Don’t know which product for is made for you?

កម្មវិធីប្រូម៉ូសិន

ការផ្តល់ជូន​ពី​អ៉ីអនកាត​ទូទាត់ និង​ប្តូរ​វិក្ក័យប័ត្រ​កាត ដើម្បី​ប្តូរ​យក​កាដូ​ពិសេស

កាលបរិច្ឆេទ: 14 ខែ​កញ្ញា 2021 - 10 ខែ​តុលា 2021

រយៈពេល​ប្រូម៉ូសិនផ្តល់ជូន​ចាប់ពីថ្ងៃទី14 ខែកញ្ញា រហូតដល់​ថ្ងៃទី10 ខែតុលា ឆ្នាំ2021 (ចំនួនមានកំណត់)
កម្មវិធី​ផ្តល់ជូនការផ្តល់ជូន​ពិសេស​សម្រាប់​រដូវកាល បុណ្យ ភ្ជុំបិណ្ឌ ពីអ៉ីអនកាត!

រីករាយ​ជាមួយ​ការផ្តល់ជូន​កាដូ​សម្រាប់​ធ្វើដំណើរ​ដូចជា កាបូប​ស្ពាយ និង កាបូប​ដៃ​ដាក់​សម្ភារៈ សម្រាប់​អតិថិជន​ដែល​ធ្វើការ​ទិញ​ទំនេញ​នៅក្នុង​ផ្សារទំនើប​អ៉ីអនម៉ល ភ្នំពេញ  អ៉ីអនម៉ល សែនសុខ ស៊ីធី​ និង​នៅ​គ្រប់​សាខា​អ៉ីអន ម៉េកវែលយូ​ទាំងអស់ ដោយ​គ្រាន់តែ​ធ្វើការ​ទូទាត់​តាមរយៈ​អ៉ីអនកាត។ អតិថិជន​ត្រូវមាន​ការចំណាយ​សរុប​ចាប់ពី​ 318 ដុល្លារ ក្នុង​កំឡុងពេល​ប្រូម៉ូសិន​ ដោយ​ភ្ជាប់​មក​ជាមួយនូវ វិក្ក័យប័ត្រ​អ៉ីអនកាត​មួយ ឬ បូក​បញ្ចូល​គ្នា​ ដោយ​គោរព​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម ដើម្បី​ប្តូរយក​កាដូ​ដ៏ស្រស់ស្អាត។

លក្ខខណ្ឌ​ទទួលបានលក្ខខណ្ឌ៖

·      ចំណាយ​សរុប​ចាប់ពី ៣១៨ ដុល្លារ ឡើងទៅ​ក្នុង​មួយ​វិក្ក័យប័ត្រ ឬ បូកបញ្ចូល​វិក្ក័យប័ត្រ​កាត​អាចប្តូរបាន កាបូបដៃ​ដាក់​សម្ភារៈ​ចំនួន ០១។

·      ចំណាយ​សរុប​ចាប់ពី ១,០១៨ ដុល្លារ ឡើងទៅ​ក្នុង​មួយ​វិក្ក័យប័ត្រ ឬ បូកបញ្ចូល​វិក្ក័យប័ត្រ​កាត​អាចប្តូរបាន កាបូបស្ពាយ​ចំនួន ០១។

·      អនុញ្ញាត​សម្រាប់​ការបូកបញ្ចូល​អតិបរមា​ចំនួន ៨ វិក្ក័យប័ត្រ​កាត​ក្នុងអំឡុងពេល​ប្រូម៉ូសិន និង​នៅ​ទីតាំង​ប្រូម៉ូសិន​ចំពោះ​ការប្តូរ​មួយដង។

·      អតិថិជន​អាចមក​ទទួលយក​កាដូ​នេះ នៅសាខា​ធនាគារ​ឯកទេស អ៉ីអន​ (ខេមបូឌា) ភីអិលស៊ី និងបញ្ជរផ្តល់​ព័ត៌មាន​របស់​អ៉ីអនកាត​ដែលមាន​ទីតាំង​នៅក្នុង​ផ្សារទំនើប​អ៉ីអនម៉ល ភ្នំពេញ និង​អ៉ីអនម៉ល សែនសុខ ស៊ីធី តែប៉ុណ្ណោះ។

·      តម្រូវ​ឲ្យ​ភ្ជាប់មក​ជាមួយ​នូវ អ៉ីអនកាត​ និង​វិក្ក័យប័ត្រ​ដែល​ទូទាត់​តាមរយៈ​អ៉ីអនកាត​ (សម្រាប់​ម្ចាស់កាត​ផ្ទាល់​តែប៉ុណ្ណោះ)។

·      កាដូ​នេះ​មិនអាច​ប្តូរ​ជា​សាច់ប្រាក់​បានទេ និង​ផ្តល់ជូន​មាន​ចំនួន​កំណត់ រហូតដល់អស់ពី​ស្តុក។

·      យើងខ្ញុំ​សូម​រក្សាសិទ្ធិ​ក្នុងការ​កែប្រែ​លក្ខខណ្ឌ​នេះ​ដោយ​ពុំចាំបាច់​ជូនដំណឹង​ជាមុន។

សូម​ទំនាក់ទំនង​មកកាន់​ផ្នែក​បម្រើ​អតិថិជន តាមរយៈ​លេខទូរស័ព្ទ៖ ០២៣ / ០៧០ / ០៧៨ ៩៨៨ ៥៥៥

អតិថិជន​ដែលមាន​សិទ្ធិ​ចូលរួមម្ចាស់អ៉ីអនកាតទាំងអស់
លក្ខខណ្ឌលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត