ Templation Angkor Hotel លំដាប់ផ្កាយ៥ ក្នុងខេត្តសៀមរាប ចំនួន 0២យប់។

  • ជ្រើសរើសអតិថិជនមានសំណាងចំនួន ០៥នាក់ ទៅស្នាក់នៅសណ្ឋាគារ លំដាប់ផ្កាយ​៥ ​ក្នុងខេត្តសៀមរាប

– ការស្នាក់នៅ Private Pool Villa 1-bedroom សម្រាប់មនុស្ស០២នាក់ ចំនួន០៤ រង្វាន់ ។

– ការស្នាក់នៅ Private Pool Villa 2-bedrooms សម្រាប់មនុស្ស០៤នាក់ ចំនួន០១ រង្វាន់។

លក្ខខណ្ឌទទួលបាន៖
  • ទូទាត់តាមរយៈ អ៉ីអនកាតអស់ចាប់ពី ៥០ដុល្លារឡើងទៅក្នុងមួយប្រតិបត្តិការ នៅផ្សារទំនើបអ៉ីអន ខេមបូឌា និង Charles & Keith,​ Pedro, Adidas, Perfumerie, Lily, Armani​ Exchange នៅក្នុងផ្សារទំនើបអ៉ីអនម៉ល ភ្នំពេញ និងផ្សារទំនើបអ៉ីអនម៉ល សែនសុខ ស៊ីធី នឹងទទួលបានប័ណ្ណផ្សងសំណាងចំនួន ០១សន្លឹក។
  • អតិថិជនទាំងអស់តម្រូវឲ្យបំពេញព័ត៌មានក្នុងប័ណ្ណផ្សងសំណាង ហើយភ្ជាប់ជាមួយនឹងវិក្តិយបត្រកាត រួចដាក់ចូលក្នុងប្រអប់ផ្សងសំណាងដែលមាននៅកន្លែងផ្តល់ព័ត៌មានរបស់ អ៉ីអន ខេមបូឌា ឬទីតាំង អ៉ីអនកាតពណ៌ស្វាយ ដែលមាននៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើបអ៉ីអនម៉ល ភ្នំពេញ ​និងអ៉ីអនម៉ល សែនសុខ ស៊ីធី។
  • ការផ្តល់ជូននេះ មិនអាចប្ដូរយកជាសាច់ប្រាក់វិញបានទេ។
  • កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះ នឹងប្រព្រឹត្តិទៅ នៅក្នុងផ្សារទំនើបអ៉ីអនម៉ល ភ្នំពេញ (ជាន់ផ្ទាល់ដី) នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៤:០០ ល្ងាច។
  • អ្នកមានសំណាងដែលឈ្នះការស្នាក់នៅក្នុងសណ្ឋាគារ តម្រូវឲ្យគោរពតាមគោលការណ៌របស់កម្មវិធី និងសណ្ឋាគារ។​
  • ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។
អតិថិជនដែលមានសិទ្ធិចូលរួម៖ម្ចាស់អ៉ីអនកាតទាំងអស់
បញ្ញត្ដិនិងលក្ខខណ្ឌ៖លក្ខខណ្ឌផេ្សងៗត្រូវបានអនុវត្